មេដឹកនាំកម្ពុជាលោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការបណ្ដាក់ទុនរបស់ចិននៅកម្ពុជា នឹងមិនបង្កបញ្ហាប្រឈមណាមួយសម្រាប់ប្រជាជននៃប្រទេសរបស់លោកនោះទេ។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថាប្រទេសចិន ក៏គ្មានបំណងវាតទីយកទឹកដីប្រទេសណាដែរ។
ដំណើរវិវត្តន៍នេះបានធ្វើឲ្យប៉ះពាល់ដល់ភាពសុទិដ្ឋិនិយមរបស់អ្នកវិនិយោគអំពីសេដ្ឋកិច្ចសកលលោក ដែលទំនងជាដើរយឺតៗ បន្ទាប់ពីការរីកចម្រើនកាលពីឆ្នាំមុនដែលធ្វើឲ្យផ្សារហ៊ុនសកលលោកកើនឡើងខ្ពស់ជាងមុន។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៃប្រទេសកម្ពុជា ក៏គ្រោងថ្លែងសុន្ទរកថាមួយនៅថ្ងៃនេះ ទៅកាន់វេទិការបស់អ.សប.ដែរ។
ចំណាប់អារម្មណ៍កើនឡើងលើភាពយន្តវៀតណាមនេះ គឺកើតចេញពីអ្នកផលិតផង និងអ្នកទស្សនាផងនៅក្នុងប្រទេសវៀតណាម។ បណ្ដាញរោងភាពយន្ត CGV បានរាយការណ៍ថា ចំណូលរបស់ខ្លួនមានការកើនឡើងចំនួន ៣០ ភាគរយ កាលពីឆ្នាំ ២០១៧ បើប្រៀបជាមួយនឹងឆ្នាំ ២០១៦។
«ប្រសិនជាសហភាពអឺរ៉ុប (EU) សម្រេចដកចេញ EBA គឺហាក់បីដូចជា EU បោះបង់ចោលនូវអ្វីៗដែលខ្លួនបានខិតខំធ្វើកន្លងមកនៅកម្ពុជា។ ដូច្នេះសូមអោយសហភាពអឺរ៉ុបមិន(មុន)សម្រេចអ្វី គឺត្រូវពិនិត្យគ្រប់ជ្រុងជ្រោយ ហើយស្ដាប់ចំពោះមតិយោបល់ក្រុមអ្នកធុរកិច្ចនៅអឺរ៉ុបផងដែរ»។
លោកLighthizer បានសរសេរថា ការចរចាជាមួយនឹងចក្រភពអង់គ្លេសអាចចាប់ផ្ដើម «ក្នុងពេលឆាប់ៗខាងមុខនេះនៅពេលដែលត្រៀមរួចរាល់ហើយ» បន្ទាប់ពីចក្រភពអង់គ្លេសរំពឹងថានឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ២៩ ខែមិនា ឆ្នាំក្រោយ។
ការព្រួយបារម្ភអំពីការជំពាក់បំណុលទៅលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន បានក្លាយជាប្រធានបទពិភាក្សាដេញដោលកាន់តែខ្លាំងក្លានៅក្នុងតំបន់អាស៊ី ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា។
នៅថ្ងៃអាទិត្យនេះ លោក Yi Gang អភិបាលធនាគារកណ្ដាលប្រទេសចិន មានបំណងចង់បន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមរូបិយវត្ថុដែលកំពុងតែពុះកញ្ជ្រោលឡើងជាមួយនឹងសហរដ្ឋអាមេរិក ដោយបានអំពាវនាវឲ្យរក «ដំណោះស្រាយមានប្រយោជន៍»
ធនាគារពិភពលោកបានប្រកាសនៅថ្ងៃអាទិត្យនេះថានឹងផ្តល់មូលនិធិរហូតដល់១ពាន់លានដុល្លារដល់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីប្រទេសនេះបានរងគ្រោះដោយសារគ្រោះមហន្តរាយនាពេលថ្មីៗនេះរួមមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
មូលនិធិរូបីយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោកកំពុងជំរុញឲ្យសហរដ្ឋអាមេរិកនិងចិនបន្ធូរបន្ថយសង្គ្រាមពន្ធគយរបស់ខ្លួន ដោយនិយាយថា ភាពមិនចាញ់មិនឈ្នះនេះអាចធ្វើឲ្យប៉ះពាល់ការរីកលូតលាស់សេដ្ឋកិច្ចសាកលលោក។
ព័ត៌មានផ្សេងទៀត
No media source currently available