ថ្វីបើរដូវវស្សាឆ្នាំនេះនៅប្រទេសកម្ពុជា បានចប់ផុតទៅហើយក្តី ក៏លោក ឃឹន សុវាត អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ២២ ក្នុងតំបន់បឹងកក់ នៅប្រឈមនឹងបញ្ហាទឹកលិចដែលបណ្តាលមកពីទឹកភ្លៀងនៅឡើយ។ ផ្ទះរបស់លោក បានលិចទឹកអស់រយៈពេលជាងកន្លះខែមកហើយដោយសារតែទឹកភ្លៀង។ លោកបាន និយាយថា លោកត្រូវចំណាយប្រាក់បង់ថ្លៃអគ្គិសនីទ្វេដង ព្រោះត្រូវប្រើម៉ាស៊ីនបូមទឹកចេញពីផ្ទះ។ នៅពេលដែលទឹកលិចខ្លាំងនោះ លោកត្រូវបង្ខំចិត្តលើកគ្រែចេញមកសំរាន្តនៅក្រៅផ្ទះ៕
គ្រួសារមួយ ក្រោយទឹកលិចនៅតំបន់បឹងកក់

១
ក្មេងស្រីម្នាក់លេងទឹកដែលលិចនៅមុខផ្ទះរបស់លោក ឃឹន សុវាត ដែលស្ថិតនៅក្នុងតំបន់បឹងកក់ ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)

២
ក្មេងស្រីម្នាក់ ឈរកាន់កន្ទេលក្នុងទឹកដែលលិចនៅមុខផ្ទះរបស់លោក ឃឹន សុវាត ដែលស្ថិតនៅក្នុងតំបន់បឹងកក់ ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)

៣
ក្មេងស្រីម្នាក់លេងទឹកដែលលិចនៅមុខផ្ទះរបស់លោក ឃឹន សុវាត ដែលស្ថិតនៅក្នុងតំបន់បឹងកក់ ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)

៤
លោក ឃឹន សុវាត អង្គុយលើកៅអីនៅមុខផ្ទះរបស់លោក ដែលស្ថិតនៅក្នុងតំបន់បឹងកក់ ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)

៥
ទឹកភ្លៀងនៅលិចមុខផ្ទះរបស់លោក ឃឹន សុវាតនៅឡើយ ដែលស្ថិតនៅក្នុងតំបន់បឹងកក់ ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)

៦
ក្មេងស្រីម្នាក់ឈរក្នុងទឹកដែលលិចនៅមុខផ្ទះរបស់លោក ឃឹន សុវាត ដែលស្ថិតនៅក្នុងតំបន់បឹងកក់ ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)