សម្ដេចប៉ាប ហ្វ្រង់ស៊ីស (Francis) នឹងយាងទៅកាន់ប្រទេសឈីលីនិងប៉េរូ នៅសប្ដាហ៍ក្រោយ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណង ផ្ដោតទៅលើទុក្ខកង្វល់នានារបស់ជនជាតិដើម ប៉ុន្តែ គេរំពឹងថា ដំណើររបស់ព្រះអង្គនេះ ទំនងជានឹងគ្រប់ដណ្ដប់ដោយរឿងអាស្រូវពាក់ព័ន្ធនឹងការបំពានផ្លូវភេទកុមារ ដោយបព្វជិតនៃវិហារគ្រិស្តសាសនា ក្នុងប្រទេសឈីលី និងបញ្ហានយោបាយក្នុងប្រទេសប៉េរូ។
លោក ទោ លឿត ដែលជាប្រធានគ្រប់គ្រងកម្មវិធី និងត្រួតពិនិត្យ វាយតម្លៃ នៃសមាគមហ្វារពន្លឺសិល្បៈ បានចូលរួមក្នុងកម្មវិធីផ្តួចផ្តើមគំនិតមេដឹកនាំវ័យក្មេងដែលហៅកាត់ថា YSEALI ក្នុងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ។ លោក លឿត បានអញ្ជើញមកកាន់ VOAដើម្បីផ្តល់បទសម្ភាសន៍ដល់អ្នកនាង ហ
លោក ឈិន វ៉ាន់នឿន ដែលជាអ្នកសម្របសម្រួលផ្នែកទីផ្សារជាន់ខ្ពស់នៃអង្គការសិល្បៈខ្មែរអមតៈ បានចូលរួមក្នុងកម្មវិធីផ្តួចផ្តើមគំនិតមេដឹកនាំវ័យក្មេងដែលហៅកាត់ថា YSEALI ក្នុងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ។ លោក វ៉ាន់នឿន បានអញ្ជើញមកកាន់ VOAដើម្បីផ្តល់បទសម្ភាសន៍ដល់អ្នកនាង
ការបរិច្ចាគក្តារមឈូសបានរងការរិះគន់ខ្លាំងតាមបណ្តាញសង្គមហ្វេប៊ុកថា ជាសកម្មភាពមិនទំនងនិងជាការប្រមាថ ក៏ប៉ុន្តែអ្នកភូមិចាស់ៗក្រីក្របង្ហាញក្តីរីករាយ ហើយថា មឈូសនេះគឺជាផ្ទះដែល់គាត់ពេញចិត្តទៅអនាគតជាតិ។
សកម្មភាពល្មើសច្បាប់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ កំពុងមានការកើនឡើងយ៉ាងខ្លាំង ដែលបានបណ្តាលឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បញ្ចេញប្រតិកម្មមិនពេញចិត្តភ្លាមៗ។
ការសិក្សាអំពីសិលាចារឹកមួយដែលរកឃើញថ្មីៗបញ្ជាក់ថា ដែនដីសុវណ្ណាភូមិគឺគ្រប់គ្រងដោយស្តេចខ្មែរព្រះបាទឦសានវរ្ម័នទី១ ស្របពេលដែលប្រទេសខ្លះក្នុងតំបន់អះអាងថា ដែនដីសុវណ្ណាភូមិជាអាណាចក្របុរាណរបស់គេនោះ។
ក្រោយពីកន្លែងជិះណូរីលើផ្លូវដែកចាស់ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានបិទដំណើរការកាលពីខែតុលា ឆ្នាំ២០១៧ ដើម្បីអាជ្ញាធរជួសជុលផ្លូវដែក ប្រើប្រាស់ឡើងវិញ អាជ្ញាធរខេត្តបានបង្កើតកន្លែងជិះណូរីថ្មីមួយនៅក្នុងស្រុកបាណន់ ដោយរំពឹងថា នឹងទទួលបានភ្ញៀវទេសចរច្រើន និងមានផលប្រយោជន៍ដល់សហគមន៍នៅទីនោះ ដោយសារការជិះណូរីនេះអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង២០ឆ្នាំមកហើយ។
ទន្ទឹមនឹងការពង្រឹងវិស័យពន្ធដារនៅក្នុងប្រទេសកម្ពុជា ផលិតកម្មភាពយន្ត ក៏ស្ថិតនៅក្នុងបញ្ជីនៃអ្នកជាប់កាតព្វកិច្ចពន្ធផងដែរ។ ផលិតករជាច្រើន បានបង្ហាញពីការព្រួយបារម្ភថាការអនុវត្តវិធាននាពេលបច្ចុប្បន្ន អាចប៉ះពាល់ដល់ការរីកចម្រើននៃវិស័យភាពយន្ត ហើយអាចធ្វើឲ្យការផលិតភាពយន្តកាន់តែធ្លាក់ចុះទៅវិញ។
ការងារអាចារ្យរំលាយសពគឺជាការងារដែលបានកំរៃទាប បើទោះជាមនុស្សភាគច្រើនខ្លាចមិនហ៊ានធ្វើក៏ដោយ។ តែលោក ម៉ៅ ស៊ឹម ដែលជាអាចារ្យព្លុករំលាយសពជាង៧០០នាក់មកហើយនោះ និយាយថា គ្មានអ្វីគួរខ្លាចនោះទេ។
កម្មវិធីសុំកូនចិញ្ចឹមរវាងអាមេរិកនិងកម្ពុជា ត្រូវបានព្យួរលែងដំណើរការចាប់តាំងពីឆ្នាំ២០០១មក។ រហូតមកដល់ពេលនេះ ក្រុមគ្រួសារអាមេរិកាំង ដែលបានយកកូនខ្មែរទៅចិញ្ចឹមនៅសហរដ្ឋអាមេរិក បានចោទជាសំណួរថាតើហេតុអ្វី បានជាកម្មវិធីនេះ នៅតែមិនអាចបន្តឡើងវិញបាន នៅពេលដែលឪពុកម្ដាយអាមេរិកាំង នៅតែចង់បានកូនខ្មែរច្រើនទៀតទៅចិញ្ចឹមនោះ។
អ្នករៀបចំកម្មវិធីបោះជំរំនិងឪពុកម្ដាយអាមេរិកាំងទាំងនេះ និយាយថា វាមានសារៈសំខាន់ណាស់ក្នុងការឱ្យឲ្យកូនចិញ្ចឹមរបស់ពួកគេ ស្គាល់ពីអត្តសញ្ញាណនិងឫសគល់នៃប្រទេសកំណើតរបស់ពួកគេ។
កម្មវិធីសុំកូនចិញ្ចឹមរវាងអាមេរិកនិងកម្ពុជា ត្រូវបានព្យួរលែងដំណើរការចាប់តាំងពីឆ្នាំ២០០១មក។
ព័ត៌មានផ្សេងទៀត