លោក Trump ដាក់សម្ពាធលើអ៊ុយក្រែន ហើយថាលោកនឹងជួបជាមួយលោក Putin នៅអារ៉ាប៊ីសាអូឌីត។ លោក Trump ផ្អាកការដាក់ពន្ធគយ ៤ សប្ដាហ៍លើម៉ិកស៊ិកនិងកាណាដា។ ក្រុមទទួលជំនួយសុខភាពសាកលពីអាមេរិកខ្លះថាកម្មវិធីខ្លះទទួលជំនួយឡើងវិញក្រោយត្រូវផ្អាក។
បារាំងចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែនក្រោយអាមេរិកផ្អាកកិច្ចសហប្រតិបត្តិការ។ ក្រុមហាម៉ាស់ថាប្រសាសន៍លោក Trump អាចលើកទឹកចិត្តឱ្យអ៊ីស្រាអែលដកខ្លួនចេញពីបទឈប់បាញ់។ រដ្ឋមន្ត្រីហិរញ្ញវត្ថុចិនថាចិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទប់ទល់នឹងហានិភ័យសេដ្ឋកិច្ច។
លោក Trump និងលោក Zelenskyy នឹងជួបគ្នានៅសេតវិមាននៅថ្ងៃសុក្រនេះ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Starmer ព្យាយាមបង្ហាញពីឯកភាពជាមួយលោក Trump ថ្វីបើមានការខ្វែងគំនិតគ្នាអំពីអ៊ុយក្រែន។ ពលរដ្ឋឥណ្ឌូណេស៊ី៨៤នាក់ដែលត្រូវបានសង្គ្រោះពីមណ្ឌលឆបោកនៅមីយ៉ាន់ម៉ាត្រឡប់ទៅមាតុភូមិវិញ។
ក្រសួងការពារជាតិអាមេរិកថា ទាហានដែលប្តូរភេទនឹងត្រូវបញ្ឈប់ពីយោធា។ អូស្ត្រាលីពិភាក្សាបញ្ហាសន្តិសុខនិងជំនួយជាមួយវ៉ានូទូ ក្នុងគ្រាប្រកួតប្រជែងជាមួយចិន។ វៀតណាមចាប់អ្នកកាសែតលេចធ្លោដាក់គុក ដោយសារបង្ហោះសារតាមហ្វេសប៊ុក។ កំណើតទារកនៅជប៉ុនធ្លាក់ចុះទាបបំផុតក្នុងឆ្នាំ២០២៤៕
ក្រុមហាម៉ាស់ប្រគល់សពនៃចំណាប់ខ្មាំង៤នាក់ រួមទាំងចំណាប់ខ្មាំងក្មេងជាងគេ។ ក្រុមអ្នកធ្វើការព្យាយាមស្តារប្រព័ន្ធអគ្គិសនីឡើងវិញនៅតំបន់ Odesa ក្រោយការវាយប្រហារពីរុស្ស៊ី។ លោក Trump រំពឹងថានឹងមានទស្សនកិច្ចពីប្រធានាធិបតីចិនលោក Xi ដោយមិនផ្តល់កាលបរិច្ឆេទ។
ប្រទេសអេមីរ៉ាតអារ៉ាប់រួមនិយាយថា ខ្លួនបដិសេធរាល់ការប៉ុនប៉ងដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទី។ បេសកជនអាមេរិកទៅដល់អ៊ុយក្រែនដើម្បីពិភាក្សាបន្ទាប់ពីកិច្ចប្រជុំអាមេរិក-រុស្ស៊ី។ វៀតណាមបង្កើនទិសដៅកំណើនសេដ្ឋកិច្ចដល់យ៉ាងហោចណាស់ ៨%។
បន្ទាប់ពីបានបម្រើការអស់រយៈពេល៣១ឆ្នាំជាអ្នកផ្សាយព័ត៌មាននៅវីអូអេឬវិទ្យុសំឡេងសហរដ្ឋអាមេរិកដែលជាទីភ្នាក់ងារមួយរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក លោក ប៉ូច រាសី នឹងចូលនិវត្តន៍នៅចុងខែសីហានេះ
