លោក Duterte ត្រូវបានបញ្ជូនទៅទីក្រុងឡាអេដើម្បីប្រឈមនឹងការកាត់ទោស
អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានអាជ្ញាធរចាប់ខ្លួននិងបានបញ្ជូនចេញពីទីក្រុងម៉ានីលតាមយន្តហោះហើយ។ លោកនឹងត្រូវបញ្ជូនទៅកាត់ទោសនៅ តុលាការព្រហ្មទណ្ឌអន្តរជាតិនៅទីក្រុងឡាអេពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជុំវិញការបង្រ្កាបប្រឆាំងគ្រឿងញៀនដ៏សាហាវដែលលោកជាអ្នកទទួលខុសត្រូវ នៅពេលលោកកាន់តំណែង។