ការបោះជំរុំបច្ចេកវិទ្យាទំនើប ICT ដែលធ្លាប់តែមានសម្រាប់ប្រជាជននៅតំបន់មេគង្គក្នុងប្រទេសថៃ ពេលនេះកើតឡើងនៅប្រទេសកម្ពុជាសម្រាប់តែពលរដ្ឋខ្មែរ។ កម្មវិធីនេះកើតឡើងក្នុងគោលបំណងអប់រំមនុស្សឱ្យបានដឹងអំពីសារៈសំខាន់និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងសម័យទំនើប។
គេហទំព័រថ្មីនេះរបស់គណៈកម្មាការទន្លេមេគង្គផ្តល់ព័ត៌មានស្ថានភាពទឹកពីស្ថានីយចំនួន២២នៅក្នុងប្រទេសចិន ឡាវ ថៃ កម្ពុជា និងវៀតណាម។ ស្ថានីយទាំងនេះទទួលបានបច្ចុប្បន្នភាពព័ត៌មានផ្តោតទៅលើកម្រិតទឹក និងទិន្នន័យពីកម្រិតភ្លៀងធ្លាក់ប្រចាំថ្ងៃ។
នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី១៨នេះ ប្រទេសកម្ពុជាទទួលបានមេដាយមាសពីរនិងសំរិទ្ធមួយលើវិញ្ញាសាកីឡាជឺជីតស៊ូ ឬចំបាប់ជប៉ុន និងកីឡាម៉ូតូបើកលើទឹក។ ក្រុមមន្ត្រីបាននិយាយថា លទ្ធផលបានបង្ហាញពីភាពប្រសើរឡើងនៃកីឡាកម្ពុជា។
សិស្សានុសិស្សដែលសិក្សាកម្រិតទុតិយភូមិជាងមួយសែននាក់ក្នុងឆ្នាំ២០១៨នេះបានចាប់ផ្តើមការប្រឡងថ្ងៃទីមួយ កាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែសីហានេះ។ ការប្រឡងសញ្ញាបត្រដែលមានរយៈពេលពីរថ្ងៃនេះ ត្រូវបានគេរាយការណ៍មកថា ប្រព្រឹត្តទៅក្នុងបរិកាសល្អប្រសើរ។
កម្មវិធី Facebook app មួយ ដែលមានដាក់ជាសំណួរថា «តើអ្នកមានឈ្មោះ«ជួប»អីទើបសម?» បានកើតឡើង ដែលក្រុមអ្នកមានគណនី Facebook អាចចែកផ្សាយលេងតៗគ្នា និងចុចស្វែងរកចម្លើយបែបកំប្លែងៗ និងសម្រាប់ជាការកម្សាន្ត។
កន្លងមកមានសិល្បករនិងសិល្បការនីជាង៨០០នាក់ហើយដែលបានមកចូលរួមសំដែងសៀកនៅមហោស្រពសៀកអន្តរជាតិ។