អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់វីអូអេថា នេះគឺជាការជូនដំណឹងដល់ជនបរទេសដែលធ្វើការនៅកម្ពុជាត្រូវមានឯកសារគ្រប់គ្រាន់ដូចជាសៀវភៅការងារ និងបណ្ណការងារ ហើយសហគ្រាសត្រូវចុះបញ្ជីពួកគេដើម្បីក្រសួងគ្រប់គ្រងទិន្នន័យនេះ ហើយធានាការងារជូនប្រជាពលរដ្ឋកម្ពុជា។
មន្ត្រីកម្ពុជាលើកឡើងថា លំហាត់រួមគ្នាគឺដើម្បីពង្រឹងសមត្ថភាពការងារមនុស្សធម៌ និងរឹតចំណងទ្វេភាគីបន្ថែម។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក Prabowo នាពេលនេះ «នឹងចូលរួមពូនជ្រំ» ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ នេះបើតាមសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក។
មន្រ្តីនៃក្រសួងការពារជាតិអះអាងថា ការផ្តល់នាវាពីសំណាក់ប្រទេសចិន គឺធ្វើឡើងតាមសំណើរបស់កម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារកម្ពុជា។ មន្រ្តីបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ត្រូវបានដកស្រង់សម្តីដោយវិទ្យុបារាំង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ថា ជំនួយនាវាចម្បាំងចិនពីរគ្រឿងនេះជាសំណើរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជា។
តុលាការកំពូលនាព្រឹកថ្ងៃចន្ទនេះបានបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA ក្នុងសំណុំរឿងបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល កាលពីជាង១០ឆ្នាំមុន។
អ្នកវិភាគមើលឃើញថា ការបញ្ចេញព័ត៌មានក្លែងក្លាយនេះជាការសាកល្បងផ្ទៃក្នុងរបស់គណបក្សកាន់អំណាច។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានជំរុញរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងពួកគេទាំងនោះជាបន្ទាន់។
រដ្ឋាភិបាលទីក្រុងភ្នំពេញបានទទួលវត្ថុបុរាណចំនួន៥៦បន្ថែមទៀតពីសហរដ្ឋអាមេរិក ដែលធ្វើឱ្យចំនួនវត្ថុបុរាណដែលកម្ពុជាបានទទួលពីសហរដ្ឋអាមេរិកគិតត្រឹម ខែសីហា ឆ្នាំ២០២៤កើនដល់សរុប៧០។
បុគ្គលិកអង្គការសង្គមស៊ីវិល និងសកម្មជនគណបក្សប្រឆាំងយ៉ាងហោចណាស់១០នាក់ទៀតត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្នុងយុទ្ធនាការបង្ក្រាបរបស់រដ្ឋាភិបាលលើអ្នកជំទាស់នឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជាឡាវ វៀតណាម CLV-DTA។
ក្រោយមួយឆ្នាំនៃការឡើងមកបន្តតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាបន្តពីឪពុករបស់លោកគឺលោកហ៊ុន សែន អ្នកតាមដានមើលឃើញថា បញ្ហាសង្គមជាតិជាច្រើន មិនទាន់ត្រូវបានដោះស្រាយជាពិសេសបញ្ហាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ចេញពីគម្រោងអភិឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ឬហៅកាត់ថា CLV ព្រមទាំងមានការបង្ហោះសារពាក់ព័ន្ធនឹងការដួលរំលំរបបដឹកនាំរបស់ប្រធានាធិបតីនៅប្រទេសបង់ក្លាដេស កងកម្លាំងប្រដាប់អាវុធកម្ពុជា បានចេញសារថ្កោលទោស
អ្នកជំនាញលើវិស័យប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា ក្រសួងហាក់ដូចជាប្រញាប់ប្រញាល់នៅក្នុងការចេញធម្មនុញ្ញនេះ គ្រាក្តីបារម្ភនានាមិនត្រូវបានលើកយកមកពិភាក្សា។
អ្នកវិភាគមើលឃើញថា ការពង្រឹងទំនាក់ទំនងយោធារវាងកម្ពុជានិងជប៉ុននឹងបន្តកើនឡើង ក្រោយការដាក់មន្ត្រីអនុព័ន្ធយោធា។
នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលបានប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃ១៧០០លានដុល្លារអាមេរិក។ មន្ត្រីជាន់ខ្ពស់កម្ពុជាបានប្រកាសថារដ្ឋាភិបាលសន្យាផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវទឹកមួយនេះ។
លោកបញ្ជាក់ថា អ្វីដែលលោកថ្លែងកន្លងមកមិនមានចេតនាញុះញង់ឡើយ ហើយវាជាការបញ្ចេញមតិរបស់លោក។
អ្នកតាមដានលើកឡើងថា ការអត់ឱនហើយជជែកគ្នាទៅវិញទៅមកគឺជាអ្វីដែលអ្នកនយោបាយគួរប្រកាន់ខ្ជាប់។
អាជ្ញាធរកម្ពុជាកាលពីថ្ងៃអង្គារបានចាប់ខ្លួនសកម្មជនសង្គមចំនួន ៤ នាក់ ពាក់ព័ន្ធនឹងការថ្លែងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃ«តំបន់ត្រីកោណអភិវឌ្ឍន៍»។ ជាមួយគ្នានេះ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានស្នើឱ្យតុលាការដាក់ទោសជាអតិបរមាដល់អ្នកដែលត្រូវបានចាប់ខ្លួននោះ។
អ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅកម្ពុជាបានសាទរចំពោះមូលនិធិនេះ ដោយរំពឹងថាជំនួយដ៏ច្រើននេះនឹងជួយលើកកម្ពស់សារព័ត៌មានឯករាជ្យនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត