ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់​ពីខ្យល់​ព្យុះ​អឺម៉ា ការស្តារ​សេវាកម្ម​ឡើង​វិញ​ចាប់ផ្តើម​បន្តិច​ម្តងៗ​នៅពេល​ពួក​មេដឹកនាំ​សន្យា​ជួយកាន់​តែ​ច្រើន​ឡើង


អ្នកសង្រ្គោះ​កំពុង​រុករក​ជនរងគ្រោះ​ដោយសារ​ទឹក​ជំនន់ព្យុះសង្ឃរា​ Irma កាលពី​ថ្ងៃទី​១១ កញ្ញា ២០១៧។​
អ្នកសង្រ្គោះ​កំពុង​រុករក​ជនរងគ្រោះ​ដោយសារ​ទឹក​ជំនន់ព្យុះសង្ឃរា​ Irma កាលពី​ថ្ងៃទី​១១ កញ្ញា ២០១៧។​

បុគ្គលិក​ជួយ​សង្គ្រោះ​និង​កងទ័ព​ឆ្មាំការ​ពារ​ជាតិ​កំពុងស្វែងរក​មនុស្ស​ដែល​នៅ​ជាប់​គាំង​នៅ​ទីក្រុង Florida Keys ​ដោយ​សារ​ព្យុះ​អឺម៉ា ​ខណៈ​ដែល​ប្រ​ទេសបា​រាំង​និង​ចក្រ​ភព​អង់គ្លេស​បាន​សន្យា​បង្កើន​ការ​ឆ្លើយតបរបស់​ខ្លួន​ទៅ​នឹង​តំបន់​ដែល​ទទួលរង្គ្រោះ​ដោយ​ព្យុះ​សង្ឃរា​នៅ​ក្នុង​ដែនដី​របស់​ខ្លួន​នៅ​តំបន់​ការ៉ាអ៊ីប។ លោក​ប្រធានា​ធិបតី​បារាំង Emmanuel Macron ​កំពុង​បំពេញ​ទស្សនកិច្ច​កោះ Saint Martin និង Saint Barthelemy មួយ​ថ្ងៃ​ក្រោយ​ពីបាន​ទៅ​ដល់កោះ Guadeloupe ដែល​នៅ​ទី​នោះ​លោក​ប្រធានា​ធិបតី​បាន​ទទួល​ស្គាល់​ពីការ​ឆ្លើយ​តប​ប្រកប​ដោយ​ការ​ខឹង​សម្បា​បស់​មនុស្ស​ខ្លះត្រូវ​បាន​គេ​មើលឃើញ​ជា​ការជួយ​មិនបាន​គ្រប់​គ្រាន់​មក​ពី​ប្រទេស​បារាំង។​ លោក​ប្រធានា​ធិបតី Macron ​បាន​សន្យា​ផ្តល់​ការ​ផ្គត់​ផ្គង់​និងកងកម្លាំង​សន្តិសុខកាន់​តែ​ច្រើន​ឡើង​ដល់​កោះទាំង​នោះ។

លោក Boris Johnsonរដ្ឋ​មន្រ្តីការ​បរទេស​ចក្រភព​អង់គ្លេស​កំពុង​ទស្សនកិច្ច​កោះ Anguillaនិង​ប្រជុំ​កោះ Virgin Islands ដែល​ជា​ប្រជុំ​កោះ​ដែល​បាន​ទទួល​រងការ​បំផ្លិចបំផ្លាញ​យ៉ាង​ខ្លាំង​ពី​ព្យុះអឺម៉ា​កាល​ពី​សប្តាហ៍​មុន ​នៅពេល​ដែល​ព្យុះ​នោះបាន​ក្លាយ​ជា​ប្រភេទ​ព្យុះ​ទី៥។ លោក​រដ្ឋមន្រ្តី​ការបរទេស​ចក្រភព​អង់គ្លេស​ក៏​បាន​និយាយ​ដែរថា ​កងកម្លាំង​សន្តិសុខកាន់​តែ​ច្រើន​ឡើង​ហើយ​នឹងគ្រឿង​ផ្គត់​ផ្គង់ដ៏​ច្រើន​បាន​មកកាន់​កន្លែង​រងគ្រោះ​ទាំង​នេះ ​ហើយ​លោក​បាន​និយាយ​ទៀត​ថាលោក​រំពឹងថា ​លោក​ស្រី​នាយករដ្ឋ​មន្រ្តី Theresa May ​នៃ​ចក្រភព​អង់គ្លេស​នឹងប្រកាសជំនួយ​បន្ថែម​ទៀត។

​អង្គការ​សហប្រជាជាតិកំពុង​ដឹក​ជញ្ជូន​ម្ហូបអាហារ​ហើយ​នឹង​ជំនួយ​សំខាន់​ៗ​ទៀត​តាម​យន្តហោះ​ទៅកាន់​កោះ​ Antigua កោះ St. Martin​ កោះ Turks ​និង Caicos។ ព្យុះសង្ឃរា​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏៣៧នាក់ក្នុង​តំបន់​ការ៉ាអ៊ីប​ហើយ​បាន​បំផ្លិចបំផ្លាញ​ប្រជុំ​កោះទាំង​នោះ ​រួមទាំង​កោះ Barbuda ​ដែល​បាន​ជម្លៀស​មនុស្ស​ទាំងអស់​ទៅ​កាន់​ទៅ​កាន់​កោះ Antigua៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG