ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ អបអរ​សាទរ ចំពោះ​គម្រោង​ដាក់​ព្រៃ​ឡង់​ជា​តំបន់​ការពារ​ធម្មជាតិ


លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ក្រុម​សមាជិក​តំណាង​បណ្តេញ​សហគមន៍​ព្រៃឡង់ នៅ​ក្នុង​សិក្ខាសាលា​ការពារ​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃ​ច័ន្ទ ទី២៥ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពីទំព័រ​ហ្វេសប៊ុករបស់​​ក្រសួង​បរិស្ថាន)
លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ក្រុម​សមាជិក​តំណាង​បណ្តេញ​សហគមន៍​ព្រៃឡង់ នៅ​ក្នុង​សិក្ខាសាលា​ការពារ​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃ​ច័ន្ទ ទី២៥ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពីទំព័រ​ហ្វេសប៊ុករបស់​​ក្រសួង​បរិស្ថាន)

ការ​សម្ដែង​ការ​អបអរ​សាទរ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល ក្រសួងបរិស្ថាន បាន​រៀបចំ​សិក្ខាសាលា​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម្បី​ប្រមូល​មតិ​យោបល់​ពី​ភាគី​ពាក់ព័ន្ធ រួម​ទាំង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នេះ​ផង មុន​ពេល​ដាក់​តំបន់​ព្រៃ​ចំនួន​៥កន្លែង​ជា​តំបន់​ការពារ​ធម្មជាតិ។

បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង​បួន​ខេត្ត គឺ​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ស្ទឹងត្រែង បាន​សម្ដែង​ការ​សាទរ​ចំពោះ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​បញ្ចូល​ព្រៃឡង់​ទៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដោយ​ពួកគេ​លើក​ឡើង​ថា ការណ៍​នេះ​«បង្ហាញ​ឲ្យ​ឃើញ​នូវ​សុឆន្ទៈ​ដ៏​មោះមុត​របស់​រដ្ឋាភិបាល ក្នុង​បុព្វហេតុ​ការពារ​ព្រៃឡង់ និង​ព្រៃឈើ​នៅ​តំបន់​ផ្សេងទៀត»​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​បណ្ដាញ​ព្រៃ​ឡង់ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ។

​ការ​សម្ដែង​ការ​អបអរ​សាទរ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល ក្រសួងបរិស្ថាន បាន​រៀបចំ​សិក្ខាសាលា​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម្បី​ប្រមូល​មតិ​យោបល់​ពី​ភាគី​ពាក់ព័ន្ធ រួម​ទាំង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នេះ​ផង មុន​ពេល​ដាក់​តំបន់​ព្រៃ​ចំនួន​៥កន្លែង​ជា​តំបន់​ការពារ​ធម្មជាតិ។

តំបន់​ព្រៃ​ទាំង​៥​នោះ​រួម​មាន ព្រៃឡង់ ព្រៃ​ក្រវាញ​ខាងត្បួង ព្រៃ​ព្រះរកា ព្រៃ​សៀមប៉ាង​ខាងលិច និង​ព្រៃវ៉ឺនសៃ។

សេចក្តី​ថ្លែង​ការណ៍​របស់​បណ្តាញ​ព្រៃ​ឡង់​នេះ ក៏​ធ្វើ​ឡើង​ចំ​ថ្ងៃ​ខួប​ឆ្នាំ​ទី៤​នៃ​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ល្បីល្បាញ គឺ​លោក​ ឈុត វុទ្ធី ដែល​បាន​ព្យាយាម​ការពារ​ព្រៃឡង់​យ៉ាង​សកម្ម​ពី​ការ​កាប់​បំផ្លាញពី​សំណាក់​ឈ្មួញ​ឈើ នៅ​ពេល​ដែល​លោក​នៅ​មាន​ជីវិត​រស់នៅ​នោះ។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា អ្វី​ដែល​ពួកគេ​ត្រេកអរ និង​រំភើប​នៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​នោះ គឺ​ការ​សម្រេច​ដាក់​បញ្ចូល​ព្រៃឡង់​ក្នុង​ខេត្ត​ព្រះវិហារ ចូល​ក្នុង​តំបន់​ព្រៃ​ការពារ​ឡើងវិញ និង​ការ​យល់ព្រម​អនុញ្ញាត ឲ្យ​សហគមន៍​ព្រៃឡង់​ដែល​មាន​ស្រាប់​ មាន​សិទ្ធិ​ចូលរួម​ការពារ​ព្រៃឡង់​នៅ​គ្រប់​តំបន់​ក្នុង​ព្រៃឡង់ ដូច​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​កន្លង​មក៕

XS
SM
MD
LG