និស្សិតផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបង្ហាញការសោស្តាយចំពោះមរណភាពរបស់លោកស្រី សាហា ហាឌីដ (Zaha Hadid) ដែលជាស្ថាបត្យករដ៏ល្បីល្បាញរបស់ពិភពលោក។
ការអំពាវនាវឲ្យសិស្សនិស្សិតនៅក្រុងហុងកុងទទួលបានការបង្រៀនដែលមានទស្សនៈវិជ្ជមានជាងមុនទៅលើចិនដីគោក កំពុងតែបង្កភាពចម្រូងចម្រាសនៅក្នុងដែនដីអតីតអាណានិគមអង់គ្លេសមួយនេះ។
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
នៅមុនការទទួលមរណភាព លោកស្រី Zaha Hadid បានប្រាប់ពលរដ្ឋខ្មែរដែលកំពុងធ្វើការកសាងប្រទេសកម្ពុជាពីសោកនាដកម្មសង្គ្រាមថា លោកស្រីមានក្តីប្រាថ្នាផ្តល់ឲ្យរាជធានីភ្នំពេញនូវប្លង់មេស្ថាបត្យកម្មមួយ សម្រាប់ការរចនារាជធានីនេះឡើងវិញ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញពីការសោកស្តាយចំពោះមរណភាពរបស់ស្ថាបត្យករដ៏ឆ្នើមថ្នាក់ពិភពលោក លោកស្រីហ្សាហា ហាឌីដ ដែលជាអ្នកគូសប្លង់អគារវិទ្យាស្ថានស្លឹករឹត ដែលនឹងសាងសង់ដើម្បីឧទ្ទិសដល់អ្នកដែលស្លាប់ជាងមួយលាននាក់នៅក្នុងសម័យខ្មែរក្រហម។
កាលពីឆ្នាំ២០០៤ លោកស្រី Zaha Hadid ជាស្ថាបត្យករជាតិអង់គ្លេស-អ៊ីរ៉ាក់ បានក្លាយជាស្រ្តីទី១ទទួលបានពានរង្វាន់ Pritzker Prize ដែលជាពានរង្វាន់ដ៏ធំល្បីល្បាញបំផុតសម្រាប់ស្ថាបត្យកម្ម។ លោកស្រីបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦ នៅអាយុ៦៥ឆ្នាំ។ លោកស្រីក៏ជាអ្នកគូរប្លង់វិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។
ក្រុមអ្នកស្រាវជ្រាវរួមគ្នាមកពីប្រទេសអូស្ត្រាលីនិងប្រទេសឡាវ បានរកឃើញអដ្ឋិធាតុមនុស្សនៅក្នុងក្រឡបុរាណ ដែលគេជឿថាមានអាយុកាលប្រហែលជា ២៥០០ ឆ្នាំមុនមកម្ល៉េះ។ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ការស្រាវជ្រាវដល់ទីកន្លែងបានបង្កើនចំណេះដឹងមួយចំនួនគួរឲ្យគត់សំគាល់ ដែលអាចលាតត្រដាងពីភាពអាថ៌កំបាំងរបស់ក្រឡចំនួនប្រហែល១០០និងទីតាំងរក្សាអដ្ឋិធាតុសពដែលនៅពាសពេញក្នុងតំបន់។
និស្សិតខ្មែរមួយរូបដែលកំពុងសិក្សាផ្នែកវិចិត្រសិល្បៈខាងគំនូរនៅសាកលវិទ្យាល័យប្រេរ៉ា (Brera) នៃប្រទេសអ៊ីតាលី បានដាក់តាំងពិព័រណ៍ផ្ទាំងគំនូរលើកដំបូងរបស់លោកនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ដើម្បីបង្ហាញភាពច្នៃប្រឌិតនិងការគិតបែបថ្មីរបស់លោក។
«បើថ្មចេះនិយាយ» តើវានឹងនិយាយយ៉ាងដូចម្តេចមកកាន់កូនខ្មែរ? «បើថ្មចេះនិយាយ» គឺជាចំណងជើងនៃភាពយន្តថ្មីមួយដែលកំពុងតែផលិតដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលគ្រោងនឹងដាក់បញ្ចាំងនៅខែវិច្ឆិកាឆ្នាំ២០១៧ ខាងមុខនេះ។ នេះគឺជាស្នាដៃថ្មីមួយទៀតដែលកំពុងតែដឹកនាំថតដោយលោក អ៊ូច មករា។ ភាពយន្តនេះនឹងថតនៅក្នុងខេត្តចំនួន៥គឺ ខេត្តកំពង់ធំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារ។ សូមប្រិយមិត្តស្តាប់បទសម្ភាសន៍តាមរយៈទូរស័ព្ទរវាងនាង ហុង ចិន្តា នៃ VOA ជាមួយនឹងលោក អ៊ូច មករា អំពីភាពយន្តថ្មីនេះដូចតទៅ។
«បើថ្មចេះនិយាយ» តើវានឹងនិយាយយ៉ាងដូចម្តេចមកកាន់កូនខ្មែរ?
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងថា គេចាំបាច់ត្រូវអប់រំអំពីសីលធម៌និងគុណធម៌ដើម្បីបង្រៀនមនុស្សឲ្យស្អប់ខ្ពើមអំពើពុករលួយតាំងពីតូចៗទៅ។
នៅពីថ្ងៃទី៨ ខែមីនា ដែលត្រូវនឹងទិវាសិទ្ធិនារីអន្តរជាតិ លោកស្រី ទេព សុទ្ធី ស្រ្តីខ្មែរអាមេរិកាំងម្នាក់ បានចែករំឡែកនូវបទពិសោធន៍ខ្លីរបស់លោកស្រី ដែលបានលះបង់ការងារនៅសហរដ្ឋអាមេរិក ហើយវិលទៅប្រទេសកម្ពុជាវិញ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព។
ព័ត៌មានផ្សេងទៀត