It was not immediately clear why the accounts of Steve Herman and other journalists were suspended
អង្គការការពារសិទ្ធិសារព័ត៌មានមួយចំនួននិយាយថា ក្នុងសប្តាហ៍កន្លងទៅ ក្រុមតាលីបង់បានចូលឆែកឆេរផ្ទះអ្នកសារព័ត៌មានយ៉ាងតិចចំនួន៥នាក់។
នៅក្នុងប្រទេសចិន អាជ្ញាធរបានចាត់វិធានការជាបន្ទាន់ក្នុងការចាប់ឃុំខ្លួ ននិងដាក់ពិរុទ្ធក្រុមវេជ្ជបណ្ឌិត អ្នកសារព័ត៌មាននិងសកម្មជន ដែលបានផ្សព្វផ្សាយព័ត៌មានពីដំបូងៗ ជុំវិញវីរុសកូរ៉ូណា។
ក្នុងវិធានការភ្លាមៗ នៅថ្ងៃទី១ នៃការចូលកាន់តំណែងជានាយកស្តីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល ហៅកាត់ថា USAGM អ្នកសារព័ត៌មានអាជីពអ្នកស្រី Kelu Chao បានដកថ្នាក់ដឹកនាំនៅសំឡេងសហរដ្ឋអាមេរិកវីអូអេ។
បន្ទាប់ពីរយៈពេល៤ឆ្នាំនៃការប្រទូសរ៉ាយរវាងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងបណ្តាញសារព័ត៌មាន អ្នកតស៊ូមតិក្នុងវិស័យសារព័ត៌មាននានាសង្ឃឹមថា នឹងមានទំនាក់ទំនងសារព័ត៌មានថ្មីក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden។
After four years of hostility between the U.S. president and much of the news media, press advocates are hoping for a reset. VOA’s Press Freedom Editor Jessica Jerreat has more. VOA Khmer's Chap Chetra narrates.
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការ CPJ នេះ បានបង្ហាញថា អ្នកកាសែតចំនួន ២៧៤ នាក់កំពុងជាប់ពន្ធនាគារនៅទូទាំងពិភពលោក ដោយប្រទេសចិន ទួរគី អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត នាំមុខគេក្នុងនាមជាអ្នកបំពានខ្លាំងក្លាបំផុត។
ភាពអត់ធ្មត់របស់អ្នកសារព័ត៌មានដែលហ៊ានប្រឈមការចាប់ខ្លួន ការវាយប្រហារនិងច្បាប់រឹតត្បិតត្រូវបានប្រារព្ធនៅក្នុងពិធីប្រគល់ពានរង្វាន់សេរីភាពសារព័ត៌មានអន្តរជាតិប្រចាំឆ្នាំនៅថ្ងៃទី១៩ខែវិច្ឆិកា។
The resiliency of journalists who brave arrest, attacks, and repressive legislation was celebrated at the annual International Press Freedom Awards on Nov. 19.
ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាអាមេរិក បានថ្លែងលើកឡើងកាលពីថ្ងៃច័ន្ទថា នាយកស្តីទីសំឡេងសហរដ្ឋអាមេរិក ឬវីអូអេ គួរបដិសេធរាល់ការប៉ុនប៉ងណាមួយ ដោយទីភ្នាក់ងារ USAGM ក្នុងការ «លូកដៃដោយមិនត្រឹមត្រូវ» ទៅក្នុងកិច្ចការផ្សព្វផ្សាយរបស់ខ្លួន។
វីអូអេមានមានបុគ្គលិកជាប់កិច្ចសន្យាចំនួន៦២នាក់ និងបុគ្គលិកពេញសិទ្ធិចំនួន១៤នាក់ ដែលកំពុងធ្វើការនៅអាមេរិក ដោយប្រើប្រាស់វីសាប្រភេទ J-1 នេះ។
Khemara Sok, from VOA’s Khmer service, said the role of journalists is “to reveal the full truth [and] let the public understand what is happening.”
ក្រុមការពារសិទ្ធិមនុស្សនិងអង្គការឃ្លាំមើលបណ្តាញផ្សាយព័ត៌មាននិយាយថា រដ្ឋាភិបាលនៅទូទាំងពិភពលោកកំពុងប្រើប្រាស់ការរាតត្បាតជាសាកលនៃជំងឺCOVID-19 ដើម្បីបន្តឹងបទបញ្ញត្តិខាងបណ្តាញផ្សាយព័ត៌មាននិងបំបិទមាត់បណ្តាញព័ត៌មានឯករាជ្យ។