អ្នកគាំទ្ររាប់ម៉ឺននាក់របស់គណបក្សនយោបាយធំៗពីរនៅក្នុងប្រទេសកម្ពុជាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចេញហែក្បួនឃោសនាគណបក្សតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងបង្ហាញការគាំទ្ររបស់ខ្លួននៅថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅថ្ងៃសុក្រ ទី២ ខែមិថុនា មុនថ្ងៃបោះឆ្នោតឈានមកដល់នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧៕
កម្រងរូបភាព៖ ទិដ្ឋភាពថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតឃុំសង្កាត់

១
ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលខ្មែរ អុីស្លាម នៅក្នុងការដង្ហែក្បួនឃោសនាថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

២
អ្នកគាំទ្រចេញមកស្វាគមន៍ក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅភ្នំពេញកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ។ (អូន ឆេងប៉រ/VOA)

៣
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងការដង្ហែក្បួនឃោសនាថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

៤
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងការដង្ហែក្បួនឃោសនាថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

៥
ទិដ្ឋភាពការដង្ហែក្បួនឃោសនាថ្ងៃចុងក្រោយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

៦
ក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិកាន់រូបថតលោក សម រង្សុី នៅក្នុងការដង្ហែក្បួនឃោសនាថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

៧
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងការដង្ហែក្បួនឃោសនាថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

៨
ក្រុមអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅក្នុងការដង្ហែក្បួនឃោសនាថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

៩
ទិដ្ឋភាពការដង្ហែក្បួនឃោសនាថ្ងៃចុងក្រោយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

១០
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមូលផ្ដុំគ្នា នៅត្រើយខាងកើតភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)