ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​​ឃ្លាំ​មើល​នុយក្លេអ៊ែរ​របស់​​អ.ស.ប.​និយាយ​ថា​​ប្រទេស​អ៊ីរ៉ង់​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ


ទង់ជាតិ​អ៊ីរ៉ង់បក់រវចៗនៅ​ខាងក្រៅ​អគារ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ Vienna ប្រទេស​អូទ្រីស​កាលពី​ថ្ងសតិ​១០ ខែកក្កដា ឆ្នាំ២០១៩។
ទង់ជាតិ​អ៊ីរ៉ង់បក់រវចៗនៅ​ខាងក្រៅ​អគារ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ Vienna ប្រទេស​អូទ្រីស​កាលពី​ថ្ងសតិ​១០ ខែកក្កដា ឆ្នាំ២០១៩។

ទីភ្នាក់​ងារ​របស់​អ.ស.ប.​ខាង​ការ​ឃ្លាំ​មើល​នុយក្លេអ៊ែរ​និយាយ​ថា​ប្រទេស​អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​ប្រើប្រាស់​វត្ថុប្រកប​ដោយ​បច្ចេកទេសទំនើប​ឋក្រឡុក​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរ​ភាសា​អង់គ្លេស​ហៅ​ថា​សង់ទ្រីហ្វុយ​ (centrifuge) ដើម្បី​សម្រិត​សម្រាំង​សារធាតុអ៊ុយរ៉ាញូម​ ​ដែល​ជា​ការ​រំលោភលើ​កិច្ចព្រមព្រៀង​សំខាន់មួយ​ជាមួយ​ពួក​ប្រទេស​មហាអំណាចពិភពលោក។​

របាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ដែល​ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង​និងទី​ភា្នក់ងារព័ត៌មាន​ Reuters បានទទួលបាននិយាយ​ថា​សង់ទ្រីហ្វុយ​ (centrifuge)ប្រកប​ដោយបច្ចេកវិជ្ជា​ទំនើប​នៅឯរោង​ចក្រ​បរមាណូ Natanz នៃ​ប្រទេសអ៊ីរ៉ង់​ «បានផលិតឬ​បានត្រូវប្រុងប្រៀបសម្រាប់ផលិតនិង​សម្រិត​សម្រាំងសារធាតុ​អ៊ុយរ៉ាញូម»។

សេចក្តី​រាយការណ៍​នេះ​ក៏​បាននិយាយ​ដែរថាប្រទេសអ៊ីរ៉ង់​ចង់​ប្រើ​សង់ទ្រីហ្វុយ​ (centrifuge) ទំនើប​ច្រើនជាងការលាត​ត្រដាង​ឱ្យ​ដឹង​ពីពេល​មុនៗ។​

ព្រឹត្តិការណ៍​នេះ​រំលោភ​លើកិច្ចព្រមព្រៀង​សំខាន់មួយ​ដែល​បានសម្រេច​ជាមួយ​ពួក​ប្រទេស​មហាអំណាច​កាលពី​ឆ្នាំ២០១៥​ដែល​បានកម្រិតកម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់។

កិច្ចព្រមព្រៀង​នេះ​អនុញ្ញាត​ឱ្យ​ប្រទេស​អ៊ីរ៉ង់​ស្តុកទុក​តែ​សារធាតុ​អ៊ុយរ៉ាញូម​ សម្រិត​សម្រាំង​នៅ​ក្នុងសង់ទ្រីហ្វុយ​ (centrifuge) ជំនាន់​ទី​មួយ​របស់ផង​ខ្លួន។

របាយការណ៍​នេះ​ប្រមែ​ប្រមូលឯកសារ​នៃ​ការ​រំលោភ​មួយ​ចំនួនកាលពី​ពេល​ថ្មីៗ​នេះ​ដោយប្រទេស​អ៊ីរ៉ង់​លើ​កិច្ចព្រមព្រៀង​នេះចាប់តាំង​ពី​លោក​ប្រធានាធិបតី​

ស.រ.អា.​ Donald Trump បាន​ដក​ប្រទេសអាមេរិក​ចេញពី​កិច្ច​ព្រមព្រៀង​នេះ​កាលពី​ឆ្នាំ២០១៨​ហើយ​ដាក់កំហិត​ការ​ដាក់ទណ្ឌកម្ម​ជា​ថ្មី ដោយមានជំនឿ​ថា​ប្រទេស​អ៊ីរ៉ង់​ធ្លាប់មានកម្មវិធី​អាវុធ​នុយក្លេអ៊ែរដែល​ខ្លួន​បានលុបចោល។

ប្រទេសនៅ​សេសសល់​ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​គឺ​ប្រទេស​អង់គ្លេស ចិន បារាំង អាល្លឺម៉ង់​និង​ប្រទេស​រុស្សី​បាន​ខិតខំព្យាយាម​រក្សាទុក​កិច្ច​ព្រមព្រៀងនេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG