កញ្ញា ហ៊ាន សុជាតា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា សុជាតា ផ្តោតលើបញ្ហាសង្គម នយោបាយ បរិស្ថាន អប់រំ យុវជននិងស្ត្រី។
ក្រុមប្រជាពលរដ្ឋក្នុងភូមិវត្តចំប៉ា ឃុំក្បាលកោះ ខណ្ឌច្បារអំពៅ តតាំងជាមួយប៉ូលិស ដែលបណ្តេញពួកគាត់ចេញពីបរិវេណបោះឆ្នោត ដោយសារពួកគាត់អះអាងថា នឹងនៅរង់ចាំមើលលទ្ធផលបោះឆ្នោតដោយផ្ទាល់ នៅកន្លែងដែលធ្លាប់មានបញ្ហាចម្រូងចម្រាស់ជាមួយអ្នកបោះឆ្នោត។
អ្នកស្រី សាយ ចាន់រី ប្រធានការិយាល័យបោះឆ្នោត ០២៥០ បញ្ជាក់ថា ការិយាល័យអ្នកស្រី នាព្រឹកនេះ មានអ្នកបោះឆ្នោតបានចំនួន៦៤ ក្នុងចំណោម១៧៥នាក់។
ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាពលរដ្ឋនៅតាមបណ្តាខេត្ត និងជនបទនានាពាសពេញប្រទេសបានចេញទៅបោះឆ្នោតជាបណ្តើរៗហើយ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
ក្រុមប្រជាពលរដ្ឋក្នុងឃុំក្បាលកោះបានអះអាងថាពួកគាត់នឹងនៅរង់ចាំមើលលទ្ធផលបោះឆ្នោតដោយផ្ទាល់ នៅកន្លែងដែលធ្លាប់មានបញ្ហាចម្រូងចម្រាស់ជាមួយអ្នកបោះឆ្នោតដែលគេចោទថាជនជាតិវៀតណាម។
លោក សេន សេនី វ័យ៤៥ឆ្នាំ ថ្លែងថា លោកបានបោះឆ្នោតស្របតាមឆន្ទៈរបស់លោកដោយគ្មានការបង្ខិតបង្ខំឡើយ។ ហើយលោកចង់ឃើញមេភូមិថ្មី គិតគូរដល់ពលរដ្ឋក្រីក្រនៅក្នុងសហគមន៍។
ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាពលរដ្ឋនៅតាមបណ្តាខេត្ត និងជនបទនានាពាសពេញប្រទេសបានចេញទៅបោះឆ្នោតជាបណ្តើរៗហើយនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ ការិយាល័យបោះឆ្នោតនានា ចាប់ផ្តើមដំណើរការនៅម៉ោង៧ព្រឹក។
ការបោះឆ្នោតឃុំសង្កាត់ឆ្នាំនេះ ប្រព្រឹត្តធ្វើឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនានេះ។
អ្នកគាំទ្ររាប់ម៉ឺននាក់របស់គណបក្សនយោបាយធំៗពីរនៅក្នុងប្រទេសកម្ពុជាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សជំទាស់សង្គ្រោះជាតិ បានចេញហែក្បួនឃោសនាគណបក្សតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាអាទិ៍សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ និងការផ្ដល់សេវាសាធារណៈល្អ ដល់ពលរដ្ឋដោយមិនគិតថ្លៃ គឺជាតម្រូវការសំខាន់ៗ ដែលពលរដ្ឋកម្ពុជាជាច្រើនរំពឹងចង់បានពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃអាទិត្យទី៤ ខែមិថុនានេះ។ ពលរដ្ឋកម្ពុជាមួយចំនួនដែល VOA បានជួបសម្ភាស និយាយថា ពួកគេបានត្រៀមខ្លួន និងឯកសាររួចរាល់ហើយសម្រាប់ការបោះឆ្នោតខាងមុខនេះ។
ការចេញសេចក្តីណែនាំរបស់ គ.ជ.ប ដែល VOA ទទួលបាននៅថ្ងៃច័ន្ទនេះ គឺដើម្បីឲ្យក្រុមមន្ត្រីរៀបចំការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត ជួយសម្រួលឲ្យនិយោជិត កម្មករ~កម្មការិនីបានបោះឆ្នោតមុនគេ។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (CENTRAL) យល់ថា រដ្ឋាភិបាលមិនទាន់បានធ្វើការសម្របសម្រួលឲ្យបានពេញលេញដើម្បីឲ្យកម្មករ កម្មការិនីកម្ពុជាមានភាពងាយស្រួលក្នុងការបោះឆ្នោតនៅស្រុកកំណើតនោះទេ។
