ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងផ្ទាល់ បានមកខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺនិងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។
ទាំងនេះជារូបថតព័ត៌មានពីទូទាំងពិភពលោកក្នុងឆ្នាំ២០២២។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាព្រឹកថ្ងៃព្រហស្បត៌៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ គឺសាលាក្តីខ្មែរក្រហម ប្រកាសសាលដីកាទៅលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ចប់ទស្សនកិច្ចរបស់លោកនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងកិច្ចសន្ទនានានាជាមួយយុវជនកម្ពុជា និងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅព្រឹកថ្ងៃព្រហស្បតិ៍ បានចូលជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅវិមានសន្តិភាព ខណៈសហរដ្ឋអាមេរិកនិងបណ្តាប្រទេសធំៗដែលជាដៃគូរបស់អាស៊ាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំដៃគូសន្ទនានានានៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Songshan របស់ក្រុងតៃប៉ិ កោះតៃវ៉ាន់ នៅយប់ថ្ងៃអង្គារទី២ ខែសីហា ឆ្នាំ២០២២ ដែលធ្វើឱ្យលោកស្រីក្លាយជាមន្ត្រីអាមេរិកជាន់ខ្ពស់បំផុតក្នុងរយៈពេល២៥ឆ្នាំដែលបានទៅតៃវ៉ាន់។
គណបក្សភ្លើងទៀន នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ បានធ្វើពិធីអបអរសាទរដល់បេក្ខជនមេឃុំជាប់ឆ្នោត និងក្រុមប្រឹក្សាជាប់ឆ្នោតរបស់ខ្លួននៅក្នុងខេត្តកំពង់ធំ។ គណបក្សភ្លើងទៀនឈ្នះបានតំណែងមេឃុំចំនួន ៤ និងអាសនៈក្រុមប្រឹក្សាចំនួន ២.១៩៨ អាសនៈ គឺស្មើប្រមាណ ១៨% នៃអាសនៈសរុប៕
ដំណើរការនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះត្រូវបានបិទបញ្ចប់នៅរសៀលម៉ោង ៣ ថ្ងៃអាទិត្យនេះ។ មន្ត្រីនៅការិយាល័យរៀបចំការបោះឆ្នោត បានបើកហិបឆ្នោត ហើយរៀបចំរាប់សន្លឹកឆ្នោត និងបន្តការងាររាប់សន្លឹកឆ្នោតនៅមណ្ឌលមួយបោះឆ្នោតមួយ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនានេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥ ដែលមានគណបក្សចំនួន ១៧ ចូលរួមប្រកួត។ នៅក្នុងខេត្តបាត់ដំបង មាន ១០៣ ឃុំសង្កាត់ ហើយប្រជាពលរដ្ឋ បាននាំគ្នាមកបោះឆ្នោត ដោយទឹកមុខញញឹមញញែម៕
ព័ត៌មានផ្សេងទៀត
No media source currently available