ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រឆាំង​តវ៉ា​ក្នុង​ទីក្រុង Melbourne លើ​ការរឹតបន្តឹង​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ១៩


កម្មករ​សំណង់ និង​បាតុករ ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​វិធានការ​រឹតបន្តឹង​ប្រឆាំង​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
កម្មករ​សំណង់ និង​បាតុករ ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​វិធានការ​រឹតបន្តឹង​ប្រឆាំង​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

មនុស្ស​រាប់រយ​នាក់​ បាន​នាំ​គ្នាធ្វើ​បាតុកម្មកាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ក្នុង​ទីក្រុង​ Melbourne ដែល​ជា​ទីក្រុង​ធំ​ទី​២​របស់​ប្រទេស​អូស្ត្រាលី​ ដើម្បី​ប្រឆាំង​នឹង​ការ​រឹត​បន្តឹងលើ​វិធានការ​ជំងឺកូវីដ​១៩ ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាលនៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់។

មន្ត្រី​អូស្ត្រាលី បាន​ប្រកាស​ថា ការដ្ឋាន​សំណង់នានា​នៅ​ក្នុង​ទី​ក្រុង Melbourne នឹង​ត្រូវ​បិទរយៈពេល​២សប្តាហ៍ ខណៈពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ថា សកម្មភាព​របស់​កម្មករ​សំណង់​ នឹងរួម​ចំណែក​ក្នុង​ការ​ចម្លងជំងឹកូវីដ១៩ ទៅ​អ្នក​ដទៃ។

កម្មករ​សំណង់​ទាំង​អស់​នៅ​ពេល​នេះ ក៏​នឹងតម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ យ៉ាង​ហោច​ណាស់​ក៏​មួយ​ដូស​ដែរ មុន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​កន្លែង​ធ្វើការ​វិញ។

ទីក្រុង Melbourne នៃ​រដ្ឋ Victoria របស់ប្រទេស​អូស្ត្រាលី ​មាន​អ្នកឆ្លង​ជំងឹ​កូវីដ​១៩​ថ្មី​ចំនួន​៦០៣​នាក់​កាល​ពី​ថ្ងៃអង្គារ​ ដែល​ជា​ការ​ឆ្លង​ក្នុងចំនួនដ៏​ច្រើន​បំផុតក្នុង​មួយ​ថ្ងៃ​ក្នុង​ឆ្នាំ​នេះ។

ដោយ​ឡែក​នៅ​ក្នុង​ប្រទេសនូវែលសេឡង់​ឯណ្ណោះ​វិញ នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​នេះ លោក​ស្រី Jacinda Ardern បាន​ប្រកាស​ថា តម្លៃ​នៃ​ការ​ផាក​ពិន័យ​ចំពោះ​អ្នកបំពាន​ដោយ​ចេតនា​ទៅ​លើវិធាន​ការច្បាប់​បង្ការ​ជំងឹ​កូវីដ១៩ នឹង​ត្រូវ​បង្កើន​ចាប់​ពី​ខែ​វិច្ឆិកា​ទៅ ពី​ចំនួន​ ២.៨០០​ ដុល្លារ​ទៅ ​៨.៤០០​ ដុល្លារ​ និង​អាច​ជាប់ពន្ធនាគារ​រហូត​ដល់៦ខែ​ សម្រាប់អ្នក​ដែល​ប្រឆាំង​នឹង​វិធាន​ការ​រឹត​បន្តឹង​នេះ។

រីឯ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​វិញ អភិបាល​រដ្ឋ​វ៉ាស៊ីនតោន​លោក Jay Inslee បាន​ស្នើ​សុំ​ដល់​រដ្ឋាភិបាល​សហព័ន្ធ​ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ខាត​មន្ទីរ​ពេទ្យ​ដោយ​សារវីរុស​ដែលតា​បំប្លែង​ខ្លួន​ថ្មី​ បាន​ធ្វើ​មាន​ការឆ្លង​យ៉ាង​ខ្លាំង។

កាល​ពី​ថ្ងៃ​ចន្ទ​កន្លងទៅ ចំនួន​អ្នក​ស្លាប់ស​រុបដោយ​សារ​ជំងឺ​កូវីដ​១៩នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ឡើង​ទៅ​ដល់​ចំនួន៦៧៥.៩៧៥នាក់​ គឺកើន​លើស​ចំនួន​អ្នក​ស្លាប់ដោយ​សារ​ជំងឺ​ផ្តាសាយ​អេស្ប៉ាញ​កាល​ពី​ឆ្នាំ​១៩១៨៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង Reuters។

XS
SM
MD
LG