ការថ្កោលទោសនេះធ្វើឡើងបន្ទាប់ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើទំព័រ Facebook របស់លោកនូវរូបថតនិងព័ត៌មានផ្ទាល់ខ្លួនក្នុងលិខិតឆ្លងដែនរបស់អ្នកកាសែត The Cambodia Daily ម្នាក់គឺលោក Zsombor Peter។
លោក ឡោ ជុនធី មេធាវីការពារក្តីឲ្យមន្ត្រីអាដហុកទាំងនោះ ថ្លែងប្រាប់ VOA ថា នីតិវិធីរបស់តុលាការហាក់អូសបន្លាយពេលយូរពេក ក៏ប៉ុន្តែលទ្ធផលនៃការស៊ើបអង្កេតហាក់គ្មានការរីកចម្រើនឡើយ។
ក្រុមជនពិការកម្ពុជាត្អូញត្អែរថា ពួកគេត្រូវបានអ្នកនយោបាយបំភ្លេចចោល ហើយមិនមានគណបក្សនយោបាយណាមួយដាក់បញ្ហារបស់ពួកគេចូលក្នុងគោលនយោបាយរបស់បក្សនោះទេ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នេះ។ ក៏ប៉ុន្តែ គណបក្សនយោបាយធំៗនៅកម្ពុជា អះអាងប្រាប់ VOA ថាពួកគាត់មិនបានបំភ្លេចជនពិការចោលនោះទេ។
ខ្ញុំឃើញថា ចំនួនស្ត្រីពិតជានៅខ្វះខាត និងអវត្តមានច្រើន នៅក្នុងតំណែងដឹកនាំធំៗ។ មិនថានៅក្នុងវិស័យនយោបាយ វិស័យពាណិជ្ជកម្ម ឬនៅក្នុងវិស័យស្រាវជ្រាវអប់រំក៏ដោយ វត្តមានស្ត្រីនៅក្នុងតំណែងធំៗទាំងនោះពិតជាមិនសមាមាត្រទៅនឹងចំនួនស្ត្រីសរុបនៅសង្គមយើងទេ។
អ្នកស្រី Arancha Gonzalez នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនិយាយពី ស្ថានភាពនៃការដោះដូរពាណិជ្ជកម្មនៅកម្ពុជា និងការលើកកម្ពស់ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម សហគ្រិនភាព និងបច្ចេកវិទ្យា។
អ្នកជំនាញសេដ្ឋកិច្ចនិងទំនាក់ទំនងអន្តរជាតិ មើលឃើញថា កម្ពុជាអាចស្រូបផលចំណេញសេដ្ឋកិច្ច និងពាណិជ្ជកម្មច្រើនពីគំនិតផ្តួចផ្តើម«ខ្សែក្រវ៉ាត់មួយផ្លូវមួយ»នេះ ក៏ប៉ុន្តែពួកគេក៏ក្រើនរំឭកឲ្យកម្ពុជា យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។
វេទិកាសេដ្ឋកិច្ចពិភពលោកនៅរាជធានីភ្នំពេញនេះ ផ្តោតសំខាន់លើប្រធានបទស្តីពី«យុវជន បច្ចេកវិទ្យា និងការរីកចម្រើន» ដែលអ្នកជំនាញជាច្រើននាក់ រួមទាំងអ្នកវិនិយោគទុន និងអ្នកជំនាញកម្ពុជាមួយចំនួន បានផ្តោតការយកចិត្តទុកដាក់លើការរីកចម្រើននៃឧស្សាហកម្មឌីជីថល និងការវិនិយោគទុនលើវិស័យបច្ចេកវិទ្យានៅតំបន់អាស៊ីអាគ្នេយ៍។
«ប៉ុន្តែអ្វីដែលជាក្តីសង្ឃឹមរបស់ខ្ញុំ នោះគឺការកាត់បន្ថយគម្លាតខាងខួរក្បាល។ ប្រទេសអាស៊ានចេះអី យើងក៏ត្រូវខិតខំប្រឹងប្រែងឲ្យចេះហ្នឹងដែរ។ នេះជាវិធីដែលអាចធ្វើទៅរួច តាមរយៈការវិនិយោគ កាន់តែច្រើនថែមទៀត សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា»។
ការពិភាក្សានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ឆ្នាំ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផ្តោតសំខាន់ច្រើនលើការរីកចម្រើនខាងបច្ចេកវិទ្យា។ វេទិកានេះត្រូវបានធ្វើឡើងពីថ្ងៃទី១០ដល់១២ ខែឧសភានេះ ក្រោមប្រធានបទស្តីពី «យុវជន បច្ចេកវិទ្យា និងការរីកចម្រើន»។
ព័ត៌មានផ្សេងទៀត