ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​អំណាច​ពិភព​លោក​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​វីយែន​ដើម្បី​សង្គ្រោះ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់


នាយក​ផ្នែក​កិច្ច​ការ​នយោបាយ​នៃ​សហភាព​អឺរ៉ុប​ Helga Schmid និង​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ង់ Abbas Araghchi កំពុង​រង់​ចាំ​ជំនួបទ្វេភាគី​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ពិភាក្សា​បិទ​ទ្វារ​ស្ដី​ពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៩។
នាយក​ផ្នែក​កិច្ច​ការ​នយោបាយ​នៃ​សហភាព​អឺរ៉ុប​ Helga Schmid និង​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ង់ Abbas Araghchi កំពុង​រង់​ចាំ​ជំនួបទ្វេភាគី​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ពិភាក្សា​បិទ​ទ្វារ​ស្ដី​ពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៩។

ប្រទេស​មហា​អំណាច​ពិភព​លោក​ទាំង​៥​ ដែល​កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​កិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ ជាមួយ​អ៊ីរ៉ង់ ​ដែល​សហរដ្ឋ​អាមេរិក​ព្យាយាម​លុប​បំបាត់​នោះ​ កំពុង​ប្រឈម​នឹង​បញ្ហា​ថ្មី​ ខណៈ​ពួកគេ​ជួប​ប្រជុំ​ជាមួយ​នឹង​ក្រុម​មន្រ្តី​របស់​ប្រទេសអ៊ីរ៉ង់​នៅ​ទីក្រុង​វីយែន​ ប្រទេស​អូទ្រីស​នៅ​ថ្ងៃ​សុក្រ​នេះ។

នៅ​មួយ​ថ្ងៃ​មុន​នឹង​ប្រទេស​អង់គ្លេស​ បារំាង ​អាល្លឺម៉ង់​ ចិន ​និង​រុស្ស៊ី​ត្រៀម​រៀប​ចំ​កិច្ច​ពិភាក្សា​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នៅ​រដ្ឋធានី​នៃ​ប្រទេស​អូទ្រីស​ រដ្ឋាភិបាល​ទីក្រុង​មូស្គូ​បាន​និយាយ​ថា​ ខ្លួន​បាន​ផ្អាក​ការងារ​របស់​ខ្លួន​ដើម្បី​កំណត់​ពី​រោងចក្រ​នុយក្លេអ៊ែរ​ក្រោម​ដី​ Fordow​ របស់​អ៊ីរ៉ង់​សម្រាប់​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្រ្ត។

រដ្ឋបាល​លោក ​ត្រាំ​ កាល​ពី​ខែ​មុន​បាន​ព្រមាន​ថា​ ខ្លួន​នឹង​ឈប់​ការពារ​ទីក្រុង​មូស្គូ​ពី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​គម្រោង​រោងច្រក​នុយក្លេអ៊ែរ​ក្រោម​ដី Fordow​ នៅ​ថ្ងៃ​ទី​១៥​ខែធ្នូ​ខាង​មុខ​នេះ។

អង្គភាព​ TVEL​ ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន​ Rosatom​ ជា​ក្រុមហ៊ុន​ថាមពល​នុយក្លែអ៊ែរ​គ្រប់​គ្រង​ដោយ​រដ្ឋ​រុស្ស៊ី​បាន​ធ្វើ​ការ​ជាមួយ​នឹង​គម្រោង​របស់​រោងចក្រ​នុយក្លេអ៊ែរ ​Fordow​ ចាប់​តាំង​ពី​ឆ្នាំ​២០១៧មក។ ​នេះ​គឺ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន​ដែល​ប្រទេសអ៊ីរ៉ង់​យល់​ព្រ​មសហការ​ជាមួយ​នឹង​ក្រុមហ៊ុន​អន្តរជាតិ​នានា​ដើម្បី​ បញ្ជាក់​ថា​ទីតាំង​ផលិត​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​គឺ​សម្រាប់​គោលបំណង​សន្តិភាព​ សម្រាប់​ការប្រើ​ប្រាស់​របស់​ជន​ស៊ីវិល​ជា​ជាង​សម្រាប់​គោល​បំណង​យោធា។

គម្រោង​ទាំង​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ​ដែល​ប្រទេស​អ៊ីរ៉ង់​យល់​ព្រម​តាម​បំរាម​នានា​ទៅ​លើ​ទីតាំង​នុយក្លេអ៊ែ​របស់​ខ្លួន​ ដើម្បី​ជា​ការដោះដូរ​ជាមួយ​នឹង​ប្រទេស​មហា​អំណាច​ទាំង​៦​ ឲ្យ​ជួយ​អ៊ីរ៉ង់​ឲ្យ​រួចផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ។

សហរដ្ឋអាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះ​កាល​ពី​ឆ្នាំមុន ដោយ​បាន​អះ​អាង​ថា​ កិច្ចព្រម​ព្រៀង​នេះ​មិន​បាន​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​អ៊ីរ៉ង់​ផលិត​នុយក្លេអ៊ែរ​ ឬ​ធ្វើ​សកម្ម​គឃ្លើន​ផ្សេង​ទៀត​នោះ​ទេ។ ចំណែក​ឯ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​វិញ​បាន​អះអាង​ថា​ មហិច្ឆតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ គឺ​សម្រាប់​គោល​បំណង​សន្តិភាព​ប៉ុណ្ណោះ៕

XS
SM
MD
LG