នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ ដែលបានចំណាយពេលភាគច្រើននៅក្នុងជីវិតរបស់លោកដើម្បីរក្សាទុកព័ត៌មានអំពីអំពើសាហាវឃោឃៅរបស់ពួកខ្មែរក្រហមឲ្យពលរដ្ឋកម្ពុជាជំនាន់ក្រោយនោះ ឈ្នះពានរង្វាន់សិទ្ធិមនុស្ស Judith Lee Stronach Human Rights សម្រាប់ឆ្នាំ២០១៧ ដែលផ្តល់ដោយមជ្ឈមណ្ឌលដើម្បីយុត្តិធម៌និងទំនួលខុសត្រូវ ឬ Center for Justice and Accountability ដែលមានស្នាក់ការនៅក្នុងសហរដ្ឋអាមេរិក។
ប្រទេសជាសមាជិកនៃគណកម្មការទន្លេមេគង្គ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលនឹងនាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ហ្លួងព្រះបាង ប្រទេសឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្នុងតំបន់មួយនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈនេះ ពាក់ព័ន្ធនឹងសំណើររបស់ប្រទេសឡាវក្នុងការសាងសង់ទំនប់វារីអគ្គីសនីធំទី៣ របស់ខ្លួននៅលើទន្លេមេគង្គ ដែលទំនប់នេះមានឈ្មោះថា «ទំនប់វារីអគ្គីសនី Pak Beng»។ គម្រោងទំនប់វារីអគ្គីសនីដែលផ្តល់ថាមពលដល់ទៅ ៩១២ មេហ្គាវ៉ាត់នេះបានរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គីសនីនេះទៅលើជីវិតរបស់មនុស្សរាប់លាននាក់ដែលរស់នៅក្នុងបណ្តាប្រទេសផ្នែកខាងក្រោមនៃទន្លេមេគង្គ។
ជាមួយនឹងការតស៊ូនិងទេពកោសល្យខ្ពស់ក្នុងការសម្តែងសៀក សុបិន្តរបស់យុវជនខ្មែរពីររូបមកពីអង្គការហ្វារពន្លឺសិល្បៈដែលមានឈ្មោះថា សុខ ឌីណា និង ណែម សុផា បានក្លាយជាការពិត ដោយពួកគេទទួលអាហារូបករណ៍ទៅសិក្សានៅសាលាសៀកជាតិនៅទីក្រុង Montreal ដែលជាសាលាសៀកដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក ហើយថែមទាំងទទួលបានការងារធ្វើនៅក្នុងប្រទេសកាណាដាផងដែរ។
លោក Eloge Willy Kaneza ម្ចាស់ពានរង្វាន់ Peter Mackler សម្រាប់ឆ្នាំ២០១៦បានថ្លែងថា អ្វីដែលលោកធ្វើគឺជាវិធីតែមួយគត់ដែលលោកអាចធ្វើបានដើម្បីបម្រើជាតិរបស់លោក។
ប្រទេសឡាវ ដែលជាប្រទេសតែមួយគត់ដែលពុំមានសមុទ្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ គ្រោងនឹងសាងសង់ទំនប់វារីអគ្គីសនីចំនួនជាងមួយរយ នៅលើទន្លេមេគង្គ ក្នុងគោលបំណងប្រែក្លាយខ្លូនជា «អាគុយនៃតំបន់អាស៊ីអាគ្នេយ៍»។
លោក ប៉ូច រាសី និង នាង ស្រេង លក្ខិណា នៃ VOA បានផ្សាយលទ្ធផលនៃការបោះឆ្នោតនៅតាមរដ្ឋមួយចំនួនផ្ទាល់តាមបណ្តាញ Facebook នៅរាត្រីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា។
នាង ស្រេង លក្ខិណា បានសម្ភាសប៍លោក កាំង សុភាព និស្សិតថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំ នៅឯសាកលវិទ្យាល័យ Vrije នៅក្នុងទីក្រុងប៊្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក អំពីស្ថានភាពសន្តិសុខនៅក្រោយមានការផ្ទុះគ្រាប់បែកពីរកន្លែងនៅទីនោះ។
អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកស្បៀងអាហារនិងកសិកម្មបានបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកដែលទើបចាប់ផ្តើមវិជ្ជាជីវៈ ឬ Junior Professional Program ហើយក្នុងនោះក៏មានយុវជនខ្មែរមួយរូបដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីនេះផងដែរ។
បេក្ខជនចំនួន៧៦នាក់មកពីប្រទេសចំនួន៣៧ក្នុងពិភពលោក រួមទាំងតំបន់អាស៊ីផង ត្រូវគេជ្រើសរើសឲ្យប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកពានរង្វាន់ទាក់ទងនឹងការបង្កើត គំនិតច្នៃប្រឌិតថ្មីដែលធ្វើឲ្យសង្គម ឬពិភពលោកមានការផ្លាស់ប្តូរ។