ទឹកសាបពីទន្លេនានានៃប្រទេសកម្ពុជាជាចំណែកដ៏សំខាន់មួយដែលមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសនេះ ហើយក៏ជាកត្តាដ៏សំខាន់មួយនៃបុគ្គលិកលក្ខណៈជាតិខ្មែរផងដែរ។ គណៈកម្មការជាតិទន្លេមេគង្គនឹងជួបប្រជុំនៅទីក្រុងប៉ាកសេនៃប្រទេសលាវនៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ ដើម្បីស្វែងយល់អំពីទស្សនៈសាធារណជនចំពោះគម្រោងដនសាហុងដែលស្នើដោយរដ្ឋាភិបាលលាវក្នុងការសាងសង់ការដ្ឋានទំនប់វារីអគ្គិសនីដែលមានចម្ងាយ២គីឡូម៉ែត្រពីខេត្តស្ទឹងត្រែងនិងព្រំដែននៃប្រទេសកម្ពុជា។ គណៈកម្មការជាតិទន្លេមេគង្គ នឹងនាំអ្នកចូលរួមទៅទស្សនកិច្ចសិក្សានៅតំបន់ដែលត្រូវសាងសង់នោះ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នេះ៕
ទឹកទន្លេកំណត់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

១
ភូមិមួយនៅក្បែរកំពង់ដ អរិយក្សត្រ ក្នុងឃុំអរិយក្សត្រ ខេត្តកណ្តាលនៃប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)

២
ភ្នំសុពណ៌កាឡី មើលពីចំងាយ ដែលត្រូវធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ ក្នុងស្រុកឈ្លូង ខេត្តក្រចេះនៃប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)

៣
អ្នកលក់ដូងនៅកោះដាច់ ជាទីកំសាន្តរបស់ភ្ញៀវទេសចរ នៅតាមបណ្តោយដងទន្លេមេគង្គនៃប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១១។ (នូវ ពៅលក្ខិណា)

៤
បុរសម្នាក់ចែវទូកឆ្លងកាត់ទន្លេមេគង្គ ក្នុងស្រុកឈ្លូង ខេត្តក្រចេះនៃប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)

៥
ក្មេងៗលេងទឹកនៅក្បែរកំពង់ចម្លងមួយក្នុងស្រុកឈ្លូង ខេត្តក្រចេះនៃប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)

៦
ភូមិមួយនៅក្បែរកំពង់ដ អរិយក្សត្រ ក្នុងឃុំអរិយក្សត្រ ខេត្តកណ្តាលនៃប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)

៧
ភូមិមួយនៅក្បែរកំពង់ដ អរិយក្សត្រ ក្នុងឃុំអរិយក្សត្រ ខេត្តកណ្តាលនៃប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)

៨
សាឡាងចម្លងអ្នកដំណើរមកឃុំអរិយក្សត្រ ខេត្តកណ្តាលនៃប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)

៩
ថ្ងៃលិចនៅទន្លេចតុមុខ ដែលជាទីប្រសព្វនៃទន្លេទាំង៤ រួមមានទន្លេសាបទន្លេបាសាក់ ទន្លេមេគង្គលើ និងមេគង្គក្រោមនៃប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា)