កាលពីមុន ប្រជាជនកម្ពុជាតែងតែលេងល្បែងប្រជាប្រិយនិងរាំរបាំនានាពេលកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែគេមិនសូវឃើញមានសកម្មភាពទាំងនេះច្រើនទេសព្វថ្ងៃនេះ។ ដើម្បីស្រោចស្រង់វប្បធម៌និងប្រវត្តិសិល្បៈដែលកំពុងបាត់បង់ទាំងនេះ ក្រុមយុវជនដែលស្រឡាញ់សិល្បៈមួយក្រុមបង្កើតព្រឹត្តិការណ៍៍បែបវប្បធម៌មួយដែលពួកគេដាក់ឈ្មោះថា «បុណ្យភូមិ» ហើយមានប្រជាជនរាប់ពាន់នាក់ចូលរួមកំសាន្ត នៅវត្តជ្រោយអំពិល ខ័ណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
រូបភាពជុំវិញពិភពលោកថ្ងៃទី០7 មេសា ២០១៦ មានមកពីប្រទេសដូចជារុស្សី ហ្សកហ្ស៊ី ថៃ ចិន បារាំង អាមេរិក អេស្ប៉ាញ ក្រិក ម៉ាលេស៊ី អង់គ្លេស និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ មានមកពីប្រទេសអាល្ឡឺម៉ង់ ក្រិក ឥណ្ឌា អាមេរិក ប៊ែលហ្សិក បង់ក្លាដែស និងចិន។
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ មេសា ២០១៦ មានមកពីប្រទេសដូចជាប៉ាគីស្ថាន អាមេរិក កូរ៉េខាងត្បូង អង់គ្លេស បារាំង ក្រិក សូម៉ាលី និងចិន។
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងការណ៍នៅក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកខាងជនភៀសហៅកាត់ថា UNHCR នាទីក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនានេះ។
កាលពីឆ្នាំ២០០៤ លោកស្រី Zaha Hadid ជាស្ថាបត្យករជាតិអង់គ្លេស-អ៊ីរ៉ាក់ បានក្លាយជាស្រ្តីទី១ទទួលបានពានរង្វាន់ Pritzker Prize ដែលជាពានរង្វាន់ដ៏ធំល្បីល្បាញបំផុតសម្រាប់ស្ថាបត្យកម្ម។ លោកស្រីបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦ នៅអាយុ៦៥ឆ្នាំ។ លោកស្រីក៏ជាអ្នកគូរប្លង់វិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។
កម្រងរូបភាពជុំវិញដំណើរទស្សនកិច្ចរបស់លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃ២៥និង២៦ ខែមករា ឆ្នាំ២០១៦។
ពិព័រណ៍ទោលមួយដែលមានលក្ខណៈប្លែក ដោយអ្នកទស្សនាអាចមើលការដំឡើងផ្ទាល់ពីសិល្បករ បានចាប់ផ្តើមសម្ភោធនៅវិចិត្រសាលសិល្បៈសហគមន៍មូលនិធិអាស៊ី កាលពីថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦។ពិព័រណ៍នេះមានចំណងជើងថា «ស្រមោលនៃដែនដីអនាគត» ជាស្នាដៃទាំងស្រុងរបស់សិល្បករលោក គង់ វលក្ខណ៍ ដែលមានជំនាញសូនរូបបែបសិល្បៈទំនើបពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
វិចិត្រករ El Mac បានប្រទះឃើញស្នាដៃដេរប៉ាក់ដ៏កម្ររបស់លោកស្រី ថារី ដោយចៃដន្យ មុននឹងលោកចាប់អារម្មណ៍សុំថតរូបលោកស្រីកាន់ម្ជុល ហើយគូរជាគំនូរដែលនាំឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សាធារណជន នៅលើជញ្ជាំងនៃអគារប៊ុលឌីញ។
នេះគឺជាកម្រងរូបភាពនៅក្នុងសហគមន៍នេសាទ២នៃខេត្តសៀមរាប ដែលស្ថិតនៅក្បែរបឹងទន្លេសាប។ បឹងទន្លេសាបជាជង្រុកត្រីដ៏ធំជាងគេសម្រាប់ប្រទេសកម្ពុជា ដែលប្រជានេសាទពឹងផ្អែកលើបឹងដ៏ធំនេះ ដើម្បីប្រកបរបរនេសាទត្រីចញ្ចឹមជីវិតពួកគេ។ ប៉ុន្តែការប្រែប្រួលអាកាសធាតុបានធ្វើឲ្យប្រជានេសាទបាត់បង់ផលិតកម្មរបស់ពួកគេ ហើយជីវភាពរបស់ពួកគេធ្លាក់ចុះ។
ព័ត៌មានផ្សេងទៀត