ទិវានយោបាយឈ្នះៗនិងសម្ពោធវិមានឈ្នះ ឈ្នះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ដើម្បីប្រារព្ធខួប២០ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិល។ ពិធីនេះរៀបចំឡើងដើម្បីកំណត់ថា នៅទីបំផុត ជម្លោះដ៏យូរអង្វែង បានបញ្ចប់។ ពិធីដែលគេប្រសិទ្ធិនាមថា នយោបាយ«ឈ្នះឈ្នះ»គឺជាការកត់សម្គាល់ទីបញ្ចប់នៃសង្គ្រាម។រដ្ឋាភិបាលក៏នឹងសម្ពោធវិមានអនុស្សាវរីយ៍មួយដែលរដ្ឋាភិបាលនិយាយថា នឹង «ប្រាប់ជំនាន់ក្រោយនូវប្រវត្តិពិតប្រាកដរបស់ប្រទេសកម្ពុជា»។ ទិវានេះនឹងបា្ររព្ធឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៩ ៣០ និង៣១ខែធ្នូ ឆ្នាំ២០១៨។
កម្រងរូបភាព៖ «ព្រឹកថ្ងៃទីមួយនៃទិវានយោបាយឈ្នះៗនិងសម្ពោធវិមានឈ្នះ ឈ្នះ»

១
កងកម្លាំងទាហានស្លៀកពាក់សកំពុងឈរនៅខាងក្រោមវិមាននយោបាយឈ្នះ-ឈ្នះនាពិធីសម្ពោធវិមាននយោបាយឈ្នះ-ឈ្នះនៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨។ (គី ម៉េងលី/VOA)

២
កងយោធាពលខេមរភូមិន្ទកំពុងឈររង់ចាំការបញ្ចប់សុន្ទរកថាបើកសម្ពោធវិមាននយោបាយឈ្នះ-ឈ្នះរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន។ (គី ម៉េងលី/VOA)

៣
មន្រ្តីរាជការកម្ពុជានិងក្រុមយោធាឈរអបអរអំឡុងទិវានយោបាយឈ្នះៗនិងសម្ពោធវិមានឈ្នះ ឈ្នះកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)

៤
មន្រ្តីរាជការកម្ពុជានិងក្រុមយោធាឈរអបអរអំឡុងទិវានយោបាយឈ្នះៗនិងសម្ពោធវិមានឈ្នះ ឈ្នះកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)

៥
មន្រ្តីរាជការកម្ពុជានិងក្រុមយោធាឈរអបអរអំឡុងទិវានយោបាយឈ្នះៗនិងសម្ពោធវិមានឈ្នះ ឈ្នះកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)

៦
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កំពុងដើរជាមួយលោករដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមង៉ូ ស៊ុនលិច្ស និងលោករដ្ឋមន្រ្តីក្រសួងការពារជាតិ ទា បាញ់ ក្នុងពិធីសម្ពោធវិមាននយោបាយឈ្នះ-ឈ្នះ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៨។(គី ម៉េងលី/VOA)

៧
នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន និងភរិយា ដើរជាមួយនឹងរដ្ឋមន្រ្តីការពារជាតិវៀតណាម លោក Ngo Xuanlich(កណ្តាល) និងរដ្ឋមន្រ្តីការពារជាតិកម្ពុជាលោក ទៀ បាញ់ បន្ទាប់ពីកាត់ខ្សែបូររួចក្នុងទិវានយោបាយឈ្នះៗនិងសម្ពោធវិមានឈ្នះ ឈ្នះកាលពីព្រឹកថ

៨
នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន មើលរូបដែលត្រូវបានឆ្លាក់លើជញ្ជាំងវិមានឈ្នះៗ បន្ទាប់ពីកាត់ខ្សែបូររួចក្នុងទិវានយោបាយឈ្នះៗនិងសម្ពោធវិមានឈ្នះ ឈ្នះកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)