ទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គរបស់ឡាវ ដែលជាទំនប់វារីអគ្គិសនីធំបំផុតទី៣របស់ឡាវលើតួទន្លេមេគង្គ នឹងនៅតែបន្ត ទោះជាប្រទេសកម្ពុជា ថៃ និងវៀតណាមបង្ហាញការព្រួយបារម្ភអំពីផលបះពាល់លើជលផលនិងកសិកម្មក៏ដោយ។
របាយការណ៍នេះបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ព្រៃឡង់បាត់បង់ប្រមាណ៤៧.៤០០ ហិកតា។
អ្នកស្រាវជ្រាវអឺរ៉ុបចេញរបាយការណ៍អំពីការបាត់បង់ព្រៃឈើរបស់កម្ពុជា ដោយសង្ឃឹមថា ឯកសារនេះ នឹងជួយក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងការការពារព្រៃឡង់ តែមន្ត្រីក្រសួងបរិស្ថានថា ក្រសួងគ្មានភាពចាំបាច់ឆ្លើយតបនឹងជនទីបីក្រៅក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងអភិរក្សព្រៃឡង់នោះទេ។
ការផ្ទុះរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានបង្ហាញពីភាពចាំបាច់កាន់តែខ្លាំងនៃការលុបបំបាត់ការជួយដូរសត្វព្រៃខុសច្បាប់ ដោយសារវីរុសកូរ៉ូណាដែលបង្កជំងឺត្រូវគេជឿថាបានឆ្លងពីសត្វព្រៃមកមនុស្សនៅក្នុងប្រទេសចិន។
ប្រទេសកម្ពុជា និងចិននឹងធ្វើកិច្ចព្រមព្រៀងថ្មីស្តីពី«មូលនិធិពិសេស»សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២០ ក្រោយមានការរិះគន់ថា ទប់ទំនប់វារីអគ្គិសនីចិនសង់លើទន្លេមេគង្គ បានធ្វើឲ្យទន្លេមេគង្គនៅខ្សែទឹកខាងក្រោមមានកម្រិតទឹកចុះទាបខុសធម្មតា។
អ្នកវិទ្យាសាស្ត្រ និងសកម្មជនបរិស្ថានកំពុងជំរុញឱ្យមានការផ្អាកជាលក្ខណៈអន្តរជាតិទៅលើការរុករកធនធានរ៉ែនៅបាតសមុទ្រជ្រៅៗ បន្ទាប់ពីមានរបាយការណ៍មួយអំពីផលប៉ះពាល់កម្រិតធ្ងន់ធ្ងរ ទូលំទូលាយ និងមានរយៈពេលជាច្រើនជំនាន់ទៅលើមហាសមុទ្រប៉ាស៊ីហ្វិក និងរដ្ឋជាកោះផ្សេងៗ។
ការស្ទង់មតិមួយនៅក្នុងអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍បង្ហាញថា មានការគាំទ្រច្រើនដល់ការបិទផ្សារលក់សត្វព្រៃ។ ទីផ្សារសត្វព្រៃអាចត្រូវលុបបំបាត់ក្នុងពេលប្រាំឆ្នាំទៀត។
បងប្អូនទាំង៣នាក់ គឺលោក ប៊ុន ឆាន អ្នកស្រី ប៊ុន ឡា និងអ្នកស្រី ប៊ុន ហៀង ត្រូវបានចោទប្រកាន់ពីបទកាប់រុករានដីព្រៃ និងសាងសង់ផ្ទះថ្មីខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិដើម្បីចាប់យកធ្វើជាកម្មសិទ្ធិ។
ទិន្នន័យថ្មីនេះ ក៏រួមមានទិន្នន័យអំពីការបាត់បង់គម្របព្រៃឈើទាំងមូលផងដែរ ប៉ុន្តែទិន្នន័យនេះផ្ដោតសំខាន់ទៅលើព្រៃត្រូពិកសំខាន់ៗ ដែលជាទូទៅមានសារធាតុកាបូននិងជីវចម្រុះច្រើនបំផុត។ ការបាត់បង់ព្រៃឈើទាំងនេះធ្វើអោយខូចខាតជាពិសេសដល់បរិស្ថាន។
ការព្រួយបារម្ភរបស់បណ្តាប្រទេសជាប់ទន្លេមេគង្គដទៃទៀតបានលើកពេលការសម្រេចចុងក្រោយអំពីការបិទបញ្ចប់ដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គរបស់ឡាវរហូតដល់ចុងខែមិថុនានេះនេះ។
ព័ត៌មានផ្សេងទៀត