ភ្នំពេញ —
ដោយស្លៀកក្បិនពណ៌បៃតងជាពណ៌តំណាងស្លឹកឈើ អ្នកដេញចាប៉ី៩ នាក់ រួមមានលោកតា គង់ ណៃ អ្នកច្រៀងចាប៉ីដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា បានលើកយកអត្ថប្រយោជន៍ផ្សេងៗគ្នានៃព្រៃឈើមកច្រៀងដេញឆ្លើយឆ្លង។ ក្នុងនោះក៏បានលើកឡើងពីព្រៃឡង់ ដែលជាព្រៃធំចុងក្រោយនៅក្នុងប្រទេសកម្ពុជា ផងដែរ។
ការក្លែមសម្តីនៃអ្នកដេញចាប៉ីដងវែងបានធ្វើឲ្យទស្សនិកជនហ៊ោរពេញសាលសន្និសីទចតុមុខ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅក្នុងមហោស្រពចាប៉ីដងវែងលើកទី១ ដែលប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «សម្រស់ព្រៃខ្មែរ» ដោយសហគមន៍ចាប៉ីអមតៈនិងអង្គការដៃគូពាក់ព័ន្ធនានាធ្វើការទាក់ទងនឹងព្រៃឈើ ក្រោមការឧបត្ថម្ភដោយ ទីភ្នាក់ងារអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិហៅកាត់ថា (USAID)។
លោក ពេជ សារ៉ាត់ ស្ថាបនិកនិងប្រធានដឹកនាំសហគមន៍ចាប៉ីអមតៈនិងជាអ្នករៀបចំឲ្យមានមហោស្រពនេះ បានឲ្យដឹងថា សិល្បៈចាប៉ីដងវែងខ្សែ២ ត្រូវបានគេស្គាល់ថា ជាការសម្តែងចម្រៀងឥតព្រៀងទុកសម្រាប់ការប្រៀនប្រដៅប្រជាពលរដ្ឋក្នុងប្រពៃណីខ្មែរ ដូច្នេះការដែលលើកយកប្រធានបទសម្រស់ព្រៃឈើមកច្រៀង ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្ញើសារទៅកាន់សាធារណជន។
«យើងបញ្ចូនសារតាមរយៈចាប៉ី ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងទាំងអស់គ្នាចេះស្រឡាញ់ ចេះថែរក្សា ចេះដាំឡើងវិញ ចេះយកចិត្តទុកដាក់អំពីព្រៃឈើយើងទាំងអស់គ្នា»
ចាប៉ីដងវែង គឺជាឧបករណ៍តន្រ្តីខ្មែរមួយ ក្នុងចំណោមឧបករណ៍ជាច្រើនទៀត ដែលក្នុងនោះ៨០ភាគរយ ធ្វើឡើងពីឈើប្រណិត ដែលនឹងឈានទៅរកការវិនាសនាពេលខាងមុខ។ ស្របគ្នានោះដែរ ព្រៃឈើនៅកម្ពុជាត្រូវបានកាប់បំផ្លាញជាបន្តបន្ទាប់។
កម្រងរូបភាព៖ «មហោស្រពចាប៉ីធំបំផុតនៅកម្ពុជា ជួយអភិរក្សព្រៃកម្ពុជា»
1/12
ម៉ើ មឿន អ្នកលេងចាប៉ីវ័យក្មេងច្រៀងផ្ដោះផ្ដងជាមួយព្រឹទ្ធាចារ្យចាប៉ីជើងចាស់គង់ ណៃ នៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។ (ឡេង ឡែន/VOA)
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
2/12
លោកពេជ សារ៉ាត ស្ថាបនិក និងប្រធានដឹកនាំសហគមន៍ចាប៉ីអមតៈ ដែលជាក្រុមអ្នករៀបចំមួយក្នុងចំណោមអ្នករៀបចំទាំងអស់សម្ដែងជាមួយនឹងសិល្បៈករផ្សេងទៀតដោយមានតន្រ្តីចាប៉ីកំដរនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។(ឡេង ឡែន/VOA)

3/12
សិល្បៈករចាប៉ីដងវែងមួយចំនួនរាំនៅពេលមានការសម្ដែងតន្រ្តីប្រពៃណីខ្មែរមួយបទ ប្រហែលប៉ុន្មាននាទីមុននឹងមហោស្រពចាប៉ីចាប់ផ្ដើមនៅសាលមហោស្រពចតុមុខនារាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យសប្ដាហ៏មុន។ (ឡេង ឡែន/VOA)
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
4/12
ឧបករណ៍ចាប៉ីដងវែងត្រូវបានគេប្រើនិងឧបករណ៍តន្រ្តីផ្សេងទៀតនៅក្នុងពិធីព្យាបាលបែបព្រលឹងមួយ។ក្រុមអ្នកសម្ដែងប្រមួលផ្ដុំគ្នានៅមហោស្រពចាប៉ីលើកតំបូងបំផុតនៅសាលមហោស្រពចតុមុខនារាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យទី០៣មេសានេះ។(ឡេង ឡែន/VOA)
