រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ មកពីប្រទេសកូឡុំប៊ី ស.រ.អា ឥណ្ឌា ក្រិក ហៃទី យេម៉ែន កូរ៉េខាងត្បូង អង់គ្លេស ចិន បារាំង និងស្វីស។
រតនគិរីគឺជាខេត្តក្នុងតំបន់ដាច់ស្រយាលមួយ ដែលធ្លាប់សម្បូរទៅដោយព្រៃឈើនិងមានសក្កានុពលផ្នែកកសិឧស្សាហកម្ម។ ក៏ប៉ុន្តែកសិករ ដែលភាគច្រើនជាជនជាតិដើមភាគតិចអំបូរផ្សេងៗគ្នាក្នុងតំបន់នេះ កំពុងជួបបញ្ហាជីវភាព ក្រោយពេលដែលមានការបាត់បង់ព្រៃឈើ និងកំពុងប្រឈមនឹងការផ្លាស់ប្តូរអាកាសធាតុ។
កម្រងរូបភាពថ្ងៃទី១១ ខែវិច្ឆិកា ២០១៥ មកពីសហរដ្ឋអាមេរិក។
លោកស្រី Kate Webb គឺជានាយកទីភ្នាក់ងារព័ត៌មាន(UPI)ប្រចាំទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧០ បន្ទាប់ពីលោកស្រីបានរាយការណ៍ពីសង្គ្រាមនៅវៀតណាមក្នុងចន្លោះឆ្នាំ១៩៦៧ និងឆ្នាំ១៩៦៩។ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៧១ លោកស្រី Kate Webb ត្រូវបានទាហានវៀតណាមខាងជើងនៅកម្ពុជាចាប់ខ្លួន។ លោកស្រីបានបំពេញការងារជាអ្នកយកព័ត៌មានឲ្យទីភ្នាក់ងារសារព័ត៌មានបារាំង (Agence France-Presse) រហូតដល់លោកស្រីចូលនិវត្តន៍កាលពីឆ្នាំ២០០១។ លោកស្រីត្រូវបានចាត់ទុកជាអ្នកឆ្លងឆ្លើយព័ត៌មានស្ត្រីដ៏ឆ្នើមម្នាក់អំពីសង្គ្រាមនៅវៀតណាម។ លោកស្រីបានទទួលមរណភាពកាលពីឆ្នាំ២០០៧ក្នុងវ័យ៦៤ឆ្នាំនៅប្រទេសអូស្ត្រាលី៕
បាតុករសុំឲ្យមានការដកតំណែងលោក កឹម សុខា អនុប្រធានគណបក្សជំទាស់ ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា ដោយលើកហេតុផលថាលោកប្រើនយោបាយភូតភរបោកប្រាស់និងលាបពណ៌ នៅមុខរដ្ឋសភាជាតិ កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០១៥។
«ចំណែកនៃពេលវេលា៖ ជីវភាពរស់នៅ ក្នុងរាជធានីភ្នំពេញ» ជាពិព័រណ៌គំនូរផ្តោតទៅលើផ្នែកនៃការរស់នៅ ដែលមិនមានការផ្លាស់ប្តូរ ដូចការអភិវឌ្ឍរបស់រាជធានី
ក្រុមមន្រ្តីតំណាងក្រសួងនានាប្រមាណ៣០០នាក់ប្រមូលផ្ដុំគ្នា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរដ្ឋនកោដ្ឋ នៅថ្ងៃខួបបីឆ្នាំនៃការសោយទីវង្គតរបស់ព្រះអង្គ។
សកម្មភាពនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៥នេះ រួមមាន អ្នកនៅរស់រានមានជីវិតពីសម័យខ្មែរក្រហមធ្វើពិធីបុណ្យឧទ្ទិសដល់អ្នកដែលស្លាប់នៅគុកទួលស្លែង មជ្ឈមណ្ឌលឯកសារកម្ពុជាធ្វើពិធីបង្សុកូលដល់អដិ្ឋធាតុ៤៦៤កោដ្ឋដែលទើបរកឃើញនៅវត្តលង្កា ការប្រារព្ធពិធីបុណ្យប្រពៃណីនៅភូមិវិហារសួគ៌ ជាដើម។
«សិទ្ធិទទួលបានលំនៅដ្ឋាន» គឺជាសារសម្រាប់ការប្រារព្ធទិវាលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាឆ្នាំនេះ។
ទិដ្ឋភាពនានានៃការដាក់បិណ្ឌថ្ងៃទីមួយនៅវត្តកោះ សង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។
តើប្រិយមិត្តនឹងចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តណាដែរក្នុងថ្ងៃកាន់បិណ្ឌទី១ ស្អែកនេះ?
ទឹកជំនន់នៅក្នុងទីរួមខេត្តខេត្តកំពត ដោយសារការបើកទ្វារទំនប់អគ្គីសនីកំចាយ ក្រោយពេលភ្លៀងធ្លាក់ខ្លាំង ហើយបានធ្វើឲ្យអាងស្តុកទឹកពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។
ព័ត៌មានផ្សេងទៀត