ឈូក រីន បានប្រាប់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមដែលកំពុងតែបើកសវនាការនៅចំពោះមុខ ខៀវ សំផន ថាអតីតប្រមុខរដ្ឋរបស់ពួកកុម្មុយនីស្តខ្មែរក្រហមនេះ មិនមែនជាមេដឹកនាំបក្សកុម្មុយនីស្តខ្មែរក្រហមនោះទេ។
កងទ័ពព្រៃខ្មែរក្រហមបានផ្តួលរំលំរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ហើយក្រោយមកការដឹកនាំរបស់ពួកគេបាននាំឲ្យប្រជាពលរដ្ឋខ្មែរយ៉ាងតិច ១,៧ លាននាក់បានស្លាប់ និងត្រូវបានសម្លាប់ក្នុងរយៈពេលជិតបួនឆ្នាំ។
ក្រុមអ្នកឃ្លាំមើលខ្លះក្នុងប្រទេស អាមេរិកព្រមានជាមុនថា អ.ស.ប. កម្ពុជានិងតុលាការគួរប្រយ័ត្នប្រយែងអំពីកេរតំណែលសាលាក្តីដែលកើតចេញពីការស្វែងរកយុត្តិធម៌ដែលគេទន្ទឹងរង់ចាំ ជាងបីទសវត្យរ៍នេះ។
ប្រទេសកម្ពុជាត្រូវបានពិភពលោកស្គាល់ភាគច្រើនដោយសារអតីតកាលនៃសោកនាដកម្មដ៏ជូរចត់របស់ខ្លួន ដែលពាក់ព័ន្ធនឹងរបបខ្មែរក្រហមនិងអំពើប្រល័យពូជសាសន៍។
អតីតប្រមុខរដ្ឋខ្មែរក្រហមខៀវ សំផន បានស្នើសុំនៅឲ្យសាលាក្តីខ្មែរក្រហមដោះលែងខ្លួនឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
លោកហ្វ្រង់ស័រ ប៉ុងស្សូ គ្រូប្រដៅសាសនាកាតូលិកបាននិយាយថាការភូតភកុហករបស់ពួកខ្មែរក្រហមនោះមានលើផ្នែកអភិវឌ្ឍន៍និងការសម្លាប់ប្រជាពលរដ្ឋ។
លោកប៉ុងស្សូ និយាយថាលោកមិនបានឃើញការសម្លាប់នោះទេក្នុងអំឡុងពេលមានការជម្លៀស ប្រជាពលរដ្ឋចេញពីក្រុងភ្នំពេញនោះ។
ភាគីអន្តរជាតិនៅក្នុងសាលាក្តីខ្មែរក្រហម នៅថ្ងៃសុក្រនេះ បានបង្វែរលុយចំនួនពីរលានដុល្លារអាមេរិកទៅកាន់ភាគីជាតិដើម្បីជួយស្រោចស្រង់វិបតិ្តថវិកាដែលនាំឲ្យជំពាក់ប្រាក់ខែបុគ្គលិករយៈពេលបីខែមកហើយ។
សមាគមខ្មែររដ្ឋ Illinois កំពុងរៀបចំទិវាប្រចាំឆ្នាំរំឭកអំពីសោកនាដ្ឋកម្មសម័យខ្មែរក្រហម អំពីជនរងគ្រោះនិងអ្នករួចពីស្លាប់។លោកឈួន ផាវណ្ណ ជាប្រធានសមាគមខ្មែរអាមេរិកាំង បានប្រាប់លោកសុខ ខេមរា នៃវីអូអេ តាមរយៈSkype ថា ទិវានេះរំឭកជនជាតិខ្មែរនៅអាមេរិកអំពីអតីតការដើម្បីឲ្យគេឈានទៅរកអនាគតភ្លឺស្វាង។
ព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមនៅថ្ងៃអង្គារនេះបានបង្ហាញរបាយការណ៍ជាផ្លូវការថាការស្លាប់របស់អៀង សារី បណ្តាលមកពីមូលហេតុធម្មជាតិពោលគឺដោយសារជំងឺប្រចាំកាយរបស់គាត់។
ក្រុមមេធាវីការពារក្តីបានស្នើសុំដល់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមឲ្យដោះលែងលោកខៀវ សំផនឲ្យនៅក្រៅឃុំជាបន្ទាន់ ដោយសារមូលហេតុថា ការកាត់ក្តីអាចអូសបន្លាយពេលយូរ។
តាមវិធានផ្ទៃក្នុងនៃសាលាក្តីខ្មែរក្រហមជនជាប់ចោទដែលមិនមានស្មារតីនិងសម្បទាទទួលការកាត់ទោសលើខ្លួនមិនត្រូវបាននាំយកមកកាត់ទោសនោះទេ។
ព័ត៌មានផ្សេងទៀត