លោក Li និងលោក Mishustin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ១០ កាលពីពេលនោះ ដែលផ្ដោតលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ និងការដឹកជញ្ជូន។ លោក Li បានបំពេញទស្សនកិច្ចទីក្រុងមូស្គូ តាមការអញ្ជើញរបស់លោក Mishustin។
ប្រទេសនៅក្នុងតំបន់អាស៊ីខាងកើតទាំងបីនេះត្រូវបានគេរំពឹងថា នឹងរៀបចំជំនួបកំពូលពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ ប៉ុន្តែថ្ងៃប្រជុំជាផ្លូវការនៅមិនទាន់ត្រូវបានប្រកាសនៅឡើយ។
កូរ៉េខាងជើងបានប្រកាសតាមទីភ្នាក់ងារសារព័ត៌មាន KCNA របស់ខ្លួនថា ខ្លួនបានបញ្ជូនគណៈប្រតិភូមួយក្រុមដែលដឹកនាំដោយរដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចបរទេសលោក Yun Jong Ho ទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៣ ខែមេសា។
សហរដ្ឋអាមេរិកបានអំពាវនាវដល់ប្រទេសចិនឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីតាមដានការបំពានលើការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ខណៈដែលគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកលើកិច្ចការនេះនឹងផុតសុពលភាពការងាររបស់ខ្លួននៅក្នុងខែមេសានេះ។
សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនកំពុងត្រៀមលក្ខណៈនៅក្នុងការបង្ហាញផែនការអំពីការរៀបចំឡើងវិញនូវបញ្ជាការដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសជប៉ុន ដែលនេះនឹងក្លាយជាការធ្វើវិសិដ្ឋកម្មដ៏ធំបំផុតលើសម្ព័ន្ធភាពសន្តិសុខរបស់ពួកគេនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
លោក Biden បានតែងតាំងលោក Campbell ជាអ្នកសម្របសម្រួលសេតវិមានឥណ្ឌូប៉ាស៊ីហ្វិកកាលពីខែមករា ឆ្នាំ ២០២១។ ការបង្កើតមុខតំណែងថ្មីបានកើតឡើងចំពេលដែលភាពគគ្លើនរបស់ចិនកាន់តែកើនឡើងនៅក្នុងតំបន់។
អ្នកជំនាញគោលនយោបាយការបរទេសលោកខាងលិចបានស្វាគមន៍កិច្ចព្រមព្រៀងកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសកូរ៉េខាងត្បូងនិងជប៉ុននៅក្នុងការរួមគ្នាដើម្បីតតាំងនឹងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់បរទេស។
អ្នកវិភាគនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងចង់ឱ្យមានការរំលាយបញ្ជាការដ្ឋានអ.ស.បដឹកនាំដោយសហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យវិស័យការពារជាតិកូរ៉េខាងត្បូងនិងកោះតៃវ៉ាន់ប្រឈមនឹងហានិភ័យ។
រដ្ឋាភិបាលក្រុងប៉េកាំង ជារឿយៗបានព្រមានដល់រដ្ឋាភិបាលកូរ៉េខាងត្បូងនិងរដ្ឋាភិបាលជប៉ុនថាមិនត្រូវពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់នោះឡើយ។
កោះ Triton ដែលជាផ្នែកមួយនៃប្រជុំកោះ Paracel បានក្លាយជាចំណុចដ៏ក្ដៅគគុកថ្មីចុងក្រោយបង្អស់មួយនៅក្នុងតំបន់ដែលមានជម្លោះ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ គេរំពឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងប្រកាសអំពីផែនការរៀបចំកិច្ចប្រជុំជាទៀងទាត់ ហើយចាត់វិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសន្ដិសុខ។
ផែនការរបស់ប្រទេសជប៉ុនដើម្បីបញ្ចេញទឹកដែល ត្រូវបានសម្អាតឬធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែ Fukushima បាននាំឱ្យមានការតវ៉ាប្រឆាំងនៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង
លោក Michael Madden ដែលជាអ្នកជំនាញម្នាក់អំពីថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងនៅមជ្ឈមណ្ឌល Stimson បាននិយាយថា៖ «នេះជាសារមួយថាគ្រួសារ Kim នឹងកាន់អំណាចតទៅទៀតហើយនឹងបន្តតំណែងទៅកាន់មនុស្សជំនាន់ទីបួន»។
ដោយសារមានទំនាក់ទំនងរកាំរកូសជាមួយនឹងសហរដ្ឋអាមេរិក ប្រទេសចិនទំនងជាមិនយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងនៅក្នុងការជំរុញប្រទេសកូរ៉េខាងជើងឱ្យបញ្ឈប់ការសាកល្បងមីស៊ីលនិងអាវុធនុយក្លេអ៊ែរនិងបញ្ឈប់ភាពតានតឹងនៅលើឧបទ្វីបកូរ៉េនោះទេ។
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បាននិយាយថា «នឹងមានការឆ្លើយតបយ៉ាងខ្លាំងនិងឆាប់រហ័ស»ដល់កូរ៉េខាងជើងចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរ។
រដ្ឋបាលលោកប្រធានាធិបតី Joe Biden កំពុងប្រឈមនឹងការអំពាវនាវឱ្យពិនិត្យឡើងវិញនូវទណ្ឌកម្មដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅក្នុងប្រទេសកូរ៉េខាងជើង ទោះបីជារបបលោក Kim Jong Un មិនព្រមចរចាជាមួយសហរដ្ឋអាមេរិក និងបិទព្រំដែនដ៏តឹងរ៉ឹងទាក់ទងនឹងជំងឺរាតត្បាតក៏ដោយ។
ប្រទេសកូរ៉េខាងជើង អាចប្រើវិធានការតឹងរ៉ឹងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីបន្តការគ្រប់គ្រងរបស់ខ្លួនទៅលើប្រជាពលរដ្ឋ។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាឈរនៅផ្លូវបំបែកដើម្បីធ្វើការសម្រេចចិត្តថាតើគួរតែធ្វើតេស្តកាំជ្រួចមីស៊ីលបាញ់ឆ្លងទ្វីបចម្ងាយឆ្ងាយនិងអាវុធនុយក្លេអ៊ែរ ដើម្បីបង្ខំឲ្យអាមេរិកលើកលែងដល់ខ្លួនឬយ៉ាងណា។
កប៉ាល់មួយគ្រឿងដែលមានផ្ទុករ៉ែធ្បូងថ្មរបស់កូរ៉េខាងជើង មានតម្លៃ៣លានដុល្លារ កំពុងធ្វើដំណើរនៅផ្ទៃទឹកទល់មុខឆ្នេរសមុទ្រវៀតណាម ដើម្បីស្វែងរកកន្លែងចូលចត។