លោក ភី សុភាដា គឺជាអ្នកផ្សាយព័ត៌មានឲ្យវីអូអេប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
តំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវបានអ្នកជំនាញចាត់ទុកថាជាខ្សែត្រៀមជួរមុខសម្រាប់ការសិក្សាពីអភិបាលកិច្ចប្រជាធិបតេយ្យដែលទាមទារឲ្យមានការសិក្សាឲ្យបានដឹងច្បាស់ពីតួនាទីនិងឥទ្ធិពលរបស់ប្រជាធិបតេយ្យដោយសារវាមានផលប៉ះពាល់ដល់ស្ថិរភាពសង្គមនិងជីវភាពរស់នៅរបស់ពលរដ្ឋ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងរៀបចំកិច្ចប្រជុំពិសេសមួយជាមួយមេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន (ASEAN) នៅរដ្ឋធានីវ៉ាស៊ីនតោនពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែឧសភាខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។
ស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជានឹងចូលមកដល់នៅថ្ងៃអាទិត្យនេះ អង្គការសិទ្ធិមនុស្សមួយចំនួនបានរិះគន់ខ្លាំងៗចំពោះការបោះឆ្នោតនេះថាជាការបោះឆ្នោតដែល «គួរឲ្យអៀនខ្មាស» និងបានអំពាវនាវឲ្យអាស៊ាន និងសហគមន៍អន្តរជាតិចាត់ទុកការបោះឆ្នោតនេះ និងរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាខុសច្បាប់។
អ្នកសិក្សាស្រាវជ្រាវនានាជឿថា ដោយសារតែឥទ្ធិពលកើនឡើងដែលមិនអាចបញ្ឈប់បានរបស់ចិន គោលជំហរមិនច្បាស់លាស់របស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍ និងអសមត្ថភាពរបស់អាស៊ាននៅក្នុងការរួមគ្នាជាធ្លុងមួយ និងនៅក្នុងការអនុវត្តនូវស្វ័យភាពរបស់ខ្លួន បណ្ដាប្រទេសសមាជិកអាស៊ានកំពុងឈានទៅរកការបែកបាក់គ្នា។
ជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកើតមាន ឡើងក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទបញ្ចប់ការចុះបញ្ជីឈ្មោះគណបក្សនយោបាយ កាលពីថ្ងៃទី១៤ ខែឧសភាដោយគ្មានគណបក្សសង្គ្រោះជាតិចូលរួម។
សំណើច្បាប់លេខ ៥៧៥៤ ដែលហៅថា «ច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៨» នេះ ស្នើឲ្យមាន «ការផ្អឹបទ្រព្យសម្បត្តិទាំងអស់នៅក្នុងសហរដ្ឋអាមេរិក រារាំងដំណើរការដកដាក់ប្រាក់ទាំងអស់ជាមួយនឹងសហរដ្ឋអាមេរិក និងមិនអនុញ្ញាតឲ្យចូលមកក្នុងសហរដ្ឋអាមេរិកសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់ មន្ត្រីយោធាកម្ពុជាជាន់ខ្ពស់ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធកម្ពុជាជាន់ខ្ពស់ណា ដែលប្រធានាធិបតីអាមេរិកបានកំណត់ថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យយ៉ាងយ៉ាងធ្ងន់ធ្ងរ និងដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា»។
អ្នកជំនាញនានាថា តុលាការកូនកាត់ស្រដៀងទៅនឹងសាលាក្ដីខ្មែរក្រហមសក្ដិសមបំផុតសម្រាប់ដោះស្រាយបញ្ហាសិទ្ធិមនុស្សកូរ៉េខាងជើង
សហព្រះរាជអាជ្ញាជាតិបានបញ្ជាក់ថា ការនាំខ្លួនលោកមាស មុត មកជំនុំជម្រះ «នឹងមិនបម្រើជាប្រយោជន៍ដល់អំពើយុត្តិធម៌នោះទេ។ ប្រសិនបើលោកត្រូវបានចោទប្រកាន់ នឹងមានការបែកបាក់ផ្នែកនយោបាយនៅក្នុងប្រទេស និងអាចកើតមានចលាចលសង្គមធ្ងន់ធ្ងរ»។
លិខិតដែលសរសេរទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងប្រធានាធិបតីបារាំងលោក Emmanuel Macron ចុះថ្ងៃទី ២៣ ខែតុលានេះ បានស្នើឲ្យមានការចាត់វិធានការជាបន្ទាន់ដើម្បីធានាថា «ទស្សនវិស័យនៃប្រទេសកម្ពុជាបែបប្រជាធិបតេយ្យមួយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង [សន្តិភាព] ទីក្រុងប៉ារីសមិនត្រូវបានគេបំភ្លេចចោលនោះទេ»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានប្រកាសថា ខ្លួនសម្រេចផ្អាកផ្ដល់ប្រភេទទិដ្ឋាការមួយចំនួនដល់មន្ត្រីរាជការជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនព្រមទទួលយកពលរដ្ឋរបស់ខ្លួនដែលសហរដ្ឋអាមេរិកចង់បញ្ជូនទៅឲ្យ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ១៣ ខែកញ្ញា នេះ។
ក្រុមអង្គការទាំងនោះបានបញ្ជាក់ក្នុងលិខិតថា៖ «ដោយសារតែការស៊ើបអង្កេត [ករណីឃាតកម្មលើលោក កែម ឡី] នៅមិនទាន់គ្រប់គ្រាន់ យើងខ្ញុំសូមស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងមួយស្របតាមបទដ្ឋានអន្តរជាតិ ដើម្បីបន្តបើកការស៊ើបអង្កេតបន្ថែមទៀត»។
បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសនេះ មេខ្យល់បម្រុងនាំនារីខ្មែររងគ្រោះទាំង ៣ នាក់នេះ ទៅរៀបការនៅក្នុងប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម។
លោកឆាង យុនិយាយថា បទពិសោធន៍ផ្ទាល់ខ្លួនដែលលោកបានដកស្រង់កន្លងមកគឺថា ការទាក់ទង និងការបញ្ចូលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទៅក្នុងដំណើរការចងក្រងឯកសារដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលចង់ធ្វើការលើរឿងអំពើប្រល័យពូជសាសន៍ ឬឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
លោកហ៊ុន សែន ក៏បានសុំអភ័យទោស និងការយោគយល់ពីមន្ត្រីរាជការ អាជ្ញាធរប្រចាំខេត្តកំពង់ស្ពឺ ក៏ដូចជាអ្នកការទូតបរទេសនានា ដោយសារលោកត្រូវសម្រេចចិត្តលុបចោលភ្លាមៗនូវកម្មវិធីជួបជុំមួយ ដែលបានគ្រោងទុករួចទៅហើយ។
លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានបង្ហាញសេចក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។
ប្រជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋអាមេរិកាំងដទៃទៀតរាប់រយនាក់ បានអញ្ជើញចូលរួមនៅក្នុងពិធីចូលឆ្នាំថ្មីនេះ ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣០ ខែមេសា កន្លងទៅនេះ។
ភាពយន្តនេះត្រូវបានដឹកនាំ និងផលិតដោយលោក Robert H. Lieberman ដែលជាអ្នកនិពន្ធប្រលោមលោក អ្នកថតខ្សែភាពយន្ត និងជាសាស្ត្រាចារ្យមួយរូបនៃមហាវិទ្យាល័យរូបវិទ្យានៅសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក។
បញ្ហាដែលបានពិភាក្សានៅក្នុងសៀវភៅនេះ គឺឆ្លុះបញ្ចាំងតាមរយៈចំណងជើងរបស់សៀវភៅនេះ ដែលមានចំណងជើងថា «មនុស្សជាតិ ឬសត្វចម្លែក? ការជំនុំជម្រះលើអ្នកធ្វើទណ្ឌកម្មក្នុងសម័យខ្មែរក្រហម» ដែលជាភាសាអង់គ្លេសមានចំណងជើងថា (Man or Monster? The Trial of a Khmer Rouge Torturer)។
ចាប៉ីដងវែងគឺជា ឧបករណ៍សិល្បៈប្រពៃណីខ្មែរ ដែលមានទំនាក់ទំនងជាមួយនឹងជីវិត ទំនៀមទំលាប់ និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។
ព័ត៌មានផ្សេងទៀត