ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Pfizer ថា វ៉ាក់សាំង​បង្ការ​កូវីដ១៩​របស់​ខ្លួន មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​សម្រាប់​កុមារ​អាយុ​ចន្លោះ​ពី​៥ ទៅ​១១ឆ្នាំ


រូបឯកសារ៖ មនុស្ស​ម្នាក់ កាន់ដប​តូច​មួយ​ដែល​មាន​ស្លាក​ថា «វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩» នៅ​ក្បែរ​ស្លាក​សញ្ញា Pfizer នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ មនុស្ស​ម្នាក់ កាន់ដប​តូច​មួយ​ដែល​មាន​ស្លាក​ថា «វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩» នៅ​ក្បែរ​ស្លាក​សញ្ញា Pfizer នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក Pfizer និយាយ​ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩​របស់​ខ្លួន​ មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​សម្រាប់​កុមារដែល​មាន​អាយុ​ចន្លោះ​ពី​៥ឆ្នាំ​ ទៅ​១១​ឆ្នាំ។

ក្រុមហ៊ុន Pfizer បាន​បញ្ជាក់​ថា ការចាក់​វ៉ាក់សាំង​សាកល្បង​បាន​បង្ហាញ​ថា វា​មាន​សុវត្ថិភាព​ និង​អាច​ការពារ​បាន​ប្រសើរ ក៏​ដូច​ជា​ការបង្កើត​នូវ​ការ​ឆ្លើយ​តប​នៃ​អង់ទីគ័រ​ក្នុង​ខ្លួន​បាន​យ៉ាង​ខ្លាំង​ផង​ដែរ​ទៅ​លើការចាក់​វ៉ាក់សាំងនេះ ក្នុង​ដូស​ទាបលើ​កុមារ។

ក្រុមហ៊ុន Pfizer លើក​ឡើង​ថា ខ្លួន​នឹងសុំ​ការ​អនុញ្ញាត​ប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​ដល់​ក្រុម​កុមារ​ ក្នុង​ពេលឆាប់ៗ​ខាង​មុខ​នេះ។

ដោយ​ឡែកអភិបាល​រដ្ឋ​ក្នុង​រដ្ឋ​មួយ​របស់​អាមេរិក​ ដែល​មានអ្នក​ស្លាប់​ក្នុង​កម្រិត​ខ្ពស់​ ដោយ​សារ​ជំងឺកូវីដ១៩​បាន​និយាយថា ការ​ដាក់​កំហិត​របស់​ប្រធានាធិបតី​អាមេរិកលោក​ Joe Biden ដល់​បុគ្គលិក​សហព័ន្ធឲ្យ​ចាក់​វ៉ាក់សាំង​ជំងឺកូវីដ​១៩​នោះ​ ជា​ការ​វាយ​ប្រហារ​មួយ មិន​មែន​ជា​វិធាន​ការ​ការពារ ​និង​ទប់​ស្កាត់​ជំងឹ​កូវីដ១៩ទេ។

អភិបាល​រដ្ឋ Mississippi លោក Tate Reeves បាន​ប្រាប់​ទូរទស្សន៍ CNN ក្នុង​កម្មវិធី State of the Union កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​ដាក់​កំហិត​ឲ្យ​ចាក់​វ៉ាក់សាំង​របស់​លោក​ប្រធានាធិបតី​ ជាការ​វាយ​ប្រហារ​មួយ​ទៅលើ​ពលរដ្ឋអាមេរិក ​និង​ពលរដ្ឋ​ក្នុង​រដ្ឋ Mississippi ដែល​បាន​ធ្វើ​ការ​ងារ​យ៉ាង​ខ្លាំង​ដែល​លោក​ចង់​ឲ្យ​មាន​ការ​ជ្រើស​រើស​រវាង​ការ​ចាក់​វ៉ាក់សាំង​ និង​លទ្ធភាព​ធ្វើការ​ចិញ្ចឹម​គ្រួសារ​របស់​គេ។

កាសែត New York Times រាយការណ៍​ថា រដ្ឋ Mississippi មាន​អត្រា​អ្នកស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ចំនួន​៣០៦​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​១សែននាក់។

លោក​ប្រធានាធិបតី Biden បានការពារ​នូវ​ការអំពាវ​នាវ​នាពេល​ថ្មីៗ​នេះ​ដល់​ក្រុម​ហ៊ុន​ដែល​មាន​បុគ្គលិក​ចាប់​ពី​១០០​នាក់​ឡើង​ទៅ ត្រូវ​ដាក់កំហិត​ដល់​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ ឬ​ត្រូវ​ធ្វើតេស្ត​ប្រចាំ​សប្តាហ៍។ លោក​ក៏​បាន​ដាក់​កំហិត​ដល់​មន្ត្រីបុគ្គលិក​សហព័ន្ធ​ប្រមាណ​២លាន​ ៥សែន​នាក់​ ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ១៩ ដោយ​មិន​មាន​ជម្រើស​ថា​ ត្រូវ​ធ្វើ​តេស្ត​ជារៀង​រាល់​សប្តាហ៍​នោះ​ទេ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

XS
SM
MD
LG