លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
ស្របពេលដូចគ្នានេះដែរ លោក Phil Robertson បានអំពាវនាវរដ្ឋាភិបាលនិងក្រុមហ៊ុននានា ដែលមានការព្រួយបារម្ភពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យប្រកាន់ជំហរប្រឆាំងនឹងអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិនៅកម្ពុជាផងដែរ។
នៅក្នុងការពិភាក្សាមួយពាក់ព័ន្ធនឹងការរួមតូចលម្ហសង្គមស៊ីវិលក្នុងបណ្តាប្រទេសសមាជិកអាស៊ាន អតីតមន្ត្រីជាន់ខ្ពស់ និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ចង់ឃើញសហគមន៍អន្តរជាតិផ្តល់កិច្ចអន្តរាគមន៍ជំរុញឱ្យកម្ពុជាស្តាលម្ហសេរីភាពរបស់សង្គមស៊ីវិលឡើងវិញ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនាខាងមុខនេះ មានការចូលរួមពីគណបក្សតូចៗបង្កើតឡើងដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានតុលាការរំលាយ ហើយមិនមានវត្តមាន កាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
កាលពីថ្ងៃចន្ទ រដ្ឋសភាកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ច្រានចោលសេចក្តីសម្រេចរបស់សភាអឺរ៉ុបដែលបង្ហាញក្តីបារម្ភអំពីការបន្តបង្រ្កាបលើគណបក្សនយោបាយនិងសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា។ តំណាងសង្គមស៊ីវិល និងអ្នកវិភាគស្នើឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាកែប្រែចំណុចចន្លោះប្រហោងជាជាងការតែងតែប្រកាន់យកជំហរបដិសេធ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃសុក្រ លោក ប្រាក់ សុខុន បានថ្លែងថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនឹងធ្វើការជាមួយក្រុមការងារមីយ៉ាន់ម៉ា ដើម្បីពន្លឿនការផ្តល់ជំនួយនៅពេលខាងមុខនេះ។
តំណាងកម្មករនិយោជិត និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានចូលរួមក្នុងការជជែកពិភាក្សាដោះស្រាយវិវាទការងារលើកទី៩ កាលពីថ្ងៃពុធ ប៉ុន្តែការចរចាមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។
អគ្គនាយកដ្ឋានពន្ធដារបានស្នើឲ្យអគ្គនាយកក្រុមហ៊ុនបុរី គីម ស័ង អ្នកស្រី គន ប៉ោស៊ាង និងអគ្គនាយកក្រុមហ៊ុនផ្ទះល្វែង VIP លោក វន វណ្ណៈ ចូលមកដោះស្រាយបំណុលពន្ធរដ្ឋ មិនឲ្យលើសពី១៥ថ្ងៃ ក្រោយកាលបរិច្ឆេទនៃលិខិតអញ្ជើញនេះ។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមានតិចតួចនៅកម្ពុជាបានរងការបង្រ្កាបយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧ គឺក្នុងអំឡុងពេលមានការចាប់ខ្លួនលោកកឹម សុខា ហើយគិតចាប់តាំងពីនោះមកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបន្តស្ថិតក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភ។
គណបក្សទើបបង្កើតថ្មីមួយ គឺគណបក្សកម្ពុជានិយមបានឱ្យដឹងពីករណីរើសអើងក្នុងការដាក់ស្លាកសញ្ញាគណបក្ស ក្រោយពីមន្ត្រីមូលដ្ឋាននៅសង្កាត់មួយក្នុងរាជធានីភ្នំពេញបានបដិសេធការដាក់ស្លាកសញ្ញាគណបក្ស។