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
5/12
ព្រឹទ្ធាចារ្យចាប៉ីលោកតាគង់ ណៃ សម្ដែងអមដោយសិល្បៈករចាប៉ីក្មេងៗដទៃទៀតនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។(ឡេង ឡែន/VOA)
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
6/12
លោកពេជ សារ៉ាត ស្ថាបនិក និងប្រធានដឹកនាំសហគមន៍ចាប៉ីអមតៈ ដែលជាក្រុមអ្នករៀបចំមួយក្នុងចំណោមអ្នករៀបចំទាំងអស់សម្ដែងជាមួយនឹងសិល្បៈករផ្សេងទៀតដោយមានតន្រ្តីចាប៉ីកំដរនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។(ឡេង ឡែន/VOA)
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
7/12
លោកគង់ បូរាណ អ្នកលេងចាប៉ីម្នាក់និងជាកូនប្រុសរបស់ព្រឹទ្ធាចារ្យចាប៉ីជើងចាស់លោកគង់ ណៃ សម្ដែងនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។ (ឡេង ឡែន/VOA)
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
8/12
ព្រឹទ្ធាចារ្យចាប៉ីជើងចាស់លោកតាគង់ ណៃ សម្ដែងនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។ (ឡេង ឡែន/VOA)
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
9/12
លោកវង្ស ណារឹទ្ធ អ្នកដេញចាប៉ីម្នាក់សម្ដែងសម្ដែងនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។ (ឡេង ឡែន/VOA)
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
10/12
សិល្បៈករចាប៉ីដងវែងមួយចំនួនរាំនៅពេលមានការសម្ដែងតន្រ្តីប្រពៃណីខ្មែឬមួយបទ ប្រហែលប៉ុន្មាននាទីមុននឹងមហោស្រពចាប៉ីចាប់ផ្ដើមនៅសាលមហោស្រពចតុមុខនារាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យសប្ដាហ៏មុន។ (ឡេង ឡែន/VOA)
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
11/12
ម៉ើ មឿន អ្នកលេងចាប៉ីវ័យក្មេងសម្ដែងនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខនៃរាជធានីភ្នំពេញកាលពី ថ្ងៃអាទិត្យទី០៣មេសានេះ។ (ឡេង ឡែន/VOA)
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
12/12
សិល្បៈករចាប៉ីដងវែងមួយចំនួនថតរូបអនុស្សាវរីយ៍នៅពេលមានការសម្ដែងតន្រ្តីប្រពៃណីខ្មែឬមួយបទ ប្រហែលប៉ុន្មាននាទីមុននឹងមហោស្រពចាប៉ីចាប់ផ្ដើមនៅសាលមហោស្រពចតុមុខនារាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យសប្ដាហ៏មុន។ (ឡេង ឡែន/VOA)
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
Previous slide
Next slide
យុវជន គង់ សុភ័ក្រ ជាអ្នកចូលរួមទស្សនានៅក្នុងមហោស្រពចាប៉ីនោះបាននិយាយថា វាជាការល្អដែលមានការផ្សារភ្ជាប់សិល្បៈទៅនឹងព្រៃឈើ ដែលកំពុងប្រឈមនឹងការបាត់បង់ដូចគ្នា។
«ដោយសារឧបករណ៍បុរាណយើងធ្វើឡើងពីឈើ អីចឹងកាលណាព្រៃឈើរបស់យើងនៅគង់វង់ អីចឹងឧបករណ៍បុរាណយើងក៏នៅគង់វង់នាថ្ងៃអនាគត»
ស្រដៀងគ្នានោះដែរ កញ្ញា ប្លុង ចាន់លាភា ទស្សនិកជនម្នាក់ទៀតនិយាយថា វាមានការទាក់ទាញខ្លាំងនៅពេលដែលមានការភ្ជាប់ចាប៉ីទៅនឹងព្រៃឈើ។
«នៅពេលដែលគេផ្សារភ្ជាប់ព្រៃឈើ ប្រធានបទសម្រស់ព្រៃឈើជាមួយនឹងវប្បធម៌ដែលលើកពី ទាក់ទងនឹងចាប៉ីដងវែង វាហាក់ដូចជាមានភាពទាក់ទាញ ចាប់អារម្មណ៍ខ្លាំងចំពោះប្រធានបទសម្រស់នៃព្រៃឈើ»
