សហភាពអឺរ៉ុបបានប្រកាសផ្តល់ជំនួយចំនួន៣លាន៥សែនអឺរ៉ូគឺជាង៤លានដុល្លារដល់សាលាក្តីខ្មែរក្រហមក្នុងនោះទឹកប្រាក់ចំនួន២លាន២សែន៥ម៉ឺនអឺរ៉ូនឹងផ្តល់ជូនភាគីអន្តរជាតិនិង១លាន២សែន៥ម៉ឺនអឺរ៉ូនឹងផ្តល់ជូនភាគីជាតិដើម្បីគាំទ្រដល់ដំណើរការរបស់តុលាការនេះសម្រាប់ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសរួមរបស់សាលាក្តីខ្មែរក្រហមនិងសហភាពអឺរ៉ុបចុះថ្ងៃទី២៥ខែមិថុនា។
ស្តូបរំលឹកដល់ជនរងគ្រោះនៃរបបខ្មែរក្រហមត្រូវបានសម្ពោធនៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨នៅសង្កាត់លេខ១៣ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើន។
ប្រតិបត្តិការរំដោះនោះបានបណ្តាលឱ្យទាហានអាមេរិកាំងរងរបួស៥០នាក់និងពលីជីវិតចំនួន៤១នាក់ក្នុងនោះបីនាក់បានជាប់នៅលើកោះហើយត្រូវទាហានខ្មែរក្រហមចាប់បាននិងសម្លាប់ចោលនាពេលក្រោយមក។
ខុសពីបណ្តាឆ្នាំមុនៗ ទិវា២០ឧសភាប្រារព្ធទិវាការស្លាប់របស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហមត្រូវបានរដ្ឋាភិបាលកំណត់ថា ជាថ្ងៃឈប់សម្រាកពីការងារសម្រាប់ពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
កម្រងឯកសារនិទានតាមវិទ្យុនេះ ផ្ដោតសំខាន់លើបទពិសោធន៍ជូរចត់របស់អ្នករស់រានមានជីវិតបីនាក់ ដែលរត់ភៀសខ្លួនពីរបបខ្មែរក្រហមទៅកាន់ជំរំជនភៀសខ្លួនខ្មែរថៃ ក្នុងអំឡុងឆ្នាំ១៩៧៩។
សាលាក្តីអាយុ១២ឆ្នាំនេះបានកាត់ទោសកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាលតែម្នាក់គត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ តុលាការនេះរងការរិះគន់ថា ដំណើរការយឺត។
លោក ម៉ាសែល ឡឺម៉ុង អតីតចៅក្រមស៊ើបអង្កេតនៅសាលាក្តីខ្មែរក្រហមបានចាត់ទុកថា កិច្ចការរបស់សាលាក្តីនេះ ទទួលបានជោគជ័យបើទោះបីជាមានការរិះគន់នានាពីក្រុមអ្នកស្រាវជ្រាវពីភាពយឺតយ៉ាវ និងការចូលជ្រៀតជ្រែកពីរដ្ឋាភិបាលកម្ពុជាក៏ដោយ។
ក្រោយពីការព្យាយាមរយៈពេលច្រើនឆ្នាំដើម្បីធ្វើស្តូបអនុស្សាវរីយ៍ជនរងគ្រោះសម័យខ្មែរក្រហមនៅទីបំផុតពលរដ្ឋខ្មែរនៅទីក្រុងប៉ារីសបានទទួលកិត្តិយសតាមរយៈការសម្ពោធស្តូបអនុស្សាវរីយ៍ដែលមានការចូលរួមពីអភិបាលក្រុងប៉ារីសកាលពីថ្ងៃ១៧ ខែមេសា។
លោកស្រី សេតណាតា រ៉ូស្ហាន ផលិតករភាពយន្តបានចំណាយពេលបួនឆ្នាំស្រាវជ្រាវនិងសម្ភាសសាក្សី និងមេដឹកនាំខ្មែរក្រហមក្នុងនោះមានលោក ខៀវ សំផន អតីតប្រមុខរដ្ឋដោយចំណាយពេលពីរសប្តាហ៍សម្ភាសនិងថតសកម្មភាពប្រចាំថ្ងៃរបស់គាត់ហើយបានផលិតភាពយន្តឯកសារ «៣ឆ្នាំ ៨ខែ ២០ថ្ងៃ»។
នេះជាស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលដាក់នៅទីសាធារណៈដំបូងបំផុតសម្រាប់សហគមន៍ខ្មែរនៅក្រៅប្រទេស ហើយស្ថិតនៅសង្កាត់លេខ១៣ ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើននៅទីក្រុងប៉ារីសប្រទេសបារាំង។
ព័ត៌មានផ្សេងទៀត
No media source currently available