លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា វត្តមាននៃតំណាងរាស្ត្រជំនួសកៅអីគណបក្សសង្គ្រោះជាតិនៅក្នុងសភាគ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយមិនតំណាងឲ្យរាស្រ្តតាមសន្លឹកឆ្នោតនោះទេ។
អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា ទោះបីមានប្រតិកម្មបែបណាក្តី រដ្ឋាភិបាលនឹងពិនិត្យទៅលើប្រតិបត្តិការរបស់មជ្ឈមណ្ឌលនេះ ដោយផ្អែកលើច្បាប់កម្ពុជា ដែលជារដ្ឋឯករាជ្យ។ អ្នកវិភាគយល់ថា គ្មានផលចំណេញណាសោះក្នុងការបិទមជ្ឈមណ្ឌលមួយនេះ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក ឈាង វុន អ្នកតំណាងរាស្ត្របក្សកាន់អំណាចមណ្ឌលខេត្តបាត់ដំបង បានលើកឡើងពីការបែងចែកអាសនៈទំនេរ នៅតាមបណ្ដាខេត្តនានាទៅឲ្យគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមការបោះឆ្នោតឆ្នាំ ២០១៣។
ចាប់ពីខែកញ្ញាមក សារព័ត៌មាននៅកម្ពុជាត្រូវបានគេមើលឃើញថា ស្ថិតក្រោមការរឹតត្បិតដោយសារការប្រើច្បាប់ពន្ធដារ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងនៅតែរឹងមាំក្នុងកម្រិត ៦.៩ភាគរយ នៅឆ្នាំ ២០១៨។ កំណើននេះត្រូវបានគាំទ្រដោយការធ្វើចម្រុះកម្មនៃការនាំចេញ លំហូចូលនៃវិនិយោគផ្ទាល់ពីបរទេស និងភាពប្រសើរឡើងនៃទស្សនវិស័យពិភពលោក។
ការប្រកាសទទួលពាក្យសុំជំនួយពីសហរដ្ឋអាមេរិក កើតមានឡើងពីរថ្ងៃ ក្រោយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក សុង ប៉ (Xiong Bo) ចាត់ទុកជាមហាមិត្តបានផ្តល់កាដូជាច្រើនដល់កម្ពុជា រួមមានម៉ូតូ និងម៉ាស៊ីនកំព្យូទ័រសម្រាប់ការដោះគ្រាប់មិនទាន់នៅកម្ពុជា។
លោក សេរី កុសល្យ អនុប្រធានទីមួយនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានបា្រប់មិត្តចិនថា កម្ពុជា ត្រូវការថវិកាប្រមាណជា ៤០០លានដុល្លារអាមេរិក ដើម្បីបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀតឲ្យអស់មុនឆ្នាំ ២០២៥។
មន្ត្រីរដ្ឋាភិបាលថា កម្ពុជានៅតែបន្តដំណើរទៅមុខទៀតបានដដែល ទោះបីមិនមានជំនួយរបស់ស៊ុយអែត ព្រោះកម្ពុជាបានជ្រើសរើសផ្លូវដើររបស់ខ្លួនរួចទៅហើយ។
សហភាពអឺរ៉ុបបានបញ្ជាក់ឲ្យដឹងតាមសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ថា ការរំលាយគណបក្សសង្គ្រោះជាតិ នឹងប៉ះពាល់ដល់ភាពស្របច្បាប់នៃដំណើរការបោះឆ្នោតមួយ។
ថ្នាក់ដឹកនាំនិងសមាជិករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួនបីរូបបានសុំលាលែងពីតំណែងរបស់ខ្លួននៅថ្ងៃច័ន្ទនេះ ដើម្បីសម្តែងការមិនពេញចិត្តនឹងការរំលាយគណបក្សសង្គ្រោះជាតិ ហើយនឹងការបែងចែកអាសនៈរបស់គណបក្សនេះ ទៅឱ្យគណបក្សនយោបាយផ្សេងៗ។
ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ សភាឯកបក្សកម្ពុជាអនុម័តថវិកាជាតិឆ្នាំ២០១៨ដោយធ្វើការកោតសរសើរស្នាដៃរដ្ឋាភិបាល
លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងពីក្តីរំពឹងរបស់លោកថា កម្មកររោងចក្រនឹងបោះឆ្នោត ឲ្យលោកបានស្ថិតក្នុងអំណាច ១០ឆ្នាំ បន្តទៀត ដើម្បីបើកផ្លូវឲ្យលោកបានថែរក្សាសន្តិភាព ក្នុងប្រទេសសម្រាប់ការអភិវឌ្ឍ។
ក្រុមអង្គការសង្គមស៊ីវិលចំនួន២២ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ ស្នើឲ្យអាជ្ញាធរដោះលែងលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ជាសកម្មជនបរិស្ថានដែលមានសម្ព័ន្ធភាពជាមួយអង្គការមាតាធម្មជាតិ។
នៅដើមខែនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបញ្ចប់ជំនួយសម្រាប់ប្រតិបត្តិការដោះមីននៅកម្ពុជាទៅឱ្យមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាត្រឹមឆ្នាំ២០១៧ ក៏ប៉ុន្តែនឹងបន្តផ្តល់ជំនួយដល់កម្ពុជាតាមមូលដ្ឋានប្រកួតប្រជែង ដើម្បីសម្អាតគ្រាប់មីនមិនទាន់ផ្ទុះ។
លោក ប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានលើកឡើងថា តុលាការកំពូលកម្ពុជា គួរតែទប់ទល់នឹងសម្ពាធរបស់រដ្ឋាភិបាល ដើម្បីចេញសេចក្តីសម្រេចលើការរំលាយគណបក្សប្រឆាំង។
ការសម្រេចរឹតបន្តឹងផ្នែកសន្តិសុខ ទូទាំងប្រទេសកម្ពុជារបស់ក្រសួងមហាផ្ទៃ ធ្វើឡើង២ថ្ងៃមុនពេលតុលាការកំពូលបើសវនាការលើបណ្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថាជាដៃគូប្រជែងដ៏ធំរបស់បក្សកាន់អំណាចរបស់លោក ហ៊ុន សែន នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨។
ជាថ្មីទៀត មេទ័ពកំពូលៗរបស់កម្ពុជាប្រាប់ទាហានឲ្យត្រៀមកម្ចាត់ចលនាបដិវត្តន៍ប្រឆំាងលោក ហ៊ុន សែន។ លោកទៀ បាញ់និងលោក ប៉ុល សារឿនថ្លែងដូច្នេះក្នុងថ្ងៃខួបកំណើតកងទ័ព។
គ្រាប្រទេសនេះកំពុងប្រឈមនឹងជម្លោះនយោបាយ និងមានការរិះគន់បញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ មេដឹកនាំកម្ពុជាទៅចូលរួមប្រជុំកំពូលអាស៊ាន ដោយមិនមានគម្រោងពិភាក្សាស៊ីជម្រៅអំពីវិបត្តិនេះទេ។
នៅពេលមានសម្តីផ្លែផ្កាពីមន្ត្រីរដ្ឋាភិបាលកម្ពុជាប្រឆាំងស.រ.អា. ស្ថានទូតអាមេរិកឲ្យដឹងថា ខ្លួននឹងកាត់ជំនួយទៅអង្គការស៊ីម៉ាក់ ប៉ុន្តែនឹងបន្តសម្អាតគ្រាប់មិនទាន់ផ្ទុះមានប្រភពពីស.រ.អា.។ មន្ត្រីស៊ីម៉ាក់ថា រដ្ឋាភិបាលលោក ហ៊ុន សែននឹងរ៉ាប់រងលើប្រតិបត្តិការអង្គការ
កម្ពុជាស្នើសុំជំនួយបចេ្ចកទេសពីអង្គការហាមឃាត់អាវុធគីមី ដោយអះអាងថា កម្ពុជារងផលប៉ះពាល់ដោយសំណល់អាវុធគីមីពីសង្គ្រាម ប្រើប្រាស់ក្នុងអំឡុងទសវត្សរ៍ ១៩៦០ និង១៩៧០។
ព័ត៌មានផ្សេងទៀត