ក្រៅពីការសម្តែងចាប៉ីដងវែង មហោស្រពដែលមានរយៈពេលមួយថ្ងៃនេះ ក៏មានការសម្តែងផ្សេងទៀត ដែលរៀបរាប់ពីទំនាក់ទំនងមនុស្សនឹងធម្មជាតិ រួមទាំងជំនឿប្រជាជនកម្ពុជាទៅនឹងធម្មជាតិ និងអត្ថប្រយោជន៍ព្រៃឈើ។
យ៉ាងណាក៏ដោយ លោក ឡុង ឆាយ អាយុ៤៨ឆ្នាំ ដែលបានរៀនដេញចាប៉ីអស់រយៈពេលជាង១០ឆ្នាំមកហើយ បានបញ្ជាក់ពីការសោកស្តាយអំពីការដែលមានមនុស្សតិចតួចរៀនដេញចាប៉ីនិងយល់ដឹងពីឧបករណ៍ភ្លេងបុរាណនេះ។
«ខ្ញុំមានការសោកស្តាយ ព្រោះថាចាប៉ីដងជិតផុតពូជហើយ។ មនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា បើតាមគិតមានដល់ទៅរាប់លាននាក់ ប៉ុន្តែអ្នកដែលចេះសម្តែងចាប៉ីនិងចូលចិត្តផ្នែកចាប៉ីគឺនៅតិចណាស់»។
លោក ឡុង ឆាយ ដែលបានមកសម្តែងចាប៉ីនៅក្នុងមហោស្រពសិល្បៈផងដែរនោះ លោកស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចូលអាយ៉ៃនិងចាប៉ីដងវែងទៅក្នុងការប្រកួតប្រជែងថ្នាក់ជាតិ ដូចសិល្បៈទម្រង់ឯទៀត។
នាប៉ុន្មានឆ្នាំចុងក្រោយ ព្រៃឈើនៅកម្ពុជា បានបាត់បង់ជាបន្តបន្ទាប់ដោយសារដីសម្បទានសេដ្ឋកិច្ច និងការកាប់បំផ្លាញយកឈើប្រណិតជាដើម។ ព្រៃឡង់ មានទំហំ ៤៣.៦០០គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងខេត្តចំនួនបួនគឺកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ក៏ជាព្រៃមួយដែលទទួលរងគ្រោះផងដែរ។
សម្រាប់លោក ហឿន សុភាព តំណាងសហគមន៍ការពារព្រៃឡង់មកពីខេត្តកំពង់ធំ បាននិយាយថា លោកសារទរចំពោះមហោស្រពនេះ បើទោះបីជាលោកមិនមានការចូលរួមក្នុងមហោស្រពនោះក៏ដោយ ក៏លោកនិយាយថាវាស្ថិតនៅក្នុងគោលបំណងតែមួយជាមួយនឹងការការពារព្រៃឈើដែរ។
ថ្លែងប្រាប់ VOA ពីខេត្តកំពង់ធំតាមទូរស័ព្ទ លោក ហឿន សុភាព និយាយថា៖
«ជាក់ស្តែង អ្នកខ្លះ សូម្បីតែនៅក្នុងខេត្តខ្លួនឯងមិនដឹងព្រៃឡង់នៅឯណាទេ។ ប៉ុន្តែនៅពេលដែលមានការផ្សព្វផ្សាយ ខ្ញុំគិតថាមនុស្សជាច្រើនដែលបានឃើញ បានដឹងព័ត៌មានហើយ ក៏គេបានចាប់អារម្មណ៍ខ្លះដែរ ដោយសារតែយើងបានធ្វើនៅទីលានសាធារណៈផ្សេងៗនឹង ខ្ញុំគិតថាវាមានប្រយោជន៍ខ្លាំងមែនទែន ជាសារមួយដែលមានការអប់រំដល់យុវជនខ្មែរ ឬក៏ប្រជាជនខ្មែរយើង ឲ្យចាប់អារម្មណ៍ពីធនធានធម្មជាតិ ដែលកំពុងមាននៅតំបន់ព្រៃឡង់ ហើយក៏ធ្វើការចាប់អារម្មណ៍ឡើងវិញ ថាព្រៃឈើមានអត្ថប្រយោជន៍សម្រាប់ប្រទេសជាតិ សម្រាប់សង្គមយើងទាំងអស់ ផងដែរ»។
កាលពីចុងខែមីនាកន្លងទៅ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសដាក់បញ្ចូលព្រៃឡង់និងព្រៃមួយចំនួនទៀតចូលជាព្រៃការពារ តាមរយៈសំណើរួមគ្នារបស់ក្រសួងបរិស្ថាននិងក្រសួងកសិកម្ម។ ហើយបានហៅឲ្យក្រុមសង្គមស៊ីវិល និងអ្នកបំបួសដើមឈើទាំងនោះ ចូលរួមទាំងអស់គ្នាជាចលនាការពារព្រៃឈើ។
លោក ហឿន សុភាព ដែលបានដើរល្បាតនៅព្រៃឡង់អស់រយៈពេលជាង១០ឆ្នាំមកហើយ យល់ថា ការអភិរក្សនេះ គួរតែមានការចូលរួមពីប្រជាជនក្នុងសហគមន៍ដោយផ្ទាល់ ពិគ្រោះយោបល់និងការពារពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារថ្មីនេះ។
បើទោះជាមហោស្រពចាប៉ីដងវែងលើកទី១ក្រោមប្រធានបទសម្រស់ព្រៃខ្មែរបានបញ្ចប់ទៅ ហើយក៏ដោយតែការព្យាយាមការពារព្រៃឈើកម្ពុជាដែលនៅសេសសល់នៅតែបន្ត ដោយក្តីបារម្ភ៕