កន្ធាយក្បាលកង្កែប ដែលអ្នកភូមិសម្បូរហៅថាសត្វរម៉េច ជាប្រភេទសត្វដ៏កម្រមួយលើពិភពលោក។ ប្រភេទ សត្វនេះត្រូវបាន គេយល់ថាបានផុតពូជបាត់ទៅហើយ រហូតដល់ឆ្នាំ ២០០៧ ដែលគេរកឃើញពូជសត្វកន្ធាយនេះដំបូង នៅក្នុងតំបន់ទន្លេមេគង្គក្នុងខេត្តក្រចេះភាគខាងជើង។ រៀងរាល់រដូវដែលសត្វ កន្ធាយក្បាលកង្កែបញាស់កូន អ្នកស្ម័គ្រចិត្តមួយចំនួននៅស្រុកសម្បូរដើរល្បាត ប្រមូល និងការពារកូនដែលញាស់។ ប្រមាណ ១០% នៃកូនញាស់ត្រូវបានប្រមូល ដើម្បីរក្សាការពារ ក្នុងមជ្ឈមណ្ឌល អភិរក្សអណ្តើក និងកន្ធាយមេគង្គ រយៈពេល ១០ ខែ មុននឹងលែងទៅទន្លេមេគង្គវិញ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ បានរៀបចំពិធីបើកមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកលលើកទី៤ ឆ្នាំ២០១៦ ដើម្បីបំផុសស្មារតីចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈចម្រៀងខ្មែរទាំងបុរាណ និងសម័យ។
នៅជុំវិញពិភពលោក ប្រទេសជាច្រើនបានមើលឃើញព្រះចន្ទពេញវង់ដ៏ភ្លឺបំផុត និងជិតផែនដីបំផុតតាំងពីឆ្នាំ១៩៤៨មក នៅរាត្រីថ្ងៃទី១៣ និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦៕
សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះ បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីសិទ្ធិមនុស្សអាដហុកចំនួន៤រូប និងមន្រ្តីគ.ជ.ប.មួយរូប ដោយសម្រេចឲ្យសាលាដំបូងរាជធានីបន្តឃុំខ្លួនដើម្បីស៊ើបសួរ ស្របពេលដែលមន្រ្តីអាដហុកម្នាក់ក្នុងចំណោមនោះកំពុងមានជំងឺ។
ព្រះរាជាណាចក្រកម្ពុជាប្រារព្ធខួប៦៣ឆ្នាំនៃការទទួលបានឯករាជ្យពីការដាក់នឹងអាណានិគមបារាំងនៅព្រឹកថ្ងៃពុធ ទី៩ ខែវិច្ឆិកានេះ។
លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានក្លាយជាប្រធានាធិបតីអាមេរិក។ ហើយពលរដ្ឋអាមេរិកាំងជាច្រើនប្រតិកម្មលើលទ្ធផលបោះឆ្នោតឆ្នាំ២០១៦៕
ពលរដ្ឋអាមេរិកាំងបាននាំគ្នាទៅបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ (Donald Trump) ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ៕
លោក កាយ ណារ៉ាក់ និងអ្នកស្រី ណាក់ សេដា ដែលជាពលរដ្ឋខ្មែរអាមេរិកាំងវ័យកណ្តាលរស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន ចែករំឡែកបទពិសោធន៍ និងការយល់ឃើញផ្ទាល់ខ្លួនអំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ តាមរយៈការផ្សាយបន្តផ្ទាល់តាម Facebook នៅក្បែរវិមានរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន៕
ព័ត៌មានផ្សេងទៀត