ដោយភ័យខ្លាចថាម្ហូបខ្មែរប្រឈមមុខនឹងការបាត់បង់ អ្នកស្រី រស់ រតនៈ ដែលជាសហគ្រិនខ្មែរមួយរូបនិងជាចុងភៅរៀនដោយខ្លួនឯង មានបំណងប្រាថ្នាយ៉ាងមុតមាំក្នុងការនាំយកម្ហូបខ្មែរដ៏មានឱជារសទៅបង្ហាញនៅលើឆាកអន្តរជាតិ។
នៅពេលដែលបញ្ហាបរិស្ថានកាន់តែធ្ងន់ធ្ងរឡើង ហើយសកម្មភាពដោះស្រាយនៅមានតិចតួចនៅឡើយ ក្រុមយុវជនកម្ពុជាមួយក្រុម គឺអេកូយុវទូត កំពុងធ្វើឲ្យមានការផ្លាស់ប្តូរមួយ ដោយផ្តោតសំខាន់ទៅលើការទទួលខុសត្រូវរួមដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរបរិស្ថានជាវិជ្ជមានមួយ។
លោក Michael Siv បានប្រាប់ VOA ថា លោកផលិតខ្សែភាពយន្តនេះឡើង ដើម្បីបង្ហាញពីដំណើរស្វែងរកនិយមន័យនៃយុត្តិធម៌ជូនចំពោះជនរងគ្រោះនៃរបបខ្មែរក្រហម។
គម្រោងអភិវឌ្ឍន៍នៅតាមតំបន់ទន្លេមេគង្គបង្កការគំរាមកំហែងដល់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនិងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់។ នេះបើតាមការបកស្រាយនៅក្នុងសៀវភៅថ្មីដែលនិពន្ធដោយលោក Brian Eyler ដែលជាអ្នកជំនាញម្នាក់ស្តីពីបញ្ហាតំបន់អាស៊ីអាគ្នេយ៍។
ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក គឺអង្គការ NASA បានប្រកាសពីទីបញ្ចប់នៃបេសកកម្មយានរុករកអវកាសលើភពព្រះអង្គារ ដោយសារយានរុករក Opportunity Rover របស់ខ្លួនទើបតែរលត់នៅលើភពព្រះអង្គារ។
ទន្លេមេគង្គគឺជាទីជម្រកសម្រាប់ប្រជាជនជាង៧០លាននាក់ និងជាប្រភពអាហារដ៏សំខាន់បំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជានិងពិភពលោក។