ប្រទេសថៃ នឹងត្រូវរៀបចំការបោះឆ្នោតជាលើកដំបូង ក្រោយពីចំណាយពេល៥ឆ្នាំដឹកនាំដោយរបបយោធា។ ក្រុមអ្នកវិភាគបានលើកឡើងថា កម្ពុជាត្រូវតាមដានឱ្យដិតដល់ចំពោះព្រឹត្តិការណ៍នយោបាយ ក្នុងប្រទេសក្បែរខាងមួយនេះ បើទោះជាទំនាក់ទំនង កម្ពុជានិងថៃ ហាក់មានស្ថិរភាពនឹងធឹងក៏ដោយ។
«សៀវភៅរបស់ខ្ញុំគឺមានន័យត្រង់ៗដូចចំណងជើងតែម្តង «Cambodia in the 21st Century» (កម្ពុជាក្នុងសតវត្សទី២១)។ ខ្ញុំគិតថា សៀវភៅនេះអាចចាត់ទុកបានថាជាផ្ទាំងទស្សនីយភាពមួយដែលឆ្លុះបញ្ចាំងពីសង្គមកម្ពុជា»។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបើកឱកាសបេក្ខភាពស្ត្រីសម្រាប់សាធារណជនដាក់សំណើក្នុងកម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០១៩ ដើម្បីទទួលស្គាល់ស្នាដៃស្ត្រីកម្ពុជាដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានជាតិ។
លោក Joseph H. Felter ឧបការីរងរដ្ឋមន្ត្រីការពារប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ បានបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដើម្បីជជែកជាមួយមន្ត្រីកម្ពុជា។
«អ្វីដែលខ្ញុំគិតថាជាចំណុចសំខាន់បំផុតនៃកិច្ចពិភាក្សារបស់យើងនៅថ្ងៃអង្គារនេះ គឺការកំណត់រកឱ្យឃើញពីដំណោះស្រាយទៅថ្ងៃខាងមុខ ក្នុងការកែលម្អនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធានិងយោធារវាងសហរដ្ឋអាមេរិកនិងកម្ពុជា»។
ទិវានយោបាយឈ្នះៗនិងសម្ពោធវិមានឈ្នះ ឈ្នះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ដើម្បីប្រារព្ធខួប២០ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិល។ ពិធីនេះរៀបចំឡើងដើម្បីកំណត់ថា នៅទីបំផុត ជម្លោះដ៏យូរអង្វែង បានបញ្ចប់។ ពិធីដែលគេប្រសិទ្ធិនាមថា នយោបាយ«ឈ្នះឈ្នះ»គឺជាការកត់សម្គាល់
ក្នុងឆ្នាំដំបូងដែលមានកំណែទម្រង់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិត្រូវបានចាប់ផ្តើមអនុវត្តដោយលោក ហង់ ជួន ណារ៉ុន មានអត្រាសិស្សប្រឡងធ្លាក់រហូតដល់៧០ភាគរយនៃចំនួនសរុបនៃសិស្សថ្នាក់ទី១២ទាំងអស់។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាគណបក្សមួយក្នុងចំណោមគណបក្សនយោបាយទាំង២០ ដែលនឹងចូលរួមការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ស្វះស្វែងរកការប្រជែងនឹងគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំនៅកម្ពុជា។