យ៉ាងហោចណាស់មានអ្នកកាសែត ១៧៦ នាក់ត្រូវបានចាប់ខ្លួន និង ៤នាក់ត្រូវបានសម្លាប់ និងមានរហូតដល់ ៥០ នាក់នៅតែស្ថិតក្នុងពន្ធនាគារ ឬនៅក្នុងឃុំឃាំងរបស់ប៉ូលិស។
ក្រោយការលុបចោលបម្រាមឆ្លងកាត់ព្រំដែនរវាងចិននិងមីយ៉ាន់ម៉ាដើម្បីបង្ការជំងឺកូវីដ១៩ ឥឡូវនេះកម្មករមីយ៉ាន់ម៉ានាំគ្នាត្រឡប់ទៅធ្វើការនៅក្នុងក្រុងកំពង់ផែ Ruili ក្នុងប្រទេសចិនដែលស្ថិតនៅជាប់ព្រំដែនមីយ៉ាន់ម៉ាវិញ។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានថ្លែងប្រាប់ VOA ថា ការឈ្លានពានរបស់រុស្ស៊ីគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។
អ្នកកាសែត៣នាក់ដែលធ្វើការឲ្យ Dawei Watch សារព័ត៌មានតាមវេបសាយឯករាជ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានត្រូវចាប់ខ្លួននៅសប្តាហ៍នេះតាមការចោទប្រកាន់មិនជាក់លាក់។នេះបើតាមនិពន្ធនាយកនៃសារព័ត៌មាននេះ។
ក្រុមអ្នកសារព័ត៌មានក្នុងស្រុកបាននិយាយថាកងកម្លាំងសន្តិសុខបានរារាំងមិនឱ្យពួកគេយកព័ត៌មានអំពីការចាក់វ៉ាក់សាំងដល់ប្រជាជនដែលផ្លាស់ទីលំនៅនៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ាទេ។
រដ្ឋាភិបាលក្រុងប៉េកាំងបដិសេធរបាយការណ៍ដែលថា ខ្លួនកំពុងផ្គត់ផ្គង់គ្រឿងសម្ភារៈ និងអ្នកជំនាញទៅកាន់យោធាមីយ៉ាន់ម៉ា ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយអ្នកស្រីAung San Suu Kyi ពីអំណាច។
វីដេអូខ្លី៖ មនុស្សរាប់ពាន់នាក់បានដើរក្បួនតវ៉ាដោយសន្តិវិធីដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែកុម្ភៈ។
កុមារទីបីរងរបួសធ្ងន់ធ្ងរ អំឡុងឧបទ្ទវហេតុដូចគ្នាមួយនៅក្នុងតំបន់ដែលអង្គការសហប្រជាជាតិលើកឡើងថាជាតំបន់ក្តៅគគុកសម្រាប់ការរំលោភបំពានរបស់កងទ័ពប្រឆាំងនឹងកុមារក្នុងគោលបំណងមិនប្រើប្រាស់ក្នុងការប្រយុទ្ធ។
ក្រុមផ្សាយជាភាសាភូមានៃវីអូអេ (VOA Burmese) បានរាយការណ៍ថា ឧប្បទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Hpakant (ផាកាន់ថ៍) នៃរដ្ឋ Kachin ដែលជាតំបន់មួយដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីសកម្មភាពជីកយករ៉ែហួសហេតុ ជាពិសេសេការជីករ៉ែរបស់ក្រុមហ៊ុនចិន។