VOA សង្ខេបប្រចាំសប្តាហ៍ទីទី១នៃខែកញ្ញា រួមមាន៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួបកម្មករ និងអាជីវករក្នុងផ្សារ។ កម្ពុជាទទួលបានមេដាយមាសចំនួន៣ ក្នុងកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី។ សេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្រោមការរឹតត្បិត។ គ.ជ.ប. ចាប់ផ្តើមទទួលចុះឈ្មោះបោះឆ្នោតជាថ្មី។
VOA សង្ខេប ប្រចាំសប្តាហ៍ទី៤ នៃខែសីហា រួមមាន៖ សារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិលស្ថិតក្នុងគ្រោះហានិភ័យ។ រដ្ឋាភិបាល៖ កម្ពុជានឹងទទួលបានដំណក់ប្រេងដំបូងនៅឆ្នាំ២០១៩ ។ AIM បដិសេធមិនពាក់ព័ន្ធនឹងសេចក្តីរាយការណ៍របស់ CNN។
VOA សង្ខេប ប្រចាំសប្តាហ៍ទី៣ នៃខែសីហា រួមមាន៖ ប្រេសិតពិសេសអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្ម៊ីត បញ្ចប់បេសកកម្មនៅកម្ពុជា។ លោក សួន សេរីរដ្ឋា រងការចោទពីតុលាការ ចំនួន៣បទល្មើស។ អង្គការ WWF៖ កូនផ្សោតចំនួន៨ កើតថ្មីក្នុងឆ្នាំ២០១៧។ ធនាគារពិភពលោក បង្ហាញរបាយការណ៍វិនិច្ឆ័យសេដ្ឋកិច្ចកម្ពុជា។
« តួអង្គ «កាកី» រងការស្តីបន្ទោសថាជាស្រីមានចិត្តងាយ សាវ៉ា រាយម៉ាយ និងមានប្តីច្រើន ក៏ប៉ុន្តែពុំមានជាសំណួរថាតើតួអង្គ «ស្តេចព្រហ្មទណ្ឌ ស្តេចគ្រុឌ និងគន្ធ័ន» អាចជាដើមហេតុធ្វើឲ្យ«កាកី»ទៅជាបែបនោះ ឬយ៉ាងណា?» នេះបើតាមការលើកឡើងរបស់អ្នកដឹកនាំសម្តែងល្ខោនយីកេរឿង «កាកី» អ្នកស្រី អ៊ុយ លតាវណ្ណ នៅក្នុងបទសម្ភាសន៍ជាមួយ VOA។
តុលាការសម្រេចកាត់ទោសលោក គឹម សុខឲ្យជាប់ពន្ធនាគារ១៨ខែ។ សាលាឧទ្ធរណ៍បន្តសម្រេចកាត់ទោសអ្នកស្រី ទេព វន្នី ២ឆ្នាំ៦ខែ។ អ្នកស្រី រ៉ូណា ស្មីត ផ្តើមទស្សនកិច្ចឃ្លាំមើលការវិវត្តសិទ្ធិមនុស្ស។ រដ្ឋាភិបាលព្រមានឲ្យឈប់រំលោភបំពានផ្លូវសាធារណៈ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើទស្សកិច្ចក្នុងប្រទេសជប៉ុន។
VOA សង្ខេប ប្រចាំសប្តាហ៍ទី១ នៃខែសីហា រួមមាន៖ លោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន។ រដ្ឋាភិបាលកំណត់យកថ្ងៃអាទិត្យទី២៩ខែកក្កដាឆ្នាំ២០១៨ជាថ្ងៃបោះឆ្នោតជាតិ។ កីឡាករកម្ពុជាត្រៀមខ្លួនចូលរួមប្រកួតកីឡា SEA-GAME។ តុលាការកាត់ទោសស្រ្តីបរទេស៣រូបក្នុងករណីពរពោះជំនួស។
VOA សង្ខេប ប្រចាំសប្តាហ៍ទី៤ នៃខែកក្កដា រួមមាន៖ IMF៖ កម្ពុជាគួរធ្វើកំណែទម្រង់បន្ថែមដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ក្រុមប្រឹក្សាធម្មនុញ្ញទទួលស្គាល់វិសោធនកម្មច្បាប់ស្តីគណបក្សនយោបាយ។ ណូរីទេសចរណ៍ខេត្តបាត់ដំបង នឹងបិទនៅខែក្រោយ៕
VOA សង្ខេបប្រចាំសប្តាហ៍ទី៣នៃខែកក្កដារួមមាន៖ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយលើកទី២ឆ្លងផុតព្រឹទ្ធសភា ខណៈគណបក្សសង្គ្រោះជាតិចាប់ផ្តើមផ្លាស់ប្តូរស្លាកសញ្ញានានាដែលមានរូបលោក សម រង្សុី។ ការវាយកំទេចអគារប៊ូឌីញឬអគារ«ស» បានចាប់ផ្តើមហើយ ក្រោយការចរចារបានបញ្ចប់ដោយជោគជ័យ។ អានបន្ត...