លោកវេជ្ជបណ្ឌិត សៀង សេង នៅរដ្ឋ California លើកឡើងថា មិនថានៅក្នុងសហរដ្ឋអាមេរិក ឬប្រទេសកម្ពុជានោះទេ ជំងឺបេះដូងជាជំងឺដែលបណ្តាលឱ្យមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោក។
លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅរដ្ឋ Florida លើកឡើងពីផលវិបាកនានាដែលបង្កឡើងដោយជំងឺលើសសម្ពាធឈាមមានដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង ជំងឺតម្រង់នោមរ៉ាំរ៉ៃនិងខ្សោយតម្រង់នោម ភ្នែកមើលមិនឃើញ បញ្ហាក្នុងការរួមភេទ ជាដើម។
លោកវេជ្ជបណ្ឌិត សៀង សេង នៅរដ្ឋ California លើកឡើងថា ការធ្លាក់ស របស់ស្ត្រីអាចជារឿងធម្មតា ប៉ុន្តែក្នុងករណីមួយចំនួនដែលការធ្លាក់ស អាចទាក់ទងនឹងជំងឺផ្សេងៗដែលអាចបង្កហានិភ័យដល់សុខភាពរបស់ស្ត្រី។
យើងចាំបាច់ត្រូវពិនិត្យសុខភាពរបស់យើងជាប្រចាំ បើទោះបីជាយើងមិនឈឺក៏ដោយ ដើម្បីបង្ការជំងឺផ្សេងៗ និងដើម្បីបន្ថយភាពគ្រោះថ្នាក់នៃជំងឺកាចសាហាវមួយចំនួន។
លោកវេជ្ជបណ្ឌិត សៀង សេង នៅរដ្ឋ California ពន្យល់ថា ការមានជាតិខ្លាញ់ខ្ពស់ក្នុងឈាមជាហានិភ័យចម្បងនៃជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅរដ្ឋ Florida ពន្យល់ពីអត្ថប្រយោជន៍នៃការលេបថ្នាំវីតាមីនចម្រុះរាល់ថ្ងៃទៅលើស្មារតីយល់ដឹងរបស់មនុស្សចាស់។
លោកវេជ្ជបណ្ឌិត សៀង សេង នៅរដ្ឋ California ពន្យល់ពីវ៉ាក់សាំងកូវីដ១៩ដូសជំរុញចម្រុះថ្មី bivalent ដែលអាចចាក់បានពីអាយុ៥ឆ្នាំឡើងទៅ។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា វ៉ាក់សាំងនេះអាចការពារបានទាំងវីរុសកូវីដចាស់និងវីរុសកូវីដបំប្លែងថ្មីអូមីក្រុង BA4 និង BA5៕
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា ជំងឺអុតស្វាមើលទៅគួរឲ្យខ្លាច ប៉ុន្តែជំងឺនេះមិនមានសភាពធ្ងន់ធ្ងរ ហើយក៏មិនងាយឆ្លងផងដែរ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់លោកស្រី Greta Van Susteren អ្នករាយការណ៍ព័ត៌មានជូន VOA បន្ទាប់ពីលោកបានបញ្ចប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
ការតាំងពិព័រណ៍អំពីរបបខ្មែរក្រហមដ៏គួរឲ្យរន្ធត់នៅក្នុងសារមន្ទីរចងចាំអំពីអំពើប្រល័យពូជសាសន៍របស់អាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ ត្រឹមពេលនោះ ពលរដ្ឋអាមេរិកាំងប្រមាណជាង១លាននាក់នឹងបានយល់ដឹងអំពីសោកនាដកម្មនៅក្នុងប្រទេសកម្ពុជានេះ។
ព័ត៌មានផ្សេងទៀត