ជនចំណាកស្រុកដែលឆ្លងកាត់ព្រំដែនរវាងប្រទេសអ៊ូសបេគីស្ថាននិងតាហ្ស៊ីគីស្ថានបានប្រាប់ VOA ថា ពួកគេប្ដេជ្ញាធ្វើការនៅរុស្ស៊ី បើទោះបីជាមានភាពស្រពិចស្រពិលនិងការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ។
ប្រទេសចិន រុស្ស៊ី និងលោកខាងលិចចាប់អារម្មណ៍លើតំបន់អាស៊ីកណ្ដាលក្នុងការធ្វើជាដៃគូយុទ្ធសាស្ត្រផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ខណៈប្រទេសនៅតំបន់នេះកំពុងប្រឈមនឹងតម្រូវការថាមពលកាន់តែច្រើនឡើងសម្រាប់តម្រូវការប្រើប្រាស់ក្នុងស្រុក។
អ្នកវិភាគមួយចំនួនថា អង្គការសហប្រតិបត្តិការសៀងហៃអាចនឹងក្លាយទៅជាប្លុកតំបន់មួយដែលមាននិន្នាការប្រឆាំងនឹងប្រទេសលោកខាងលិច។
សង្គ្រាមនៅអ៊ុយក្រែនអាចរុញច្រានគម្រោងផ្លូវរថភ្លើងដែលបានពន្យារពេលជាយូរមកហើយឱ្យបន្តទៅមុខ ដើម្បីតភ្ជាប់ផ្លូវដឹកជញ្ជូនពីចិនទៅតំបន់អាស៊ីកណ្ដាល មជ្ឈិមបូព៌ា និង អឺរ៉ុប។
អ្នកជំនាញអាមេរិកយល់ស្របគ្នាលើតម្រូវការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីគិតគូរឡើងវិញពីយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់អាស៊ីកណ្ដាល ទាក់ទិននឹងការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែពួកគេមានការខ្វែងគំនិតគ្នាអំពីយុទ្ធសាស្ត្រថ្មីអ្វីដែលគួរយកមកអនុវត្ត។
អង្គការឃ្លាំមើលសិទិ្ធមនុស្សនិងអង្គការដទៃទៀតបារកម្ភខ្លាចអាជ្ញាធរអ៊ូសបេគីស្ថាននឹងបញ្ជូនជនភៀសខ្លួនទាំងនោះទៅប្រទេសអាហ្វហ្គានីស្ថានវិញដែលធ្វើឱ្យពួកគេងាយរងគ្រោះពីការសងសឹកដោយមេដឹកនាំតាលីបង់ថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken ស្វាគមន៍ការវិវត្តទៅមុខនៅអ៊ូសបេគីស្ថាន ប៉ុន្តែ បានអំពាវនាវឲ្យមានការការពារសិទ្ធិជាមូលដ្ឋាន។