ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វ៉ាក់សាំង​កូវីដ​១៩​​ ក្រុមហ៊ុន ​Pfizer-BioNTech ​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​លើ​កុមារ


រូបឯកសារ៖ ដប​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន Pfizer-BioNTech ស្ថិត​នៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ដប​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន Pfizer-BioNTech ស្ថិត​នៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​Pfizer​បាន​បញ្ជាក់​ថា វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩​ ដែល​ខ្លួន​ផលិតរួម​គ្នា​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​BioNTechនោះ​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ទៅ​លើ​កុមារអាយុចន្លោះ​ពី​១២​ទៅ​ដល់​១៥​ឆ្នាំ​ ដែល​នេះ​ជា​ការវិវត្តន៍​ដ៏​ធំមួយ​ក្នុង​ការឆ្ពោះ​ទៅ​រកការបើក​សាលារៀនទាំងអស់​ឡើង​វិញ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​នេះ។

ក្រុមហ៊ុន​ទាំង​ពីរ​ បាន​ប្រកាសនៅ​ថ្ងៃ​អង្គារ​ថា​ ការធ្វើ​តេស្ត​ទៅ​លើ​កុមារ​ចំនួន​ជាង​២.២០០​នាក់បង្ហាញ​ថា​ពុំ​មាន​កុមារ​ណា​ម្នាក់​ដែល​ទទួល​វ៉ាក់សាំងនេះ​បាន​ឆ្លង​វីរុស​កូរ៉ូណា​បើ​ប្រៀប​ធៀប​នឹង​កុមារ​ចំនួន​១៨​នាក់​ នៅ​ក្នុង​ក្រុម​ទី​២ ដែល​ទទួល​ថ្នាំផ្សេង​ដែល​មិនមែន​ជា​វ៉ាក់សាំង។​

វ៉ាក់សាំងរបស់​ក្រុមហ៊ុន​ Pfizer ​បច្ចុប្បន្ន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​លើមនុស្ស​ដែល​មាន​អាយុ​ចាប់​ពី​១៦​ឆ្នាំ​ឡើង​ទៅ​។​ ប្រធាន​ក្រុមហ៊ុន​Pfizer ​លោក Albert Bourla ​និយាយ​ថា​ ​ក្រុមហ៊ុន​របស់​លោក​នឹងដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​ប្រើប្រាស់​វ៉ាក់សាំងក្នុង​គ្រា​បន្ទាន់ពី​អាជ្ញា​ធរសហរដ្ឋ​អាមេរិក​ ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ដើម្បី​ប្រើ​ប្រាស់​ទៅ​លើ​កុមារ​ដែល​មាន​អាយុ​ចាប់​ពី១២​ឆ្នាំ​ឡើង​ទៅ៕

XS
SM
MD
LG