ស្រ្តីខ្មែរអាមេរិកាំងម្នាក់ព្យាយាមធ្វើការលើកកម្ពស់សិទ្ធិសេរីភាព និងសិទ្ធិស្ត្រីនៅកម្ពុជា
នៅពីថ្ងៃទី៨ ខែមីនា ដែលត្រូវនឹងទិវាសិទ្ធិនារីអន្តរជាតិ លោកស្រី ទេព សុទ្ធី ស្រ្តីខ្មែរអាមេរិកាំងម្នាក់ បានចែករំឡែកនូវបទពិសោធន៍ខ្លីរបស់លោកស្រី ដែលបានលះបង់ការងារនៅសហរដ្ឋអាមេរិក ហើយវិលទៅប្រទេសកម្ពុជាវិញ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព ដែលលោកស្រីជឿជាក់ក្នុងនោះមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការលើកកម្ពស់សិទ្ធិស្រ្តី សិទ្ធិទទួលបានការអប់រំដែលមានគុណភាព។ បច្ចុប្បន្ននេះ លោកស្រី ទេព សុទ្ធី គឺជាតំណាងរាស្ត្រម្នាក់នៅរដ្ឋសភាជាតិមកពីខាងគណបក្សសង្គ្រោះជាតិ។ លោក ម៉ែន គឹមសេង បានសម្ភាសលោកស្រី សុទ្ធី នៅរដ្ឋធានីវ៉ាស៊ីនតោន៕