នៅស្របពេលដែលមានភាពតានតឹង ក៏មានក្តីព្រួយបារម្ភពីការកើតមាននូវអំពើហិង្សា បន្ទាប់ពីមានការវាយប្រហារទៅលើជំរុំជនភៀសខ្លួនផងដែរ។
ភាពតានតឹងទាក់ទិននឹងជនភៀសខ្លួនកំពុងរីកសាយភាយពាសពេញកោះ Chios ប្រទេសក្រិក

១
កិច្ចប្រឹងប្រែងដើម្បីបង្កើតនូវជំរុំថ្មីមួយទៀតត្រូវបានបង្អាក់ដោយអាជ្ញាធរក្នុងស្រុក ដែលបានលើកឡើងពីក្តីបារម្ភចំពោះប្រជាជនដែលកំពុងរស់នៅ។

២
បន្ទាប់ពីការវាយប្រហារនោះ ជនភៀសខ្លួនត្រូវបានតម្រូវឲ្យដេកនៅខាងក្រៅជំរុំ។

៣
ក្រុមជំនួយមនុស្សធម៌បានអះអាងថា ទីតាំងជំរុំ Souda គឺមិនសមស្រប ហើយមានការរឹតត្បិតផ្សេងៗ ដោយសារតែទីតាំងរបស់ជំរុំនៅជិតប្រាសាទចំណាស់មួយបង្អាក់កិច្ចប្រឹងប្រែងដើម្បីលើកកម្ពស់ទីតាំងជំរុំនោះ។

៤
មានគ្រួសារ និងកុមារជាច្រើនរស់នៅក្នុងចំណោមប្រជាជននៅជំរុំនោះ។

៥
មនុស្សប្រមាណ ៨០០នាក់រស់នៅក្នុងជំរុំ Souda ដែលពីមុនមកជាជំរុំបណ្តោះអាសន្នមួយសម្រាប់ឲ្យស្នាក់អាស្រ័យ មុនពេលបន្តដំណើរទៅប្រទេសក្រិក។

៦
ការប្រះស្រាំនៃទំនាក់ទំនងរបស់សហគមន៍អឺរ៉ុបរហូតដល់រដ្ឋាភិបាលក្រិក និងអាជ្ញាធរក្នុងស្រុកនៅកោះ Chios បានធ្វើឲ្យបញ្ហាជនភៀសខ្លួនកាន់តែដុនដាបថែមទៀត។

៧
ការភ័យខ្លាចបានកើតមានឡើងនៅក្នុងជំរុំមួយបន្ទាប់ពីមេឃចុះងងឹត។ ការវាយប្រហារគ្នាពីមុនមកបានកើតឡើងនៅពេលយប់។

៨
ជំរុំដ៏តូចរបស់លោក Mohammed al Jassem។ បន្ទាប់ពីមានការវាយប្រហារគ្នាមក លោកនិយាយថា លោករៀបបង្វិចរួចជាស្រេច និងត្រៀមជាស្រាប់ដើម្បីចាកចេញ ប្រសិនបើមានអំពើហិង្សាណាមួយកើតមានតទៅទៀត។

៩
លោក Mohammed al Jassem មកពីរដ្ឋធានីដាម៉ាសនៅប្រទេសស៊ីរី បានមកដល់កោះ Chios កាលពីប្រាំបីខែមុន។ លោកនៅតែមិនដឹងនៅពេលណាគាត់នឹងចាកចេញទៅកន្លែងដទៃទៀតក្រៅពីកោះ Chios ឡើយ។

១០
កម្មករដាក់របាំងរក្សាកម្តៅបន្ថែមក្នុងតង់ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីត្រៀមលក្ខណៈសម្រាប់រដូវធ្លាក់ទឹកកក។

១១
ទស្សនីយភាយនៅតាមបណ្តោយឆ្នេរសមុទ្រនៅកោះ Chios ដែលជាទីតាំងជំរុំជនភៀសខ្លួនបន្ទាប់ពីកិច្ចព្រមព្រៀងរវាងសហគមន៍អឺរ៉ុប និងតួកគីក្នុងខែមីនា។

១២
ជញ្ជាំងនៃប្រាសាទចំណាស់មួយនៅជិតជំរុំ Souda ក្នុងកោះ Chios។ ដុំថ្មធំៗត្រូវបានគប់ពីជញ្ជាំងនេះមកលើមនុស្សនៅខាងក្រោមនៅក្នុងរយៈពេលពីរយប់ជាប់ៗគ្នា។ ហើយក៏មានការអះអាងផងដែរថា ការគប់សាំងដប់បញ្ឆេះ។ អ្នកដែលមានវត្តមាននៅពេលនោះនិយាយថា សំណាងណាស់ដែលគ្មាននរណាម្នាក់ស្លាប់។