សម្ព័ន្ធសង្គ្រោះទន្លេមេគង្គជំរុញឲ្យលុបចោលគម្រោងទំនប់វារីអគ្គិសនីសាណាខាំរបស់លាវ ហើយលើកទឹកចិត្តការអភិវឌ្ឍថាមពលស្អាត ដែលនឹងមានផលចំណេញច្រើនជាង ទាំងខាងសេដ្ឋកិច្ចនិងបរិស្ថាន ក្នុងរយៈពេលយូរ។
ក្រុមអង្គការសង្គមស៊ីវិលផ្នែកអភិបាលកិច្ចទឹកនៅកម្ពុជាបានស្នើឲ្យពន្យារពេលដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងកសាងទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គរបស់លាវ ព្រោះផលប៉ះពាល់ឆ្លងដែននៃគម្រោងនេះមិនទាន់ត្រូវបានសិក្សាល្អិតល្អន់ គ្រប់ជ្រុងជ្រោយនៅឡើយ។
លោក ថុន រដ្ឋា យុវជនមាតាធម្មជាតិ បានប្រាប់ VOA ថា មូលហេតុនៃការធ្វើយុទ្ធនាការជិះកង់នេះ គឺដោយសារក្រុមយុវជនមាតាធម្មជាតិ បានមើលឃើញអំពីសក្តានុពលរបស់កោះកុងក្រៅ ដែលស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងជាតំបន់ពោរពេញដោយធម្មជាតិដែលអាចទាក់ទាញទេសចរណ៍បានច្រើន។
អ្នកវិទ្យាសាស្ត្រនិយាយថាជាលើកដំបូងហើយដែលមានការរកឃើញប្រព័ន្ធផ្កាយថ្មីមួយ។
សត្វទន្សោងឈ្មោលមួយក្បាលក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យបានស្លាប់ ដោយសារស្ថានភាពសុខភាពចុះខ្សោយខ្លាំង ក្រោយជាប់អន្ទាក់ព្រានព្រៃជាយូរថ្ងៃ។
ខ្យល់ព្យុះនេះបានថយល្បឿនបន្តិចនៅពេលមកជិតដល់ឆ្នេរសមុទ្រ ប៉ុន្តែអ្នកព្យាករណ៍អាកាសធាតុនៅឥណ្ឌាថា ពេលនេះខ្យល់ព្យុះមានល្បឿនពី១៦០ទៅ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនៅតែអាចបង្កការខូចខាតយ៉ាងខ្លាំង។
អង្គការឧតុនិយមពិភពលោកបានឲ្យដឹងថា ផ្នែកជាច្រើននៅលើពិភពលោកត្រូវបានគេរំពឹងថានឹងមានអាកាសធាតុក្តៅជាងធម្មតាចាប់ពីខែឧសភាដល់ខែមិថុនា ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស។ អង្គការនេះទើបបានចេញផ្សាយព័ត៌មានរបស់ខ្លួនទាក់ទងនឹងអាកាសធាតុនៅលើពិភពលោក។
សហគមន៍នេសាទក្នុងបឹងដ៏ធំជាងគេបំផុតក្នុងរាជធានីភ្នំពេញនេះមិនបានដឹងអំពីគ្រោងអភិវឌ្ឍន៍លើបឹងនេះ ខណៈពួកគេបារម្ភខ្លាំងចំពោះការធ្លាក់ចុះផលនេសាទ ដោយសារតែកំណើននៃស៊ង ឬទីកន្លែងបង្ខាំងត្រីក្នុងបឹងដែលមានទំហំជាងបីពាន់ហិកតានេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដ៏កម្រមួយដែលបានប្រាប់អភិបាលរាជធានី ខេត្តក្រុង ឲ្យចាត់វិធានការបញ្ឈប់សកម្មភាពចាក់ដី លុប ផ្លូវទឹកនានា ដែលក្រសួងបារម្ភថា នឹងបង្កឲ្យមានគ្រោះទឹកជំនន់។
ការបង្កើន និងការពង្រីកទីក្រុងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានផ្លាស់ប្តូរទំនាក់ទំនងររវាងមនុស្សជាមួយសត្វព្រៃ ហើយក៏អាចបង្កឱ្យមានហានិភ័យដល់សុខភាពសាធារណៈផងដែរ។
ទិន្នន័យផ្កាយវិទ្យាសាស្ត្របង្ហាញថា ទំនប់វារីអគ្គិសនីចិនបានស្តុកទឹកទុកយ៉ាងច្រើន ខណៈពេលដែលប្រទេសខាងក្រោមខ្សែទឹកទន្លេមេគង្គរាំងរឹះ។
ទំនប់វារីអគ្គិសនីចិនបានស្តុកទឹកទុកយ៉ាងច្រើន ខណៈពេលដែលប្រទេសខាងក្រោមខ្សែទឹកទន្លេមេគង្គរាំងរឹះ។
ព័ត៌មានផ្សេងទៀត