កាលពីថ្ងៃពុធទី ២០ ខែឧសភា ទីភ្នាក់ងារ NASA បានប្រកាសថា ខ្លួននឹងយកឈ្មោះអ្នកស្រី Nancy Grace Roman ដែលជាប្រធានផ្នែកតារាសាស្ត្រដំបូងបង្អស់របស់ខ្លួន សម្រាប់ដាក់ឈ្មោះឱ្យកែវយឹតដែនអវកាសជំនាន់ថ្មី ដើម្បីជាការផ្ដល់កិត្តិយសជូនដល់អ្នកស្រី។
ហ្វេសប៊ុកទំនងជាដឹងព័ត៌មានជាច្រើនអំពីលោកអ្នករួចទៅហើយ។ ដូច្នេះ តើលោកអ្នក នឹងបំពេញការស្ទង់មតិនៅលើទំព័របណ្តាញសង្គមមួយនេះ អំពីអារម្មណ៍របស់លោកអ្នកនៅថ្ងៃនេះទេ?
ប្រទេសចិនបានឆ្លើយតបទៅនឹងបម្រាមថ្មីរបស់សហរដ្ឋអាមេរិកទាក់ទិននឹងក្រុមហ៊ុន Huawei ដោយបានគំរាមធ្វើការសងសឹកតាមរយៈវិធានការប្រឆាំងតបតផ្សេងៗទៅក្នុង «បញ្ជីអង្គភាពដែលមិនអាចទុកចិត្តបាន»។
ផ្កាយដុះកន្ទុយមួយដែលបានត្រូវរកឃើញកាលពីខែមេសាដោយប្រើទិន្នន័យពីយានមើលផ្កាយមួយដែលហោះតាមតារាវិថី នឹងអាចមើលឃើញដោយភ្នែកទទេបានក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
អស់រយៈពេលប៉ុន្មានខែមកហើយ មន្ត្រីសហរដ្ឋអាមេរិកបានព្រមានអំពីការកើនឡើងនូវការវាយប្រហារតាមអ៊ីនធឺណិត នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នេះ ប៉ុន្តែពួកគេមិនបានចោទប្រកាន់ប្រទេសណាមួយអំពីរឿងនេះនោះទេ។
មីក្រុបនៅជាប់នឹងខ្លួនរបស់អវកាសយានិកត្រូវបានយកធ្វើជាសំណាកនៅក្នុងស្ថានីយអវកាសអន្តរជាតិក្នុងសេចក្តីសង្ឃឹមថា នឹងអាចស្វែងយល់អំពីវិធីការពារសុខភាពរបស់អវកាសយានិក និងសុខភាពមនុស្សនៅលើផែនដីឲ្យបានប្រសើរជាងមុន។
ជប៉ុនបានយល់ព្រមយ៉ាងឆាប់រហ័សឲ្យប្រើឱសថ Remdesivir ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេស។
ក្រុមតារាសាស្ត្រអឺរ៉ុបបានរកឃើញរន្ធខ្មៅក្នុងអវកាសដែលនៅមិនឆ្ងាយប៉ុន្មានពីផែនដីនេះតាមកែវយឹតនៅប្រទេសឈីលី។ ពួកគេថា ការរកឃើញនេះអាចនឹងនាំដល់ការរកឃើញរន្ធខ្មៅដែលនៅមិនឆ្ងាយពីផែនដីច្រើនទៀត។
រដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងថា ប្រជាពលរដ្ឋប្រហែល ១០ លាននាក់ ឬ ៤០ ភាគរយនៃប្រជាពលរដ្ឋអូស្ត្រាលីទាំងអស់ ចាំបាច់ត្រូវចូលរួមប្រើកម្មវិធីនេះ ដើម្បីឲ្យវាក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាព ក្នុងការតាមដានរកអ្នកឆ្លងវីរុសកូរ៉ូណានេះ។
នៅក្នុងការប្រឹងប្រែងដើម្បីបញ្ចប់វិបត្តិជំងឺកូវីដ១៩ ដែលរាតត្បាតជាសាកល វ៉ាក់សាំងនាំមុខចំនួន ៨ កំពុងត្រូវបានគេសិក្សាបង្កើតឡើង។
ប្រទេសនានាកំពុងប្រញាប់ប្រញាល់បង្កើតកម្មវិធី app ស្មាតហ្វូន ដែលត្រូវគេមើលឃើញថាជាមធ្យោបាយចាំបាច់ដើម្បីគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ខណៈអាជ្ញាធរកំពុងបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយនៅរក្សាវិធានការដូចជាការរក្សគម្លាតសង្គម និងការធ្វើតេស្តរកអ្នកឆ្លងវីរុសកូរ៉ូណា។
នៅពេលការសាកល្បងធ្វើតេស្តវ៉ាក់សាំងទៅលើមនុស្សកំពុងត្រូវបានគេធ្វើឡើង អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford University ចក្រភពអង់គ្លេស បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចត្រូវបានដាក់ឲ្យប្រើប្រាស់លឿនជាងការរំពឹងទុក។
ព័ត៌មានផ្សេងទៀត
No media source currently available