មនុស្ស៦៨លាន៥សែននាក់គ្មានទីកន្លែងរស់នៅដោយត្រូវបង្ខិតបង្ខំភៀសខ្លួនពីប្រទេសនានាជុំវិញពិភពលោក ជាចំនួនមនុស្សដែលគ្មានទីកន្លែងរស់នៅដ៏ច្រើនបំផុត។ នេះយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR។ កាលពីខែមិថុនា ឆ្នាំ២០១៦ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានចាប់ផ្តើមចេញញត្តិទៅកាន់រដ្ឋាភិបាលនានាឲ្យធ្វើការជាមួយគ្នាហើយនិងរួមចំណែកដោះស្រាយបន្ទុកសម្រាប់ជនភៀសខ្លួនឲ្យបានត្រឹមត្រូវ។ ក៏ប៉ុន្តែ នៅពេលដែលពិភពលោកប្រុងប្រៀបរៀបចំសម្រាប់ទិវាជនភៀសខ្លួនពិភពលោកនៅថ្ងៃទី២០ ខែមិថុនា សារនេះមិនត្រូវបានគេយកចិត្តទុកដាក់ទេ។
ផ្ទាំងគំនូរនេះគឺជាកម្មសិទ្ធិរបស់ទីភ្នាក់ងារឧទ្យានជាតិអាមេរិក ដែលមានស្នាដៃសិល្បៈកម្ររកបានជាច្រើន និងវត្ថុបុរាណផ្សេងៗទៀតដែលបង្ហាញពីសារៈសំខាន់នៃវប្បធម៌និងប្រវត្តិសាស្ត្រ។
ជារៀងរាល់ឆ្នាំ មនុស្សច្រើនជាង៣០០លាននាក់មកពីជុំវិញពិភពលោកបានទៅទស្សនាឧទ្យានជាតិរបស់អាមេរិក។
លោក Rubenstein មានអារម្មណ៍ថា លោកមានសំណាង ដែលអាចក្លាយជាអ្នកជំនួញជោគជ័យម្នាក់ ហើយយល់ថា វាជាការចាំបាច់ក្នុងការរួមចំណែកទៅឲ្យសហរដ្ឋអាមេរិកវិញ ដែលលោកជឿថា ជាប្រទេសដែលបានផ្តល់ឱកាសជាច្រើនដល់រូបលោក។
ទីភ្នាក់ងារឧទ្យានជាតិអាមេរិកត្រួតពិនិត្យលើតំបន់ការពារអភិរក្សមួយភាគធំ ហើយកាលពីឆ្នាំ២០១៦ ទីភ្នាក់ងារនេះបានប្រារព្ធខួបលើកទី១០០របស់ខ្លួន។
លោក Meyer មានគម្រោងធ្វើដំណើរជុំវិញសហរដ្ឋអាមេរិកនិងទៅទស្សនាគ្រប់ទីតាំងទាំងអស់នៃទីភ្នាក់ងារឧទ្យានជាតិអាមេរិក។ នេះគឺជាដំណើរកម្សាន្តមួយដែលលោកត្រូវធ្វើដំណើរទៅរដ្ឋទាំង៥០ក្នុងរយៈពេលបីឆ្នាំ។
សេចក្តីរាយការណ៍ព័ត៌មានថ្មីៗនេះអំពីការរំលោភភេទដោយមនុស្សទាំងក្រុមនៅក្នុងប្រទេសឥណ្ឌា និងអំពើហិង្សាផ្លូវភេទនៅក្នុងសកលវិទ្យាល័យនៃសរអាបានរុញច្រានបញ្ហានេះឲ្យឡើងជាបញ្ហាចម្បងមួយ។