សាក្សីលោកមាស សុខា អាយុ៥៤ឆ្នាំបានរៀបរាប់ថា សមាជិកគ្រួសាររបស់លោកសរុបជាងដប់នាក់ត្រូវសម្លាប់នៅក្នុងគុកក្រាំងតាចាន់នេះ។
ភាគីអន្តរជាតិនៃសាលាក្តីកាត់ទោសខ្មែរក្រហមទទួលបានការសន្យាជាទឹកប្រាក់ជំនួយជិត១លាន៤សែនដុល្លារស.រ.អា.ពីរដ្ឋាភិបាលជប៉ុនដើម្បីដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតពីរនាក់។
លោក ឌី ខាំបូលី អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាសហអ្នកនិពន្ធម្នាក់ នៃសៀវភៅប្រវត្តិសាស្ត្រអន្លង់វែងថ្លែងថា សៀវភៅនេះមានបំណងចាប់ផ្តើមឲ្យមានការយោគយល់គ្នាទៅវិញទៅមករវាងអតីតខ្មែរក្រហម និងជនរងគ្រោះ។
ក្រុមចៅក្រមនិងព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមបានអនុម័តនៅរសៀលថ្ងៃសុក្រនេះនូវវិសោធនកម្មវិធានផ្ទៃក្នុងដែលអនុញ្ញាតឲ្យសហចៅក្រមស៊ើបអង្កេតនិងអង្គជំនុំជម្រះសាលាដំបូងកាត់បន្ថយវិសាលភាពស៊ើបអង្កេតនិងវិសាលភាពក្នុងសំណុំរឿងសម្រាប់ការជំនុំជម្រះ។
ជនជាប់ចោទខៀវ សំផន ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតភ្លាមៗនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ខណៈដែលសាក្សីចាប់ផ្តើមនិយាយអំពីឧក្រិដ្ឋកម្មនៅគុកក្រាំងតាចាន់ ក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី២។
ផលិតករខ្សែភាពយន្តឯកសារមួយឈ្មោះ«សត្រូវប្រជាជនឬ The Enemies of the People» ថ្លែងថា លោកនឹងទៅបំភ្លឺអំពីឧក្រិដ្ឋកម្មដែលកើតឡើងក្នុងទសវត្សរ៍១៩៧០ ប្រសិនបើតុលាការឲ្យលោកមានសិទ្ធិនិយាយដោយឥតលក្ខខណ្ឌ។
ជនរងគ្រោះនៅរស់ជីវិតពីគុកខ្មែរក្រហមម្នាក់គឺលោកស៊ុំ ឫទ្ធី សម្តែងការមិន សប្បាយចិត្តនឹងការដកចេញទីតាំងឧក្រិដ្ឋកម្មនៅខេត្តសៀមរាបចេញពីសំណុំ រឿង០០២ វគ្គទី២ ដោយថ្លែងទាំងខឹងសម្បាថា ការធ្វើដូច្នោះគឺជារឿងបន្ថែមការ ឈឺចាប់ដល់រូបលោក។
ពហិការរបស់មេធាវី ខៀវ សំផន បានធ្វើឲ្យតុលាការខ្មែរក្រហមពន្យារពេលសវនាការជាងពីរខែ រហូតដល់ខែមករាឆ្នាំក្រោយ។
សំណុំរឿង០០៣ និង០០៤មានជនជាប់ចោទ៥នាក់ តែអ្នកនៅមានជីវិតរស់មានតែ៤នាក់ ប៉ុណ្ណោះ។
មូលហេតុនៃការពន្យារនេះគឺដោយសារក្រុមមេធាវីការពារក្តីជនជាប់ចោទ ខៀវ សំផន បានបន្តធ្វើពហិការរបស់ខ្លួនដោយមិនរាថយ។
លោកចៅក្រម និល ណុន បញ្ជាក់ថា តុលាការនឹងធ្វើការសម្រេចចិត្ត ដើម្បីដោះស្រាយភាពជាប់គាំងដោយសារការធ្វើពិហិការរបស់មេធាវីជនជាប់ចោទក្រោយពីទទួលបានការបញ្ជាក់ជំហរច្បាស់លាស់របស់ជនជាប់ចោទ។
បើតាមលោកចៅក្រមនិល ណុន មេធាវីដែលត្រូវតែងតាំងដោយសាលាក្តីខ្មែរក្រហមនឹងមិនមានសិទ្ធិធ្វើពហិការសវនាការនោះទេ។
ព័ត៌មានផ្សេងទៀត