បន្ទាប់ពីបានបម្រើការអស់រយៈពេល៣១ឆ្នាំជាអ្នកផ្សាយព័ត៌មាននៅវីអូអេឬវិទ្យុសំឡេងសហរដ្ឋអាមេរិកដែលជាទីភ្នាក់ងារមួយរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក លោក ប៉ូច រាសី នឹងចូលនិវត្តន៍នៅចុងខែសីហានេះ
ចលនានយោបាយថ្មីមួយដែលមានឈ្មោះថា«ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ» បានរៀបចំកិច្ចប្រជុំលើកទីមួយ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី២៣ ខែមីនា ដើម្បីប្រកាសបង្កើតចលនានេះជាផ្លូវការ។
នេះជាជម្រើសយុទ្ធសាស្ត្រនយោបាយថ្មីដើម្បីសម្រេចគោលដៅស្តារសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សេរីភាពព័ត៌មានលទ្ធិប្រជាធិបតេយ្យ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក សម រង្ស៊ី បានថ្លែងថា ចលនាមហាជនខ្មែរនោះរួមមានមនុស្សថ្មីៗដែលគេមិនហ៊ានចេញមុខ អ្នកការពារបរិស្ថាន អ្នកសារព័ត៌មានដើម្បីបង្ហាញជាកម្លាំងដ៏ខ្លាំងមួយរវាងខ្មែរនៅក្រៅប្រទេសជាមួយខ្មែរនៅក្នុងប្រទេសតាមរយៈការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក។
មួយផ្នែកនៃការផ្សះផ្សានិងដោះស្រាយផលវិបាកនៃសង្គ្រាមផងដែរគឺថា ចាប់តាំងពីឆ្នាំ១៩៩៣មក សហរដ្ឋអាមេរិកបានចំណាយប្រាក់ជាង៦៦៥លានដុល្លារដើម្បីផ្តោតលើការដោះមីននិងគ្រាប់រំសេវមិនទាន់ផ្ទុះ(UXO)នៅក្នុងតំបន់ រួមទាំងកម្ពុជាដែលទទួលបានជំនួយដោះមីនដល់រយលានដុល្លារពីអាមេរិក។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានជួបប្រជាពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋ Virginia ជាយរដ្ឋធានីវ៉ាស៊ីនតោនដើម្បីបកស្រាយសេចក្តីព្រាងច្បាប់ថ្មីៗ ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាម្នាក់របស់សហរដ្ឋអាមេរិក ហើយនឹងថ្លែងអំពីការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
អ្នកតំណាងអង្គការសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក ប្រមាណ ១០០ នាក់ បានធ្វើបាតុកម្មនិងដាក់ញត្តិ២ នៅក្រសួងការបរទេសនិងសភាអាមេរិកកាលពីថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំពិសេសរវាងសហរដ្ឋអាមេរិកនិងអាស៊ាន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងរយៈពេល «ប៉ុន្មានខែខាងមុខនេះ»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរងសេតវិមានអ្នកស្រី Karine Jean-Pierre កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ក្នុងឱកាសខួបលើកទី៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពនេះ អង្គការ សមាគមនិង គណបក្សប្រឆាំងនៅទូទាំងពិភពលោកបានរៀបចំពិធីរំលឹកអំពីប្រវត្តិនិងអំពីការអនុវត្តកិច្ចព្រមព្រៀងនេះក្នុង រយៈពេល៣០ឆ្នាំនេះនិងបង្កើតគណៈកម្មការស៊ើបអង្កេតការរំលោភសិទ្ធិមនុស។
អ្នកតំណាងឲ្យអង្គការចលនានិស្សិតខ្មែរនិងអង្គការនានានៅក្នុងសហរដ្ឋអាមេរិកបានដាក់ញត្តិ២កាលពីថ្ងៃច័ន្ទ ទី២៨ ខែកញ្ញានេះ ។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សដែលចេញផ្សាយអំពីស្ថានភាពសិទ្ធិមនុស្សពិភពលោកដដែលបាននិយាយយោងទៅលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលតុលាការកំពូលដែលត្រួតត្រាដោយគណបក្សកាន់អំណាចបានរំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោតឆ្នាំ២០១៨។
បាតុកររាប់រយនាក់បានចេញមកតវ៉ាបន្ទាប់ពីមានបុរសអាមេរិកាំងស្បែកខ្មៅឈ្មោះ Freddie Gray បានស្លាប់កាលពីថ្ងៃទី១៩ខែមេសាក្នុងពេលនៅក្រោមការឃុំឃាំងរបស់ប៉ូលិស។