សហមេធាវីការពារក្តីលោក កឹម សុខា បានលើកឡើងសាជាថ្មីជុំវិញការមិនជឿនលឿនទៅមុខជាដុំកំភួនពាក់ព័ន្ធនឹងសំណុំរឿងបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសរបស់អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ ដែលបានអូសបន្លាយពេលជិតប្រាំឆ្នាំមកហើយ។
ពលរដ្ឋជាអាជីវករនិងអ្នកទិញមួយចំនួននៅទីក្រុងភ្នំពេញបង្ហាញពីការប្រឈមផ្សេងៗ ខណៈមានការប្រែប្រួលលើតម្លៃគ្រឿងម្ហូបអាហារចាំបាច់ប្រចាំថ្ងៃ។ អ្នកជំនាញជំរុញឲ្យមានការពង្រឹងផលិតកម្មផលិតផលគ្រឿងម្ហូបអាហារក្នុងស្រុក ដើម្បីបំពេញតម្រូវការនិងទប់ទល់នឹងការឡើងថ្លៃរបស់ទំនិញ ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក។
កិច្ចប្រជុំកំពូលរវាងសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ ឬហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក ធ្វើឡើងដើម្បីបង្ហាញពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានអាយុកាល៤៥ឆ្នាំមកហើយ។
សង្គមស៊ីវិលស្នើឲ្យស៊ើបអង្កេត និងមានចំណាត់ការផ្លូវច្បាប់ ប្រសិនបើករណីនេះជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស។
មន្រ្តីគណបក្សនយោបាយដទៃទៀតចង់ឃើញការអនុវត្តស្មើភាព និងការមិនរឹតត្បិតពីសំណាក់អាជ្ញាធរពាក់ព័ន្ធនឹងការលើកទង់ជាតិ ឬស្លាកសញ្ញានៅតាមមូលដ្ឋានរបស់ខ្លួន។
ស្របពេលមានរបាយការណ៍រដ្ឋាភិបាលបង្ហាញពីកំណើនករណីបទឧក្រិដ្ឋជួញដូរមនុស្សកាលពីឆ្នាំកន្លងទៅ អង្គការសង្គមស៊ីវិលមួយចំនួនជំរុញឱ្យអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពង្រឹងយុទ្ធនាការតាមដាននិងបង្រ្កាប ក៏ដូចជាលើកកម្ពស់ការផ្សព្វផ្សាយដល់សាធារណជនដែលនឹងរួមចំណែកទប់ស្កាត់បទឧក្រិដ្ឋនេះ។
លោក ខឹម មុនីកុសល ដែលជាអតីតមន្រ្តីសុខាភិបាលនិងធ្លាប់រងការបណ្តេញចេញពីតំណែងដោយអភិបាលខេត្តប៉ៃលិន ឥឡូវនេះកំពុងប្រឈមនឹងពាក្យបណ្តឹងចំនួនពីរ។ លោកចាត់ទុកថា ពាក្យបណ្តឹងនេះជាការគំរាមកំហែងលោកដែលជាអ្នកនយោបាយបក្សប្រឆាំងថ្នាក់ក្រោម។
កាលពីថ្ងៃចន្ទ មានការប្រឈមគ្នារវាងមន្រ្តីសមាគមអាដហុក និងមន្រ្តីមូលដ្ឋាននៅក្នុងខេត្តមណ្ឌលគិរី ក្នុងករណីចុះឃ្លាំមើលវគ្គបណ្តុះបណ្តាល។
ភាគីទាំងពីរបានបញ្ជាក់ពីការឯកភាពក្នុងបរិបទកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិដើម្បីជំរុញបន្ថែមលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់មេដឹកនាំអាស៊ានដែលបានសម្រេចកាលពីខែមេសា ឆ្នាំមុន។
តំណាងសហជីពដែលបម្រើប្រយោជន៍កម្មករនិយោជិត និងសង្គមស៊ីវិលនៅកម្ពុជាទាត់ចោលការលើកឡើងពីសំណាក់រដ្ឋមន្រ្តីការងារ ពាក់ព័ន្ធនឹងការធានាការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈសហជីពនៅក្នុងប្រទេស និងស្នើឱ្យរដ្ឋាភិបាលបើកទូលាយសេរីភាពសហជីពបន្ថែមទៀត។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានបង្ហាញការគាំទ្រលើដីកាតុលាការបារាំងបង្គាប់ឲ្យមន្រ្តីយោធាជាន់ខ្ពស់ពីររូបចូលសវនាការទាក់ទិនការវាយប្រហារដោយគ្រាប់បែកដៃនៅឆ្នាំ១៩៩៧។
ព័ត៌មានផ្សេងទៀត