ព្យុះសង្ឃរា Irma បន្តបក់បោកហើយនឹងមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសគុយបា នៅពេលដែលវាបក់បោកយ៉ាងខ្លាំងឆ្ពោះមកកាន់រដ្ឋ Florida បន្ទាប់ពីសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២២នាក់ដែរនិងកំពុងបំផ្លាញយ៉ាងខ្លាំងនៅទីកន្លែងផ្សេងៗទៀត។
នៅពេលដែលខ្យល់ព្យុះសង្ឃរា Irma បោកបក់ទៅកាន់រដ្ឋ Florida មន្ត្រីនៅក្នុងរដ្ឋនេះព្រមានមនុស្សរាប់លាននាក់ថាជិតអស់ពេលហើយដើម្បីជម្លៀសចេញពីទីនោះនៅក្រោយខ្យល់ព្យុះនេះបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២២នាក់ស្លាប់នៅក្នុងតំបន់ Caribbean និងនាំឱ្យមានការបំផ្លិចបំផ្លាញជាច្រើនផងដែរ។
មនុស្សយ៉ាងហោចណាស់ក៏៥៨នាក់ដែរឥឡូវនេះបានបញ្ជាក់ថាស្លាប់បន្ទាប់ពីការរញ្ជួយដីដ៏ធំមួយបានកើតមានឡើងនៅតំបន់ភាគខាងត្បូងប្រទេសម៉ិចស៊ិច កាលពីយប់ថ្ងៃព្រហស្បតិ៍ នេះបើតាមការបញ្ជាក់របស់អភិបាលរដ្ឋ Oaxaca កាលពីថ្ងៃព្រហស្បតិ៍។
ប្រធានាធិបតីនៃប្រទេសម៉ិកស៊ិកបាននិយាយនៅថ្ងៃសុក្រនេះថា រញ្ជួយផែនដីដែលបានធ្វើឱ្យផ្ទះរលំនៅក្នុងរដ្ឋ Chiapas នាផ្នែកខាងត្បូងប្រទេសដែលសម្លាប់មនុស្ស៥នាក់នោះ ជារញ្ជួយផែនដីខ្លាំងបំផុតដែលបានកើតមានឡើងក្នុងប្រទេសនេះក្នុងរយៈពេល១០០ឆ្នាំ។
ព្យុះសង្ឃរា Irma កំពុងធ្វើចលនាឆ្លងកាត់សាធារណរដ្ឋដូមីនីក ទៅតាមអ្វីដែលពួកអ្នកព្យាករអាកាសធាតុបានហៅថា ជាព្យុះប្រភេទទី៥ប្រកបដោយមហន្តរាយនោះ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញទៅដល់ទីក្រុង Houston ដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់នៅរដ្ឋតិចសាស ដែលជាដំណើរទស្សន កិច្ចលើកទី២របស់លោក មួយថ្ងៃបន្ទាប់ពីលោកស្នើសុំប្រាក់ជិត៨ពាន់លានដុល្លារសម្រាប់កិច្ចខំប្រឹងប្រែងជួយសង្គ្រោះនិងស្តារតំបន់នោះឡើងវិញ។
រដ្ឋាភិបាលបញ្ជាឲ្យសហគមន៍ពូនងផ្លាស់ទីលំនៅ ហើយសមាជិកភាគច្រើនទទួលយកសំណង តែពលរដ្ឋជាង៥០គ្រួសារ សម្រេចចិត្តបន្តរស់នៅក្នុងភូមិនេះ និងការពារទឹកដីដ៏ស័ក្តិសិទ្ធរបស់ពួកគេ។
អ្នកជួយសង្គ្រោះបានបន្តស្វែងរកអ្នកនៅរស់រានមានជីវិតនៅរដ្ឋតិចសាសកាលពីថ្ងៃសុក្រ មួយសប្តាហ៍បន្ទាប់ពីព្យុះសង្ឃ Harvey បានចាប់ផ្តើមបក់បោកកាត់តំបន់ឈូងសមុទ្រម៉ិចស៊ិច ដែលធ្វើឲ្យមនុស្សជាង១លាននាក់គ្មានទីជម្រក ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៩នាក់។
ទំនប់វារីអគ្គិសនីធំជាងគេបង្អស់នៅក្នុងប្រទេសនេះ គ្រោងនឹងដំណើរការក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលអាចបន្ថែមថាមពលអគ្គិសនី ៤០០ មេហ្កាវ៉ាត់ទៀត ទៅលើបណ្តាញអគ្គិសនីដែលទន់ខ្សោយខ្លាំងនៅកម្ពុជា។
ព្យុះឈ្មោះ Harvey ដែលជាព្យុះសង្ឃរាតំបន់ត្រូពិកដ៏ខ្លាំងបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃទ្វីបអាមេរិកនោះ បានធ្វើឲ្យមានជំនន់ទឹកភ្លៀងឡើងខ្ពស់មិនធ្លាប់មាន គឺដល់កំពស់១ម៉ែត្រ ២៧សង់ទីម៉ែត្រ នៅក្នុងក្រុង Houston ក្នុងរយៈពេលតែ ៤ថ្ងៃ។ ទឹកជន់លិចដ៏ខ្លាំងនេះ ក៏ធ្វើឲ្យមានការឈឺចាប់ខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងនេះផងដែរ
កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនិងលោកស្រីទី១ Melania Trump បានទៅបំពេញទស្សនកិច្ចតំបន់នោះដែលនៅទីនោះពួកមេដឹកនាំមូលដ្ឋានបានជម្រាបអស់លោកពីកិច្ចខំប្រឹងប្រែងជួយសង្គ្រោះនិងការស្តារតំបន់នោះឡើងវិញ។
ព័ត៌មានផ្សេងទៀត