VOA សង្ខេប ប្រចាំសប្តាហ៍ទី២នៃខែកក្កដា រួមមាន៖ អង្គការយូណេស្កូបញ្ចូល«តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ មនុស្សពីរនាក់ត្រូវឃាត់ខ្លួនដោយសារប្រមាទលោកហ៊ុន សែន តាមបណ្តាញហ្វេសប៊ុក។ រដ្ឋាភិបាលបញ្ចប់ការនាំចេញខ្សាច់ពីខេត្តកោះកុងទៅបរទេស ក្រោយពីមានការតវ៉ា៕
VOA សង្ខេប ប្រចាំសប្តាហ៍ទី១ នៃខែកក្កដា រួមមាន៖ មួយឆ្នាំក្រោយពីការបាញ់សម្លាប់លោកកែម ឡី ភរិយានិងកូនៗនៅតែរង់ចាំយុត្តិធម៌ និងរង់ចាំទៅរស់នៅប្រទេសទី៣។ រដ្ឋាភិបាលកម្ពុជា ឆ្លើយតបនឹងបញ្ហាពលករ ចំណាកស្រុកក្នុងប្រទេសថៃ។
VOA សង្ខេប ប្រចាំសប្តាហ៍ទី៤ នៃខែមិថុនា រួមមាន៖ តុលាការដោះលែងអ្នកការពារសិទ្ធិមនុស្ស៥នាក់នៅក្រៅឃុំ។ គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ~សង្កាត់។ លោក ហ៊ុនសែន បញ្ជាឲ្យស៊ើបអង្កេតអំពីបន្ទប់ស្ថានការណ៍។ ចំណាត់ថ្នាក់ប្រឆាំងការជួញដូរមនុស្សនៅកម្ពុជាមិនបានប្រសើរឡើង៕
ភាពយន្តកម្ពុជាចំនួន២ បានចាក់បញ្ចាំងនៅក្នុងកម្មវិធីអន្តរជាតិ FILMART ក្នុងទីក្រុងហុងកុង គឺ ភាពយន្តស្នេហ៍ស្វ័យគុណ៤ និងភាពយន្ត Jailbreak។
នៅក្នុងប្រទេសអភិវឌ្ឍន៍ សាស្ត្រាចារ្យតម្រូវឲ្យធ្វើការស្រាវជ្រាវដើម្បីទទួលបានការឡើងតំណែង និងទទួលបានប្រាក់បៀវត្សខ្ពស់ ហើយគោលការណ៍លើកទឹកចិត្តបែបនេះមិនទាន់បានអនុវត្តនៅកម្ពុជានោះទេ។
លោក ទុយ សេរីវឌ្ឍនា បានក្លាយជាជនជាតិខ្មែរទីមួយដែលបានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោកគឺ Goldman Environmental Prize ដោយសារតែការប្រឹងប្រែងការពារ អភិរក្សសត្វដំរីអាស៊ីនៅកម្ពុជា ដោយប្រើវិធីដ៏សាមញ្ញមួយ ដើម្បីកាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី។
លោក ជ័យ សម្បតិ្ត មានបទពិសោធន៍នៅក្នុងការផលិតភាពយន្តអស់រយៈពេលជាច្រើនឆ្នាំ បានផ្តល់បទសម្ភាសន៍ជាមួយ VOA អំពីការគ្រប់គ្រងបច្ចេកទេសប្លង់ថត ឬជាភាសាអង់គ្លេសហៅថា Director of Photography។ តួនាទីនេះបានជួយឲ្យការផលិតខ្សែភាពយន្តមានប្លង់កាន់តែរស់រវើក និងត្រូវទៅតាមសាច់រឿង។
ការថតរូបនិងវីដេអូពីលើអាកាសដោយយន្តហោះបញ្ជា drone (ដ្រូន) កំពុងតែមានការពេញនិយមនៅទូទាំងពិភពលោក។ ប៉ុន្តែការប្រើប្រាស់ drone ក៏មានភាពចម្រូងចម្រាសផងដែរ ដោយសារវាអាចប៉ះពាល់សិទ្ធិរស់នៅជាឯកជនរបស់ប្រជាពលរដ្ឋទូទៅនិងសន្តិសុខសាធារណៈ។
សិល្បៈចាប៉ីដងវែងខ្សែ២ ត្រូវបានគេស្គាល់ថា ជាការសម្តែងចម្រៀងឥតព្រៀងទុកសម្រាប់ការប្រៀនប្រដៅប្រជាពលរដ្ឋក្នុងប្រពៃណីខ្មែរ ដូច្នេះការដែលលើកយកប្រធានបទសម្រស់ព្រៃឈើមកច្រៀង ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្ញើសារទៅកាន់សាធារណជន។
អ្នកថតរូបម្នាក់បានចំណាយជាង៤ឆ្នាំ ដើម្បីថតរូបសត្វព្រៃ ក៏ដូចជាសត្វស្លាបនៅក្នុងប្រទេសកម្ពុជា។ ការបាត់បង់ជីវៈចំរុះនៅក្នុងស្រុកកំណើតរបស់លោក ស៊ុយ សេងលីម បានជំរុញឲ្យលោក បានចាប់ផ្តើមការថតរូបសត្វទាំងនោះចងក្រងជាឯកសារសម្រាប់ការអប់រំនាពេលអនាគត។
លោកស្រីបណ្ឌិត Geraldine Richmond ជាជំនួយការពិសេសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងជាប្រេសិតវិទ្យាសាស្រ្តអាមេរិកាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍។
លោកស្រី សុទ្ធី ហៃដ្ឋ ដែលមានឈ្មោះកំណើតថា កែន មនោសុទ្ធី បានចាកចេញពីប្រទេសកម្ពុជា ក្នុងនាមជាជនភៀសខ្លួន ដែលគេចចេញពីការយាយីរបស់ខ្មែរក្រហម ហើយទៅរស់នៅលើទឹកដីថ្មី គឺសហរដ្ឋអាមេរិក ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។
ព័ត៌មានផ្សេងទៀត