ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyyនឹង​ជំរុញ​ឱ្យ​មាន​ការអញ្ជើញ​ដើម្បី​ចូល​ជា​សមាជិក​អូតង់​និង​ជំនួយ​កសាង​ប្រទេស​ឡើង​វិញ


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy មកថ្លែង​នៅទីក្រុងកៀវ​ប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​១៦ តុលា ឆ្នាំ២០២៤។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy មកថ្លែង​នៅទីក្រុងកៀវ​ប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​១៦ តុលា ឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy មាន​គម្រោង​ដាក់​សម្ពាធ​ឱ្យ​បញ្ចូល​សមាជិកភាព​របស់​ប្រទេស​លោក​ក្នុង​អង្គការ​អូតង់​នៅពេល​ដែល​លោក​ជួប​ជាមួយ​អស់​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​មកពី​សម្ពន្ធមិត្ត​យោធា​សំខាន់ៗ​របស់​ប្រទេស​លោក​ខាង​លិចនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះនៅ​ក្នុង​ទីក្រុង​ព្រុចសែល​ ក៏ប៉ុន្តែ អគ្គលេខាធិការ​អង្គការ​អូតង់​លោក Mark Rutt បាន​និយាយ​ថា​បញ្ហា«ពិបាក»នៅតែ​មាន​មុនពេល​អ៊ុយ ក្រែន​អាច​ចូល​អង្គការ​អូតង់។

ក្នុង​សុន្ទរកថា​មួយ​ទៅកាន់​សភា​អ៊ុយក្រែន​កាលពី​ថ្ងៃ​ពុធ លោក Zelenskyy បាន​សង្កត់​ពីអ្វី​ដែល​លោក​បាន​ពណ៌នា​ថា​ជា«ផែនការ​ជ័យជម្នះ»ដើម្បី​បញ្ចប់​ការឈ្លានពាន​រយៈ ពេល៣២ខែ​របស់​រុស្ស៊ី រួមមាន​ការអំពាវនាវ​ឱ្យ​មាន​ការអញ្ជើញ​ដោយ​គ្មាន​លក្ខខណ្ឌ​ដើម្បី​ចូល​ក្នុង​អង្គការ​អូតង់។

លោក​ប្រធានាធិបតី Zelenskyy បាន​និយាយ​ថា«ជាមួយ​ដៃគូ​របស់​យើង យើង​ត្រូវតែ​ផ្លាស់ប្តូរ​កាលៈទេសៈ ដែល​សង្គ្រាម​អាច​បញ្ចប់។ ដោយ​មិន​ខ្វល់​អ្វី​ដែលប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចង់​បាន យើង​ត្រូវតែ​ផ្លាស់ប្តូរ​កាលៈទេសៈ​ ដែលរុស្ស៊ី​ត្រូវ​បង្ខំចិត្ត​វិលទៅ​កាន់​សុខ​សន្តិភាព»។

លោក Ruttបាន​និយាយ​ថា​សមាជិកភាព​ជាយថាហេតុ​របស់​អ៊ុយក្រែនក្នុង​អង្គការ​អូតង់​ថា«ពុំ​អាច​ប្រែប្រួល​បាន»នៅពេល​ដែល​ពេលវេលា​មក​ដល់ ក៏ប៉ុន្តែ​បាន​និយាយ​ទៀត​ថា​លោក​មិន​អាច​និយាយ​ថា​លោក​គាំទ្រ​ផែនការ«ជ័យ​ជម្នះ»​ទាំង​អស់​របស់​លោក Zelenskyy ទេ។ លោក Zelenskyy បាន​អំពាវនាវ​ម្តង​ទៀត​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​និង​ធ្វើឱ្យ​មាន​ឡើង​វិញ​នូវ​ខែ្ស​បន្ទាត់​ទឹកដីមុនពេល​រុស្ស៊ី​យក​តំបន់ Crimeaជា​ឧបសម្ព័ន្ធ​ជា​ឯតោភាគី​នៅ​ឆ្នាំ២០១៤ ជា​សំណើ​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បដិសេធ។

ប្រទេស​ជា​សមាជិក​របស់​អង្គការ​អូតង់​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​អាវុធ​ដែល​មាន​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​សម្រាប់ការដាក់​ពង្រាយ​កងទ័ព​របស់​រដ្ឋាភិ​បាល​ក្រុង​កៀវ​នៅ​ក្នុង​ការប្រយុទ្ធនឹង​រុស្ស៊ី ក៏ប៉ុន្តែមិនបញ្ជូន​កងទ័ព​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG