បាតុកម្មផ្ទុះឡើង បន្ទាប់ពីលោកដូណាល់ ត្រាំជាប់ឆ្នោតជាប្រធានាធិបតី
បាតុកម្មផ្ទុះឡើង បន្ទាប់ពីលោកដូណាល់ ត្រាំជាប់ឆ្នោតជាប្រធានាធិបតី

១
មន្រ្តីប៉ូលិសធ្វើការគ្រប់គ្រងសភាពការណ៍នៅការិយាល័យមួយ ដែលក្រុមបាតុករបានដុតនៅអំឡុងពេលបាតុកម្មនៅក្រុង Oakland រដ្ឋ California សហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងលោកដូណាល់ ត្រាំ ជាប្រធានាធិបតី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

២
បាតុករម្នាក់គប់ដបមួយដាក់ក្រុមមន្រ្តីប៉ូលិស បន្ទាប់ពីលោកដូណាល់ ត្រាំបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក្នុងក្រុង Oakland រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

៣
ក្រុមបាតុករដើរជាមួយនឹងទង់ជាតិប្រទេសម៉ិចស៊ិក ស្របពេលដែលពួកគេធ្វើការតវ៉ាប្រឆាំងនឹងការជាប់ឆ្នោតរបស់លោកដូណាល់ ត្រាំជាប្រធានាធិបតីអាមេរិក នៅក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

៤
បាតុករលើកបដាផ្សេងៗនៅអំឡុងពេលបាតុកម្មប្រឆាំងនឹងប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ក្នុងក្រុង Seattle កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

៥
បាតុករម្នាក់លើកបដាមួយដែលសរសេរថា «Love Trumps Hate» អំឡុងពេលបាតុកម្មប្រឆាំងនឹងការបោះឆ្នោតជ្រើសតាំងលោកដូណាល់ ត្រាំជាប្រធានាធិបតី ក្នុងក្រុង Seattle កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

៦
បាតុកររាប់រយនាក់ដើរដង្ហែនៅក្រុង Seattle ខណៈពេលដែលពួកគេធ្វើការបាតុកម្មប្រឆាំងនឹងប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

៧
បាតុករលើកបដាជាមួយមួយរូបភាពរិះគន់ប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ អំឡុងពេលបាតុកម្ម នៅក្រុង Seattle កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

៨
ក្រុមបាតុករកោះហៅឲ្យមានការចោទប្រកាន់ទៅលើលោកដូណាល់ ត្រាំ ខណៈពេលពួកគេធ្វើក្បួនដង្ហែក្នុងក្រុង Seattle កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

៩
ក្រុមបាតុករលើកបដា ស្របពេលធ្វើបាតុកម្មប្រឆាំងនឹងលោកដូណាល់ ត្រាំ ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ក្នុងក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

១០
បាតុករធ្វើការដង្ហែក្បួន បន្ទាប់ពីលោកដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី នៅក្រុង Oakland រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

១១
បាតុករលើកបដាក្នុងបាតុកម្មប្រឆាំងនឹងលោកដូណាល់ត្រាំ ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅខាងក្រៅស្ថានទូតអាមេរិក ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

១២
បាតុកររាប់សិបរយនាក់ធ្វើការដង្ហែក្បូនកាត់មជ្ឈមណ្ឌលសន្និបាតវ៉ាស៊ីនតោននៅក្រុង Seattle ស្របពេលដែលពួកគេធ្វើបាតុករតវ៉ាប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

១៣
បាតុករប្រមូលផ្តុំដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការជាប់ឆ្នោតរបស់លោកដូណាល់ ត្រាំ ជាប្រធានាធិបតីនៅខាងក្រៅសាលាក្រុងក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

១៤
បុរសម្នាក់ស្លៀកនៅក្នុងសំលៀកបំពាក់ទង់ជាតិអាមេរិកអង្គុយលើចិញ្ចើមផ្លូវ អំឡុងពេលបាតុកម្មប្រឆាំងប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ នៅតំបន់ Capitol Hill ក្រុង Seattle កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

១៥
យុវជនម្នាក់ស្រែកអំឡុងពេលបាតុកម្មប្រឆាំងប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ នៅតំបន់ Capitol Hill ក្រុង Seattle កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

១៦
បាតុករឈរនៅលើជណ្តើរនៃអគារ Mass. Statehouse ក្នុងការតវ៉ាប្រឆាំងនឹងការឈ្នះឆ្នោតជាប្រធានាធិបតីរបស់លោកដូណាល់ ត្រាំ ក្នុងក្រុង Boston កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។