ម្ចាស់ចំការកាហ្វេនៅក្នុងខេត្តមណ្ឌលគិរីនិយាយថា កាហ្វេកំពុងតែមានតម្រូវការពីទីផ្សារ ខណៈការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។ ប៉ុន្តែហាងកាហ្វេធំៗនៅក្នុងរាជធានីភ្នំពេញនៅតែពឹងផ្អែកការផ្គត់ផ្គង់គ្រាប់កាហ្វេពីបរទេសនៅឡើយ។
កម្រងរូបភាព៖ ពីចំការដល់ហាងកាហ្វេ

១
ផ្លែកាហ្វេខ្ចី ក្នុងរមណីយដ្ឋានចំការកាហ្វេរបស់លោកប៊ូ សុភាព ក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥។

២
លោកប៊ូ សុភាព ជាម្ចាស់រមណីយដ្ឋានចំការកាហ្វេ បង្ហាញដើមកាហ្វេនៅក្នុងចំការរបស់គាត់ក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥។

៣
ដើមកាហ្វេពូជអារ៉ាប៊ីកា (Arabica) នៅក្នុងចំការកាហ្វេរបស់លោក ប៊ូ សុភាព ក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥។

៤
ទិដ្ឋភាពទូទៅនៅក្នុងហាងកាហ្វេប្រោន។ ការជួបប្រជុំ ឬធ្វើការតាមអ៊ីនធើណិតពីហាងកាហ្វេ កំពុងមានការពេញនិយមនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ។

៥
បុគ្គលិកម្នាក់ចាក់ទឹកដោះគោចូលក្នុងពែងកាហ្វេ នៅក្នុងហាងកាហ្វេប្រោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។

៦
បុគ្គលិកម្នាក់ចាក់គ្រាប់កាហ្វេចូលក្នុងម៉ាស៊ីនកិនកាហ្វេ នៅក្នុងហាងកាហ្វេប្រោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។

៧
បុគ្គលិកហាងកាហ្វេប្រោនទទួលការកម្ម៉ង់ទិញពីភ្ញៀវ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។