ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឆ្លង​ជំងឺ​កូវីដ១៩​បាន​កើន​ដល់​​ជាង​១០០​​លាន​ករណី​នៅ​​ទូទាំង​ពិភពលោក​


វេជ្ជបណ្ឌិត John Corman នៃ​មជ្ឈមណ្ឌល​សុខភាព Virginia Mason Franciscan Health លើក​ស្លាកសញ្ញា​មួយ​ដែល​សរសេរ​ថា «ត្រូវការ​វ៉ាក់សាំង» ដើម្បី​ជា​សញ្ញាប្រាប់​ឲ្យ​បុគ្គលិក​យក​វ៉ាក់សាំង Pfizer សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ ឲ្យ​លោក​បន្ថែម​ទៀត ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០២១។
វេជ្ជបណ្ឌិត John Corman នៃ​មជ្ឈមណ្ឌល​សុខភាព Virginia Mason Franciscan Health លើក​ស្លាកសញ្ញា​មួយ​ដែល​សរសេរ​ថា «ត្រូវការ​វ៉ាក់សាំង» ដើម្បី​ជា​សញ្ញាប្រាប់​ឲ្យ​បុគ្គលិក​យក​វ៉ាក់សាំង Pfizer សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ ឲ្យ​លោក​បន្ថែម​ទៀត ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០២១។

ការ​ឆ្លងវីរុស​កូរ៉ូណានៅ​ទូទាំង​ពិភពលោក បានកើន​លើស​ចំនួន​ ១០០ លាន​ករណី​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​តាមសេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ​ខណៈដែល​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក បាន​ព្យាយាមដោះស្រាយបញ្ហា​វីរុស​វិវត្ត​ថ្មី​និង​ការ​ខ្វះខាត​វ៉ាក់សាំង។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ​ជិត ១,៣ ភាគរយ​នៃ​ប្រជាជន​សរុប​របស់​ពិភពលោក​ឥឡូវ​នេះ បាន​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​ជាង​ ២ លាន ១ សែន​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។

ជា​មធ្យម​ មានមនុស្ស​ម្នាក់​បាន​ឆ្លង​វីរុស​នេះ​ជា​រៀងរាល់ ៧,៧ វិនាទី​ចាប់​តាំង​ពីឆ្នាំ​ថ្មីនេះ​មក។ ពេល​នេះ​មាន​ការ​ឆ្លង​ប្រមាណជាង​ ៦៦០.០០០​ ករណី​ បាន​ត្រូវ​រាយការណ៍​ជា​រៀងរាល់​ថ្ងៃ ហើយ​អត្រា​នៃ​ការ​ស្លាប់​ទូទាំង​សាកលលោក​មាន​ចំនួន ២,១៥ ភាគ​រយ។

ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​មាន សហរដ្ឋ​អាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និង​ចក្រភព​អង់គ្លេស ដែល​ពួក​គេ​សរុប​មាន​ជាង​ពាក់​កណ្តាល​នៃ​ករណី​ជំងឺ​កូវីដ១៩​ទាំង​អស់​ ប៉ុន្តែ​មាន​ចំនួន​ប្រជាជនតែ ​២៨​ ភាគរយ​នៃប្រជាជាន​ពិភពលោក​សរុប​ប៉ុណ្ណោះ។ នេះ​បើតាម​ការ​វិភាគ​របស់​ Reuters។

ជំងឺ​រាតត្បាត​កូវីដ១៩ត្រូវការ​ពេល​១១ខែទម្រាំ​ឆ្លង​ដល់​៥០លានករណីដំបូង បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេលត្រឹម​៣ខែដើម្បី​ឱ្យ​ករណីឆ្លង​កើន​ឡើង​ទ្វេដង​ដល់ ​១០០លាន​ករណី។

មក​ទល់​ពេល​នេះ ប្រទេស​ប្រហែល​៥៦ បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូរ៉ូណា​លើ​ប្រជាពលរដ្ឋ​ដោយ​បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​ណាស់​ក៏​៦៤​លាន​ដូស​ដែរ។ ប្រទេស​អ៊ីស្រាអែល នាំមុខ​ពិភពលោក​លើ​ការ​ចាក់​វ៉ាក់សាំង​នេះ​ ដោយ​បាន​ចាក់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចំនួន​ ២៩​ ភាគរយ​ ដែល​យ៉ាង​ហោច​ណាស់​ក៏​មួយ​ដូសដែរ៕

XS
SM
MD
LG